ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺក្បាល ​៖ អាកា​រៈ៤​យ៉ាង​ដែល​ត្រូវការ​ជួយ​សង្គ្រោះ​បន្ទាន់

3 ឆ្នាំ មុន

ការ​ឈឺក្បាល​ឃើញ​ថា កើត​ឡើងជា​ញឹកញាប់​ណាស់​ចំពោះ​មនុស្ស​ទូទៅ​។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​យើង​ទេ តែ​ក៏​រំខាន​ដល់​កន្លែងធ្វើការ នៅផ្ទះ និង​ការ​ចូលរួម​ក្នុង​សង្គម​ដែរ​ ។ ការ​ឈឺក្បាល​ច្រើន​តែ​ទាក់ទង​នឹង​ការ​វិលមុខ និង​បង្ក​ឡើង​ដោយ​មូលហេតុ​ដូច​គ្នា​។ ករណី​ភាគច្រើន…

ការ​ឈឺក្បាល​ឃើញ​ថា កើត​ឡើងជា​ញឹកញាប់​ណាស់​ចំពោះ​មនុស្ស​ទូទៅ​។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​យើង​ទេ តែ​ក៏​រំខាន​ដល់​កន្លែងធ្វើការ នៅផ្ទះ និង​ការ​ចូលរួម​ក្នុង​សង្គម​ដែរ​ ។

ការ​ឈឺក្បាល​ច្រើន​តែ​ទាក់ទង​នឹង​ការ​វិលមុខ និង​បង្ក​ឡើង​ដោយ​មូលហេតុ​ដូច​គ្នា​។ ករណី​ភាគច្រើន កាលណា​អាកា​រៈ​ឈឺក្បាល​រក​ឃើញ ឬ​កំណត់​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ និង​លឿន អាច​ជា​រឿង​សំខាន់​មួយ​ក្នុង​ការ​ស្វែងរក​មូលហេតុ និង​ការ​ព្យាបាល​របស់​វា​ដែរ​។

អ្នកជំនាញ​និយាយ​ថា អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ឬ​សង្គ្រោះ​បន្ទាន់​បើសិនជា​អ្នកមាន​អាកា​រៈ​ដូច​ខាងក្រោម​នេះ ព្រោះ​វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា ឬ​ជំងឺ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​។

១-បើសិនជា​អ្នកមាន​អារម្មណ៍​ឈឺក្បាល​ខ្លាំងក្លា​ភ្លាម​ៗ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ត្រូវការ​ជួប​ពេទ្យ និង​ព្យាបាល ដោយសារ​តែ​វា​អាច​ជា​អាកា​រៈ​របស់​ជំងឺ​ធ្ងន់​ណាមួយ​ហើយ​។

២-បើសិនជា​អ្នក​ឈឺក្បាល​ជាម​យ​យ​នឹង​អាកា​រៈ​ផ្សេង​ទៀត​ដូច​ជា ក្តៅខ្លួន រឹង​ករ វង្វេងវង្វាន់ ប្រកាច់ ភ្នែក​មើលឃើញ​ពីរ​ៗ ខ្សោយ ស្ពឹក ឬ​ពិបាក​និយាយ គឺ​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​បំផុត​។

៣-បើសិនជា​អ្នក​ទើបតែ​មាន​របួស​នៅ​ក្បាល​ថ្មី​ៗ ហើយ​ឈឺក្បាល​ក្រោយ​ពី​ជួប​គ្រោះថ្នាក់ ឬ​ឈឺក្បាល​កាន់តែ​ខ្លាំង​ទៅ​ៗ នោះ ក៏​ជា​សញ្ញា​ដែល​ត្រូវការ​ជួប​ពេទ្យ​ជា​បន្ទាន់​ដែរ​។

៤-បើសិនជា​អ្នក​ឈឺក្បាល​រ៉ាំរ៉ៃ​ដែល​កាន់តែ​ខ្លាំង​ទៅ​ៗ​ក្រោយ​ពី​ក្អក ឬ​ដកដង្ហើម​ជ្រៅ ប្រឹង​ក​ខ្លាំង ឬ​ធ្វើ​ចលនា​ភ្លាម​ៗ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​រក​មើល​មូលហេតុ​នៃ​ការ​ឈឺក្បាល​នេះ​ផង​៕ ប្រភព៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ