ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​មី​យ៉ា​ន់​ម៉ា​អាច​មិន​ប៉ះពាល់​ដោយ​ទឹកជំនន់

9 ឆ្នាំ មុន

ក្រុង​ណៃ​ពិដោ ៖ សារព័ត៌មាន​ក្នុងស្រុក​មី​យ៉ា​ន់​ម៉ា បាន​ដកស្រង់​សម្តី​លេខាធិការ​សហព័ន្ធ​អង្ករ​មី​យ៉ា​ន់​ម៉ា​ឲ្យ​ដឹង​ថា គ្រោះ​ទឹកជំនន់​និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា នៅ​តំបន់ Sagaing រដ្ឋ Shan

ក្រុង​ណៃ​ពិដោ ៖ សារព័ត៌មាន​ក្នុងស្រុក​មី​យ៉ា​ន់​ម៉ា បាន​ដកស្រង់​សម្តី​លេខាធិការ​សហព័ន្ធ​អង្ករ​មី​យ៉ា​ន់​ម៉ា​ឲ្យ​ដឹង​ថា គ្រោះ​ទឹកជំនន់​និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា នៅ​តំបន់ Sagaing រដ្ឋ Shan និង​រដ្ឋ Kachin របស់​ខ្លួន បាន​បំផ្លិចបំផ្លាញ​ដល់​ដំណាំ​ស្រូវ​ប្រមាណ​ជា​ជាង​២៤.០០០​ហិ​កតា ប៉ុន្តែ​ការ​នាំ​ចេញ​អង្ករ​របស់​ជាតិ​អាច​នឹង​មិន​ត្រូវ​បាន​រង​ផល​ប៉ះពាល់​អ្វី​ឡើយ ។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រសួងកសិកម្ម ផ្ទៃដី​ដាំ​ស្រូវ​ក្នុង​រដូវប្រាំង​ចំនួន​៩៨១​ហិ​កតា ផ្ទៃដី​ស្រូវ​មូសុង​មាន​១៤.៦៧៦​ហិ​កតា​និង​សំណាប​១.២៤០​ហិ​កតា​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ ។

ទោះជា​យ៉ាងណា ប្រភព​ដដែល​បង្ហើប​បន្ថែម​ថា ទិន្នផល​សរុប​ទាំងអស់​ទំនងជា​ប៉ះពាល់​តិចតួច ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​អ្វី​ឡើយ​ដល់​ការ​នាំ​ចេញ ។ មន្ត្រីជាន់ខ្ពស់​រូប​នោះ​បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​គាំទ្រ ឬ​ទំនុកបម្រុង​ដល់​ប្រជា​កសិករ​ដូច​គ្នា និង​ច្បាប់​ថ្មី​ដែល​មាន​ទម្រង់​ការពារ​កសិករ​ជាដើម ។ ចំណែក​អ្នកជំនាញ​បាន​គូសបញ្ជាក់​ថា គ្រោះ​ទឹកជំនន់​ដែល​បាន​កើតឡើង​ថ្មី​ៗ​នេះ គឺ​ស្ថិត​ក្នុង​ផ្នែក​មួយ​ដ៏​សំខាន់​របស់​មី​យ៉ា​ន់​ម៉ា ហើយ​ក៏​ពុំ​មែន​ជា​កម្រិត​ទាប​ផង​ដែរ​ដែល​ទីតាំង​ខ្លះ​គឺ​បាន​ប្រមូល​ផល​រួច​ទៅ​ហើយ​ដែរ ។

រីឯ​សហព័ន្ធ​អង្ករ​មី​យ៉ា​ន់​ម៉ា​រំពឹង​ថា ទិន្នផល​ស្រូវ​សម្រេច​បាន​១៤​លាន​តោន (៨,៩៦​លាន​តោន​ជា​អង្ករ​កិន​រួច​ស្រេច​) ក្នុង​ឆ្នាំ​២០១៥​នេះ​។ រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់​ទិស​ដៅ​នាំ​ចេញ​ក្នុង​រង្វង់​២​លាន​តោន​ឆ្នាំ​នេះ ។ មី​យ៉ា​ន់​ម៉ា​បាន​នាំ​ចេញ​ប្រហែល​១,៨​លាន​តោន​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៤-២០១៥ ។ សហរដ្ឋអាមេរិក​បាន​វាយតម្លៃ​ថា មី​យ៉ា​ន់​ម៉ា នឹង​ផលិត​ស្រូវ​អង្ករ​បាន​២០​លាន​តោន (១២,៨​លាន​តោន​ជា​អង្ករ​កិន​រួច​ស្រេច​) ហើយ​នាំ​ចេញ​ក្នុង​រង្វង់​២​លាន​តោន​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៥-២០១៦ គឺ​គិត​ចាប់ពី​ខែមករា ដល់​ខែធ្នូ​ឆ្នាំ​២០១៥ ៕