ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ប្រាប់​កត្តា​ដ៏ធំ​នាំ​ឱ្យ​ក្រុម​លោក​ចាញ់ Liverpool ធ្ងន់​ក

3 ឆ្នាំ មុន

អង់គ្លេស ៖ Tottenham Hotspur រង​​អាម៉ាស់​ក្នុងផ្ទះ​ខ្លួនឯង​កាលពី​យប់ម្សិលមិញ បន្ទាប់​ពី​ត្រូវក្រុម​ភ្ញៀវ Liverpool យកឈ្នះ​ដោយ​លទ្ធផល ៣-១ ខណៈ​បរាជ័យ​នេះ…

អង់គ្លេស ៖ Tottenham Hotspur រង​​អាម៉ាស់​ក្នុងផ្ទះ​ខ្លួនឯង​កាលពី​យប់ម្សិលមិញ បន្ទាប់​ពី​ត្រូវក្រុម​ភ្ញៀវ Liverpool យកឈ្នះ​ដោយ​លទ្ធផល ៣-១ ខណៈ​បរាជ័យ​នេះ ធ្វើ​ឱ្យ​ប្រព័ន្ធ​ចត​ឡានក្រុង​របស់​លោក Jose Mourinho ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង​។

បន្ទាប់​ពី​ចប់​ការ​ប្រកួត​នេះ លោក Jose Mourinho អ្នកចាត់ការ​ក្រុម Spurs បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ទម្រង់​លេង​ក្រុមរបស់​ខ្លួន​ប្រឆាំង​នឹង Liverpool ដោយ​បាន​លើក​ឡើង​ពី​កត្តា​ធំ​នាំ​ឱ្យ​បរាជ័យ​ធ្ងន់​ក​ក្នុង​ជំនួប​នេះ​។

អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៥៨​ឆ្នាំ​រូប​នេះ​បានឱ្យ​ដឹង​ថា «​វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​លេង​ការពារ​ជាមួយ​កំហុស​ដែល​កីឡាករ​លេង​ជា​បុគ្គល មិនមែន​ជា​ក្រុម​។ យើង​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​កីឡាករ​ខ្លះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ប៉ុន្តែ​បែរជា​ត្រូវ​បរាជ័យ​ដោយសារ​កំហុស​បុគ្គល​ទៅ​វិញ​»​។

បច្ចុប្បន្ន Liverpool កំពុង​ឈរ​នៅ​លេខ​៤​ក្នុង​តារាង​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២០ ដោយ​មាន ៣៧​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Man City ចំនួន ៤​ពិន្ទុ​។ ដោយឡែក Spurs កំពុង​ឈរ​នៅ​លេខ​៦​មាន ៣៣​ពិន្ទុ​តែ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​​មិន​ទាន់​លេង​៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=QkqoUA6bEBs