ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ឆ្លង​កូ​វី​ដ​-១៩ ខ្ពស់​បំផុត​នៅ​ថៃ ១​ថ្ងៃ ​ជិត ១​ពាន់​នាក់

3 ឆ្នាំ មុន

បាងកក ៖ ប្រទេស​ថៃ បាន​រាយការណ៍​ករណី​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី ចំនួន ៩៥៩​ករណី កាលពី​ថ្ងៃ​អង្គារ​ទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ ដែល​ចំនួន​នេះ…

បាងកក ៖ ប្រទេស​ថៃ បាន​រាយការណ៍​ករណី​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី ចំនួន ៩៥៩​ករណី កាលពី​ថ្ងៃ​អង្គារ​ទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ ដែល​ចំនួន​នេះ មិន​ធ្លាប់​មាន​ទេ ចាប់តាំងពី​ការ​រាតត្បាត​រលក​ទី​២ កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​មុន​មក ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព Covid-19 បាន​និយាយ​នៅ​ឯ​សន្និសីទ​មួយ អោយ​ដឹង​យ៉ាង​ខ្លី​ថា ការ​ឆ្លង​ថ្មី​នេះ ជា​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត មិន​ធ្លាប់​មាន (​កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្លង​ខ្ពស់​ត្រឹម ៧៤៥​ករណី​ប៉ុណ្ណោះ​) ។ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ១៤.៦៤៦​ករណី និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន ៧៥​នាក់ ។

តួលេខ​ឆ្លង​សរុប ៩៥៩​នាក់ នៅ​ថ្ងៃនេះ មាន​ករណី​នាំ​ចូល​ចំនួន ២២​នាក់ ត្រូវ​បាន​ដាក់​ដាច់​ដោយឡែក គឺ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី (១​នាក់​) ឥណ្ឌា (២​នាក់​) មី​យ៉ា​ន់​ម៉ា (៣​នាក់​) ស៊ូ​ដង់ (២​នាក់​) ប៉ា​គី​ស្ថាន (១​នាក់​) ចក្រភព​អង់គ្លេស (៦​នាក់​) នេ​ប៉ា​ល់ (១​នាក់​) ចិន (១​នាក់​) សហរដ្ឋអាមេរិក (៣​នាក់​) ដា​ណឺ​ម៉ាក (១​នាក់​) និង​រុ​ស្ស៊ី (១​នាក់​) ។

ករណី​ឆ្លង​ថ្មី​ក្នុងថ្ងៃនេះ គឺជា​ការ​ចម្លង​ក្នុង​សហគមន៍ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខេត្ត​សា​មុត​សា​ខន ដែល​ភាគច្រើន​ស្ថិត​ក្នុង​ចំណោម​កម្មករ​ចំណាកស្រុក​រហូតដល់ ៧៦០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ