ខេត្តកណ្ដាល ៖ រឿងហេតុមួយដែលនឹកស្មានមិនដល់ ហើយក៏មិនដឹងថា ភ្ញៀវដែលមកជួលផ្ទះសំណាក់ស្នាក់នេះ គឺជាចោរប្លន់នោះទេ ។ ប៉ុន្តែពួកចោរទាំងនេះ បានធ្វើសកម្មភាពស.ម្លា.ប់.មនុស្សយ៉ាងឃោរឃៅបំផុត ។ ដូច្នេះ សូមបណ្តាម្ចាស់ផ្ទះសំណាក់ ទាំងអស់គួរតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ពិសេស គឺកត់ទុកពីអត្តសញ្ញាណភ្ញៀវដែលបានមកជួលបន្ទប់ស្នាក់ ។
ជាក់ស្តែង កាលពីវេលម៉ោងប្រមាណ៥និង៤៥នាទីទៀបភ្លឺចូលថ្ងៃទី២៨ មករា នេះ មានអំពើស.ម្លា.ប់.ប្លន់យកម៉ូតូស្ថិតនៅក្នុងបន្ទប់លេខ៧ ក្នុងផ្ទះសំណាក់យីហោ«៣៦២» ក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាវខ្មៅ ខេត្តកណ្តាល ដែលករណីនេះ ត្រូវគេដឹងថា បង្កឡើងដោយជនល្មើសមានបក្សពួក២ នាក់ ។
ជនរងគ្រោះមានឈ្មោះ ចាន់ សុខឃាង ភេទប្រុស អាយុ១៥ ឆ្នាំ ជាបុគ្គលិក ផ្ទះសំណាក់៣៦២ មានម្តាយឈ្មោះ លន់ តាំងអេង អាយុ៥៣ឆ្នាំ ជាអ្នកអនាម័យផ្ទះសំណាក់៣៦២នោះដែរ ។ សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ មានជនសង្ស័យ២នាក់បាននាំគ្នាដើរទៅរកជួលផ្ទះសំណាក់៣៦២ ដើម្បីស្នាក់អាស្រ័យមួយយប់ ពេលនោះជនរងគ្រោះបានរៀបចំបន្ទប់លេខ៧ឲ្យគេដេកនៅ ។
ខណៈពេលមានភ្ញៀវជា (ចោរ)២នាក់ចូលមកដេកផ្ទះសំណាក់នោះ ជនរងគ្រោះជាបុគ្គលិកមើលការខុសត្រូវ មានការធ្វេសប្រហែសមិនបានកត់ឈ្មោះឬទាមទារ យកអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនជនសង្ស័យនោះទេ ។ លុះដល់វេលាម៉ោង៣ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២ ៨ ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះឲ្យចូលក្នុងបន្ទប់ រួចហើយពួកគេបាននាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់ជនរងគ្រោះរហូតដល់ដាច់ខ្យល់ស្លាប់ ។
បន្ទាប់មក ចោរក៏នាំគ្នាចេញពីបន្ទប់ រួចចាក់សោរពីក្រៅជាប់នឹងបានធ្វើសកម្មភាពកាត់សោរច្រវ៉ាក់ ប្លន់យកម៉ូតូ១គ្រឿងម៉ាកHonda C125 ឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ 1GP-6929 ជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះសំណាក់ ជិះគេចខ្លួនចេញទៅដោយសុវត្តិភាព ។
រហូតដល់វេលាម៉ោង៥ នឹង៣០នាទីទៀបភ្លឺថ្ងៃដដែលឈ្មោះអឿន សុជាតិ ភេទស្រី អាយុ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក បានក្រឡេកមើលម៉ូតូដែលដាក់នៅមុខបន្ទប់នោះក៏ស្រាប់តែបាត់ឃើញដូច្នោះម្ចាស់ផ្ទះសំណាក់បានស្រែកហៅរកឈ្មោះ ចាន់ សុខឃាង (ជនរងគ្រោះ) ដែលជាបុគ្គលិកធ្វើការផ្ទះសំណាក់នោះ តែមិនឃើញឆ្លើយ ។
ដោយមានការសង្ស័យ ស្រ្តីម្ចាស់ផ្ទះសំណាក់ បានឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបឃើញហេតការណ៍នៅខាងក្រៅបន្ទប់ទាំងអស់ ដែលចោរ២ នាក់ បានធ្វើសកម្មភាពកាត់សោរច្រវ៉ាក់ លួចយកម៉ូតូជិះគេចខ្លួនបាត់ទៅ ។ ពេលនោះ ម្ចាស់ផ្ទះសំណាក់បានដើរទៅមើលបន្ទប់លេខ៧ ក៏ឃើញចាក់សោរជាប់ដែរ ហើយគាត់បានយកសោទៅចាក់ចូលមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែ ដោយមានកន្សែង ចងរុំមុខ យកខ្នើយដាក់ពីលើ ។
ក្រោយកើតមានហេតុការណ៍ដូច្នេះ ម្ចាស់ផ្ទះសំណាក់បានយករឿងនេះទៅរាយការណ៍ជូនសមត្តកិច្ចមូលដ្ឋាន ទើបសមត្តកិច្ចបង្កើតគណកម្មការចុះពិនិត្យកន្លែងកើតហេតុ លទ្ធផលសម្ភារបាត់បង់.ម៉ូតូ១គ្រឿង (របស់ម្ចាស់ផ្ទះសំណាក់ទូរសព្ទ័ដៃ១គ្រឿងរបស់ជនរងគ្រោះ ម៉ាកVIVO ពណ៌ខៀវ ។ក្នុងនោះវត្ថុតាងចាប់យកដែលជនសង្ស័យបន្សល់ទុកនៅមាន ៖
១-កន្ទុយបារីដែល ជក់រួចហើយ២ដើម ពណ៌លឿង និងពណ៌ស ។
២-ស្រាបៀវកំប៉ុងម៉ាក ANCHOR ០៤កំប៉ុង ផឹកអស់២កំប៉ុងនិងនៅសល់២កំប៉ុង ។
៣-ភេសជ្ជៈកូកាកូឡា២កំប៉ុងផឹករួច ។
៤-អាវត្រណាត់ដៃវែងពណ៌ប្រផេះ១ របស់ជនសង្ស័យ ។
បន្ទាប់ពីពិនិត្យរួចរាល់គណកម្មការបានធ្វើការសន្និដ្ឋានថា ៖ ជនរងគ្រោះស្ល.ាប់ដោយសារអំពើ ឃាតកម្ម រិតកស.ម្លា.ប់ ប្លន់យកទ្រព្យម្បត្តិ(ម៉ូតូ) ហើយសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនម្តាយធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ