ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉េ​អឹ​ម​ស្រុក​កំពង់ត្រឡាច​ម្នាក់​រង​ការ​ចោទ​ថា ចាប់​ឈើ​ហើយ​ដោះ​លែង​វិញ តែ​ស៊ីដាច់​ទូរស័ព្ទ Iphone6 មួយ​គ្រឿង

8 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​​កំពង់​ត្រឡាច​ខេត្តកំពង់ឆ្នាំង​ បាន​​រង​ការ​​ចោទប្រកាន់​​ពី​ប្រជាពលរដ្ឋ​ថា ​បាន​ចាប់​​ឈើ​កែ​ច្នៃ​ប្រភេទ​ក្តារ​ងឿ​ចំនួន​២​​សន្លឹក រួច​​ទារឱ្យ​​បង់លុយ​ចំនួន​១០០០​ដុល្លា​អា​មេ​រិ​ក ជា​ថ្នូរ​នឹង​ការ​ដោះ​​លែង កាលពីយប់​​ថ្ងៃ​​ទី​២៥ ​កក្កដា ​២០១៥ ស្ថិតនៅ​ចំណុច​មុខ​​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​​កំពង់ត្រឡាច ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ។

ជាមួយ​គ្នា​នោះ​ដែរ ​អ្វី​ដែល​គួរ​ឱ្យហួសចិត្ត​ ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ក្តារ​ងឿ​២​សន្លឹក​​របស់​គាត់​ត្រូវ​បាន​ដោះ​លែង​​ភ្លាម​ៗ ក្រោយ​ពី​​ដក​យក​ទូរស័ព្ទ​ដៃ​ស៊េរី​​ទំនើប​ម៉ាក​អា​ហ្វូ​ន៦មួយ​គ្រឿង​​របស់​ជន​រង​គ្រោះ​ជា​ថ្នូរ នៅ​ពេល​ជន​រង​គ្រោះ​មិន​មាន​ប្រាក់​ឱ្យ ។

យុវជនម្នាក់​​ឈ្មោះ​ហេ​ន ស៊ី​ញ អាយុ​១៨​​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ត្រពាំង​​ត្រ​យឹ​ង ឃុំ​ពោធិ៍​ចំរើន ស្រុក​ប​សេ​ធ ខេត្តកំពង់ស្ពឺ បាន​និយាយ​ប្រាប់​​កោះសន្តិភាព​ថា​ ខ្លួន​បាន​ដឹកឈើ​កែ​ច្នៃ​​ប្រភេទ​ក្តារ​ងឿ​ (​ឈើ​រាជ​​ថ្កុ​ល​) ពី​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ មក​រាជធានី​ភ្នំពេញ​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​​៥ ។ ​ឈើ​ក្តារ​ងឿ​២​សន្លឹក​នេះ គឺ​ខ្លួន​បាន​​ស៊ីឈ្នួល​ដឹក​ពី​ម្ចាស់​ឈើ​ក្នុង​​តម្លៃ​៥០០​ដុល្លា​រអា​មេ​រិ​ក ។ ស្រាប់​តែ​រថយន្ត​​មក​ដល់​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់​ត្រឡាច​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៥ កក្កដា ២០១៥ ក៏​ត្រូវ​មន្ត្រី​កង​រាជអាវុធហត្ថ​ បើករថយន្ត​ដេញ​មក​កាក់ឱ្យ​ឈប់ ហើយ​បាន​ឱ្យ​ខ្លួន​ចូល​ទៅ​ក្នុង​ទីបញ្ជាការ ។ ​នៅ​ពេល​ចូល​ទៅ​ដល់​​ក្នុង​​ ​មាន​មន្ត្រី​កង​រាជអាវុធហត្ថ​ម្នាក់ ​ដែល​អះអាង​ថា ​ខ្លួន​ជា​មេបញ្ជាការ​​បាន​​ទារ​ឱ្យ​បង់លុយ​​ចំនួន១០០០​ដុល្លា​អា​មេ​​រិ​ក ទើបឱ្យ​​រថយន្ត​ចេញ ប៉ុន្តែ​នៅ​ពេល​ជន​រង​គ្រោះ​​មិន​មាន​លុយឱ្យ មន្ត្រី​អាវុធហត្ថ ​ក៏​ទាមទារឱ្យ​​ទម្លាក់​ឈើ​ទុក ខណៈនោះ​​ជន​រង​គ្រោះ ​ក៏​ព្រមឱ្យ​ទម្លាក់ ព្រោះ​ខ្លួន​គ្មាន​លុយ​នោះ​​ទេ សព្វថ្ងៃ​នៅ​រៀន ​គ្រាន់តែ​ជំនួស​ការងារ​ឪពុក​ខ្លះ ​ដើម្បី​សន្សំ​លុយ​ទៅ​រៀន​តែ​ប៉ុណ្ណោះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព