ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​១​នៅ Ligue 1 ត្រូវ​លើក​ពេល​ក្រោយ​មានការ​វាយប្រហារ​ពី​អ្នកគាំទ្រ

3 ឆ្នាំ មុន

បារាំង ៖ ការ​ប្រកួតក្របខណ្ឌ Ligue 1 របស់​ម្ចាស់ផ្ទះ Marseille ទល់​នឹង​ក្រុម Rennes ត្រូវ​បាន​លើក​ពេល…

បារាំង ៖ ការ​ប្រកួតក្របខណ្ឌ Ligue 1 របស់​ម្ចាស់ផ្ទះ Marseille ទល់​នឹង​ក្រុម Rennes ត្រូវ​បាន​លើក​ពេល បន្ទាប់​ពី​ផ្ទុះ​មានការ​បាតុកម្ម​យ៉ាង​ខ្លាំង​នៅ​ឯ​កន្លែង​ហ្វឹកហាត់​របស់​Marseille ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។

អ្នកគាំទ្រ Marseille រាប់រយ​នាក់​ដែល​មានការ​ខឹងសម្បារ​ចំពោះ​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​គឺ​លោក Andre Villas-Boas រួម​នឹង​លទ្ធផល​ចាញ់​៤​ប្រកួត​ជាប់​គ្នា ហើយ​បច្ចុប្បន្ន​ក្រុម​បាន​ធ្លាក់​ដល់​លេខ​៧​ក្នុង​តារាង Ligue 1 បាន​ផ្ទុះ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​យ៉ាង​ខ្លាំង ដោយ​ចូល​ទៅ​អុកឡុក​ក្នុង​កន្លែង​ហ្វឹកហាត់​ ដោយ​មានទាំងការ​បោះ​គ្រាប់​បែកផ្សែង និង​កាំជ្រួច​ចូល​ក្នុង​អាគារ​ថែម​ទៀត​ផង​។

ប៉ូ​លី​ស​ប្រចាំ​តំបន់​បាន​បញ្ជាក់​លើ​ថា «​អ្នកគាំទ្រ​ប្រមាណ​ជាង​៣០០​នាក់ បាន​វាយប្រហារ​លើ​មន្ត្រី​ប៉ូលិស​ដែល​មាន​វត្តមាន​ការពារ​នៅ​កន្លែង​នោះ​។ ហើយ​ជា​លទ្ធផល​មានការ​ចាប់ខ្លួន​មនុស្ស​សរុប​ចំនួន​២៥​នាក់​»​។

បច្ចុប្បន្ន​អ្នកគាំទ្រ​កំពុង​ទាមទារ​ឱ្យ​មានការ​បណ្តេញ​លោក Andre Villas-Boas ខណៈ​ដែល​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គាត់​រំពឹង​ថា​នឹង​ចាកចេញ​នៅបញ្ចប់​រដូវ​កាល​នេះ​៕ (ដកស្រង់ចេញពី AFP)

https://twitter.com/OMADDICTIF/status/1355519711296057352?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1355519711296057352%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.thesun.co.uk%2Fsport%2Ffootball%2F13896681%2Fmarseille-fans-fireworks-protest-rennes%2F
https://twitter.com/ActuFoot_/status/1355531986073493508?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1355531986073493508%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.thesun.co.uk%2Fsport%2Ffootball%2F13896681%2Fmarseille-fans-fireworks-protest-rennes%2F