ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តក្រចេះ​ចុះ​​ឆែកឆេរ​ហាង​លក់​ម៉ូតូ​១២​កន្លែង រឹបអូស​ម៉ូតូ​គ្មាន​ព​ន្ធ១៧​គ្រឿងប្រគល់​ឲ្យ​សាខា​គយ

8 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ ​​ម៉ូតូ​ស៊េរី​ទំនើប​គ្មាន​ព​ន្ឋ​នាំ​ចូល​ត្រឹមត្រូវ​យ៉ាង​ហោច​ចំនួន​១៧​គ្រឿងក្នុង​ចំណោម​ម៉ូតូ​ចំនួន​រាប់​សិប​គ្រឿង​ផ្សេង​ទៀត ដែល​ត្រូវ​រឹបអូស​ក្នុង​ហាង​លក់​ម៉ូតូ​ជាង​១០កន្លែង​ក្នុង​ខេត្តក្រចេះ

ខេត្តក្រចេះ ​៖ ​​ម៉ូតូ​ស៊េរី​ទំនើប​គ្មាន​ព​ន្ឋ​នាំ​ចូល​ត្រឹមត្រូវ​យ៉ាង​ហោច​ចំនួន​១៧​គ្រឿងក្នុង​ចំណោម​ម៉ូតូ​ចំនួន​រាប់​សិប​គ្រឿង​ផ្សេង​ទៀត ដែល​ត្រូវ​រឹបអូស​ក្នុង​ហាង​លក់​ម៉ូតូ​ជាង​១០កន្លែង​ក្នុង​ខេត្តក្រចេះ ត្រូវ​បាន​ក្រុម​សមត្ថ​កិច្ច​​ប្រគល់​ទៅ​ឲ្យ​ស្ថាប័ន​សាខា​គយ​ខេត្ត​ដើម្បីមាន​ចំណាត់ការ​។

ប្រ​តិ​បត្តិការ​របស់​សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​ពី​សំណាក់ស្ថាប័ន​អយ្យការ​កាលពី​ថ្ងៃ១ ​សីហា បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទប់ស្កាត់​ការ​ទិញ​លក់​ម៉ូតូ​គ្មាន​ព​ន្ឋតាម​ហាង​លក់​ម៉ូតូធំ​ៗ​ចំនួន​១២​ហាង​នៅ​ក្នុង​ខេត្តក្រចេះ ក្នុង​នោះ​ក៏​បាន​រឹបអូស​បាន​នូវ​ម៉ូតូ​ស៊េរី​ទំនើប​​ចំនួន​១៧​គ្រឿង ដែល​សុ​ទ្ឋ​សឹង​ជា​ម៉ូតូ​គ្មាន​ព​ន្ឋ​នាំ​ចូល​ត្រឹមត្រូវ​។

សកម្មភាព​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ធ្វើ​ឡើងជា​លើក​ទី​២​របស់​ក្រុម​សមត្ថកិច្ច​ខេត្តក្រចេះ​ទៅ​លើ​ទីតាំង​ទិញ-​លក់​ម៉ូតូ​អត់​ព​ន្ឋ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​។ តែ​យ៉ាងណាសកម្មភាព​នេះ គឺ​គេ​មើលឃើញ​ថា ធ្វើ​ឡើង​តែ​មួយ​ប្រា​វ​ក៏​ស្ងប់​ទៅ​វិញ​ ចំណែកឯ​ការ​ទិញ​លក់ម៉ូតូ​របស់​ម្ចាស់​ហាង​នៅ​តែ​កើត​មាន​ដដែល​។

សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា មាន​ម៉ូតូ​ស៊េរី​ទំនើប​គ្មាន​ព​ន្ឋ​នាំ​ចូលជា​ច្រើន​គ្រឿង​ គឺនៅ​បន្ត​ការ​ដាក់លក់​យ៉ាង​ចំហនៅ​តាម​ហាង​ធំ​ៗ​ក្នុង​ខេត្ត​។ ម៉ូតូ​គ្មាន​ព​ន្ឋ​ទាំងនេះ​ភាគច្រើនជា​ប្រភេទ​ម៉ូតូ​វេ​វ​អាល់​ហ្វា យក​ចេញពី​ប្រទេស​វៀតណាម​មក​ដាក់​តំរៀប​តាំង​លក់​នៅ​ក្នុងហាងជា​ច្រើន​កន្លែង​ខេត្តក្រចេះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព