ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​កោះហៅ​លោក​ផ្កាយ​២​យោធា​ឲ្យ​ចូល​បំភ្លឺ រឿង​ប្រើ​ហិ.ង្សា​លើ​ស្ត្រី​ម្នាក់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង​អម​សាលា​ដំ បូ​ង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១…

ខេត្តកំពង់ស្ពឺ ៖ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង​អម​សាលា​ដំ បូ​ង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ បាន​ចេញ ដីកា​កោះហៅ លោក​ឧត្តមសេនីយ៍ទោ សូ​យ ចាន់​សឿ​ន មាន​តួនាទី​ជា​នាយ​រង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គ​បញ្ជាការដ្ឋាន នៃ​ក្រសួង ការពារ​ជាតិ​ឲ្យ​ចូល​បំភ្លឺ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​នេះ ដើម្បី​សាកសួរ​ពី​ដំណើររឿង​.​ប្រើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ តាម​ពាក្យបណ្តឹង​របស់​អ្នកស្រី ឌួ​ង ហេ​ម៉ា​លី​ស​។

ក្នុង​នោះ​ដែរ​តំណាង​អយ្យការ​ក៏​បាន​ចេញ​ដីកា​កោះហៅ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ស្រី សម្បត្តិ ភេទ​ប្រុស មាន​តួនាទី​ជា​នាយ​ស្តីទី​ការិយាល័យ​អភិ​វ​ឌ្ឈ​ន៍ អគ្គ​បញ្ជាការដ្ឋាន នៃ​ក្រសួង​ការពារ ជាតិ​ឲ្យ​ចូល​បំភ្លឺ នា​រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ ដើម្បី​សាកសួរ​ពី​ដំណើររឿង ប្រើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ តាម​ពាក្យបណ្តឹង​របស់​អ្នកស្រី ឌួ​ង ហេ​ម៉ា​លី​ស ដូច​គ្នា​។ មជ្ឈដ្ឋាន​ជា​ច្រើន​រង់ចាំ​មើល​ថា តើ​វាសនា​របស់​នាយទាហាន​ទាំង​២ រូប នឹង​ទៅ​ជា​យ៉ាងណា ក្រោយ​ពេល​ចូល​បំភ្លឺ​រួច ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ