ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រថយន្ត​ដឹក​ទុយោ​ទឹកនិង​សួរ​ថា តើ​ខ្ញុំ​ខុស​អ្វី? មន្ត្រី​ជំនាញឆ្លើយ​តប​ហើយ

3 ឆ្នាំ មុន

កាលពី​ថ្ងៃទី២៦ មករា ២០២១នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ប្រទេស​កម្ពុជា មានការ​ចែកចាយ​វី​ដេ​អី​ឃ្លី​ប​ខ្លី​មួយ ទាក់ទង​នឹង​ករណី​រថយន្ត​មួយ​គ្រឿង បាន​ដឹក​ទុយោ​ទឹក​ដាក់​ទទឹង​ខុស​បច្ចេកទេស ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​រថយន្ត ដើម្បី​ធ្វើការ​ផាកពិន័យ និង​ណែនាំ…

កាលពី​ថ្ងៃទី២៦ មករា ២០២១នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ប្រទេស​កម្ពុជា មានការ​ចែកចាយ​វី​ដេ​អី​ឃ្លី​ប​ខ្លី​មួយ ទាក់ទង​នឹង​ករណី​រថយន្ត​មួយ​គ្រឿង បាន​ដឹក​ទុយោ​ទឹក​ដាក់​ទទឹង​ខុស​បច្ចេកទេស ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​រថយន្ត ដើម្បី​ធ្វើការ​ផាកពិន័យ និង​ណែនាំ ប៉ុន្តែ​បែរជា​ត្រូវ​ម្ចាស់​រថយន្ត​មិន​សហការ និង​ថែម​ទាំង​សួរ​សមត្ថកិច្ច​ថា តើ​ខ្ញុំ​ខុស​អី ?

ជុំវិញ​ករណី​ខាងលើ​នេះ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ចេញ​សេចក្តី​បំភ្លឺ​ឆ្លើយតបជា​បឋម ជូន​សាធារណជន បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​ផ្អែក​តាម​មាត្រា​៥៦ ការ​រៀបចំ​ផ្ទុកទំនិញ ត្រូវ​អនុវត្ដ ដូច​ខាងក្រោម ៖

ទី​១- ការ​ផ្ទុកទំនិញ​លើ​យានជំនិះ ត្រូវ​រៀបចំ​ឲ្យ​ត្រឹមត្រូវ​ដើម្បី​ការពារ​នឹង ៖
-​ការ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​ការ​ធ្វើ​ឲ្យ​ខូច​ទ្រព្យសម្បត្ដិ​សាធារណៈ ឬ​ឯកជន ដោយ​ការ​អូស ឬ​ធ្លាក់​តាម​ផ្លូវ
-​ការ​បាំង​ភ្នែក​អ្នកបើកបរ ឬ​ការ​ធ្វើ​ឲ្យ​អន់​ថយ​ដល់​លំនឹង​យាន និង​ការ​បើកបរ​យាន
-​ការ​បង្ក​ឲ្យ​មាន​សំឡេង ឬ​ការ​បង្កើន​ធូលី ឬ​ការ​ធ្វើ​ឲ្យ​រំខាន​ផ្សេង​ៗ​ទៀត ដែល​អាច​ជៀសវាង​បាន
-​ការ​ធ្វើ​ឲ្យ​បាំង​ភ្លើងស្ដុប ភ្លើង​សញ្ញា​ប្ដូរ​ទិស កញ្ចក់​ចាំង​ពន្លឺ និង​ផ្លា​ក​លេខ​យានយន្ដ ។

ទី​២- គ្រប់​ឧបករណ៍​ការពារ​បន្ថែម​ដូច​ជា​ខ្សែ​នីឡុង ខ្សែកាប​ច្រវាក់ និង​កម្រាល​សំពត់​តង់​ដែល​ប្រើប្រាស់​សម្រាប់​សុវត្ថិភាព ឬ​ការពារ​ទំនិញ ត្រូវ​គ្រប​និង​ចង​ឲ្យ​បាន​ជាប់​ល្អ ។

ទី​៣- ក្នុង​គ្រប់​ករណី នៃ​ការ​ផ្ទុក​វត្ថុ​ផ្សេង​ៗ ដែល​មាន​បណ្ដោយ​វែង បន្ទុក​នោះ​មិន​ត្រូវ​ឲ្យ​លូត​ហួស​ពី​គែម​ខាង​មុខ​នៃ​យាន និង​មិន​ត្រូវ​ឲ្យ​ហួស​ពី​គែម​ខាងក្រោយ​នៃ​យាន​ប្រវែង​៣(​បី​)​ម៉ែត្រ ឬ​ធ្លាក់​អូស​ដី​ឡើយ ។

ទី​៤- ប្រសិនបើ​បន្ទុក​ត្រូវ​លូត​ហួស​១(​មួយ​)​ម៉ែត្រ ពី​គែម​ខាងក្រោយ​នៃ​យាន ពេល​ថ្ងៃ​ត្រូវ​ចង ក្រណាត់​ពណ៌​ក្រហម ពេល​យប់​ត្រូវ​ដាក់​កញ្ចក់​ចាំង​ពន្លឺ​ពណ៌​ក្រហម​នៅ​ចុង​បន្ទុក ។ ទទឹង​បន្ទុក​មិន​ត្រូវ​ឲ្យ​លើស​ហួស​ពី​គែម​ទទឹង​យាន ហើយ​កម្ពស់​មិន​ត្រូវ​ឲ្យ​ហួស​លើស​ពី​ដំបូល​យាន​ឡើយ លើកលែងតែ​រថយន្ដ​ផ្ទុក​មនុស្ស​ចំនួន​អតិបរមា​ត្រឹម​២០(​ម្ភៃ​)​នាក់ ដែល​អាច​ផ្ទុកទំនិញ​កម្ពស់​អតិបរមា​ត្រឹម​០,៥០(​សូន្យ​ក្បៀស​ហាសិប​) ម៉ែត្រ​ពីលើ​ដំបូល និង​ត្រូវ​មាន​ជើង​ទម្រ​ឬ​រនាំង​ចាប់​ភ្ជាប់​ដំបូល​យ៉ាង​រឹង​មាំ ។

ប្រ​សិន​អ្នកបើកបរ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​មាត្រា​៥៦ សមត្ថកិច្ច​អាច​ឃាត់​ពិន័យ ពី​បទល្មើស​ការ​ផ្ទុក ដោយ​ពិន័យ ១៥០,០០០​រៀល ចំពោះ​រថយន្ត​ធុន​ស្រាល និង ៣០០,០០០​រៀល ចំពោះ​រថយន្ត​ធុន​ធ្ងន់ ។

ទោះជា​យ៉ាងណា នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​ចាត់វិធានការ​បន្ត​ចំពោះ​ករណី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ