រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ សីហា បានសម្រេចឃុំខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធបទល្មើសនាំពលករខ្មែរចំនួន២០នាក់ ចេញទៅធ្វើការនៅប្រទេសចិនដោយមិនស្របច្បាប់ ។
ជនជាតិចិនដរូបនេះ ឈ្មោះ Liang Jiasheng ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនអ៊ីឆឹង ស្នាក់នៅសណ្ឋាគារអេស៊ា ផាលេស រាជធានីភ្នំពេញ ឃាត់ខ្លួននៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៣០ កក្កដា ២០១៥ កន្លងទៅនេះ ។
លោកវរសេនីយ៍ទោ កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឲ្យដឹងថា ការិយាល័យជំនាញរបស់លោកបានទទួលព័ត៌មាននេះយូរខែហើយ ដោយដឹងថា មានជនជាតិចិនដើរប្រមែប្រមូលពលករខ្មែរនៅតាមជនបទ ក្នុងបំណងឆបោកនាំយកទៅធ្វើការនៅប្រទេសចិន ៕
ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ