ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រ.មាន​អាមេរិក​ថា​មិន​ត្រូវ​ដុត​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជ​កម្ម​ជា​ថ្មី​ទេ

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ព្រមាន​រដ្ឋបាល​លោក​ត្រាំ​នៅ​ថ្ងៃ​នេះ​ថា​មិន​ត្រូវ​ដុត​បញ្ឆេះ​ភ្នក់​ភ្លើង​សង្គ្រាម​ពាណិជ្ជ​កម្ម​ឡើង​វិញ​ទេ​។ ប្រទេស​ចិន​​ក៏​ឆ្លៀត​ព្រមាន​ធ្ងន់​ៗ​ថា​ប្រទេស​ណា​ហ៊ាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​អាមេរិក​នឹង​មាន​រឿង​ធំ​ជា​មួយ​គ្នា​ជា​មិន​ខាន​ឡើយ​។ មាន​ន័យ​ថា​ចិន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​វិញ​ដោយ​កាត់​ផ្ដាច់​សង្វាក់​ផ្គត់​ផ្គង់​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ត្រៀមអនុ​វត្ត​ការ​ដំឡើង​ពន្ធ​​នៅ​ដើម​ខែ​សីហា​។​ កាល​ពី​ខែ​មិថុនា​ចិន និង​អាមេរិក​បាន​ឯក​ភាព​​គ្នា​ជា​គោល​ៗ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​ដើម្បីបន្ធូរ​បន្ថយ​ភាព​តាន​តឹង​។ ប៉ុន្តែ​ដោយ​សារ​គេ​មិន​បាន​ដឹង​ច្បាស់​អំពី​សេចក្ដី​លម្អិត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​​ជា​ហេតុ​ធ្វើ​ឱ្យ​​​អ្នក​ជំនួញ​ និង​អ្នក​វិនិយោគ​របស់​ប្រទេស​ទាំង​២​កំពុង​រង់​ចាំ​អ៊ុត​ស្ថាន​ការណ៍​ដើម្បី​ចង់​ដឹង​ថា​តើ​នឹង​ប្រែ​ក្លាយ​ជា​ល្អ​ឡើង​វិញ ឬ​កាន់​តែ​អាក្រក់​លើស​ដើម​។…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ព្រមាន​រដ្ឋបាល​លោក​ត្រាំ​នៅ​ថ្ងៃ​នេះ​ថា​មិន​ត្រូវ​ដុត​បញ្ឆេះ​ភ្នក់​ភ្លើង​សង្គ្រាម​ពាណិជ្ជ​កម្ម​ឡើង​វិញ​ទេ​។ ប្រទេស​ចិន​​ក៏​ឆ្លៀត​ព្រមាន​ធ្ងន់​ៗ​ថា​ប្រទេស​ណា​ហ៊ាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​អាមេរិក​នឹង​មាន​រឿង​ធំ​ជា​មួយ​គ្នា​ជា​មិន​ខាន​ឡើយ​។ មាន​ន័យ​ថា​ចិន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​វិញ​ដោយ​កាត់​ផ្ដាច់​សង្វាក់​ផ្គត់​ផ្គង់​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ត្រៀមអនុ​វត្ត​ការ​ដំឡើង​ពន្ធ​​នៅ​ដើម​ខែ​សីហា​។​

កាល​ពី​ខែ​មិថុនា​ចិន និង​អាមេរិក​បាន​ឯក​ភាព​​គ្នា​ជា​គោល​ៗ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​ដើម្បីបន្ធូរ​បន្ថយ​ភាព​តាន​តឹង​។ ប៉ុន្តែ​ដោយ​សារ​គេ​មិន​បាន​ដឹង​ច្បាស់​អំពី​សេចក្ដី​លម្អិត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​​ជា​ហេតុ​ធ្វើ​ឱ្យ​​​អ្នក​ជំនួញ​ និង​អ្នក​វិនិយោគ​របស់​ប្រទេស​ទាំង​២​កំពុង​រង់​ចាំ​អ៊ុត​ស្ថាន​ការណ៍​ដើម្បី​ចង់​ដឹង​ថា​តើ​នឹង​ប្រែ​ក្លាយ​ជា​ល្អ​ឡើង​វិញ ឬ​កាន់​តែ​អាក្រក់​លើស​ដើម​។

កាល​ពី​ថ្ងៃ​ចន្ទ​ លោកត្រាំ​បាន​ផ្ញើ​លិខិត​​ទៅ​បណ្ដា​ប្រទេស​នានា​ដែល​ជាប់​កាតព្វ​កិច្ច​ដំឡើង​ពន្ធ​ដើម្បី​រំលឹក​ពួក​គេ​ថា​ជិត​ដល់​ពេល​ដែល​ត្រូវ​អនុវត្ត​ការ​ដំឡើង​ពន្ធ​ហើយ​។ ដូច្នេះ​នៅ​សល់​ពេល​ប្រហែល​បី​អាទិត្យ​ខាង​មុខ​នេះ​ត្រូវ​តែ​ពន្លឿន​ការ​ចរ​ចា​គ្នា​។ ​​​ប្រទេស​ចិន​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា​ដើម្បី​ចរ​ចា​គ្នា​ជា​មួយ​អាមេរិក​។ កាល​ពី​​ខែ​មេសា និង​ឧសភា​​ ចិន​ និង​អា​មេ​រិក​ដំឡើង​ពន្ធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​ដល់​១២៥% និង​១៤៥%​។ ប៉ុន្តែ​ក្រោយ​មក​ឯក​ភាព​គ្នា​ថា​ព្យួរ​ទុក​សិន​។

ថ្ងៃ​នេះ ទិនា​នុប្បវត្តិ​ប្រជា​ជន​ ឬ​ភី​ផល​ដេលី​ (People’s Daily) បាន​ចុះ​ផ្សាយ​បទ​អត្ថា​ធិប្បាយ​នយោបាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​ពាណិជ្ជ​កម្ម​យ៉ាង​ដូច្នេះថា​ «សេចក្ដី​សន្និ​ដ្ឋាន​មួយ​មាន​ភាព​ច្បាស់​លាស់​​បំផុត​៖ មាន​តែ​ការ​សន្ទនា​ និង​សហ​ការ​គ្នា​តែ​ប៉ុណ្ណោះ​ជា​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​»​។​ ​សារ​ព័ត៌​មាន​ចិន​ខាង​លើ​​​ចាត់​ទុក​​នយោ​បាយ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​ជា​ការ​សម្លុត​គំរាម​កំហែង​។

«នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​ ​​មាន​តែ​ការ​ប្រកាន់​ជំហរ​​​រឹង​មាំ​តែ​ប៉ុណ្ណោះ​ទើប​អាច​ការ​ពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​បាន​»​។ ​ការ​សរ​សេរ​រៀប​រាប់​ត្រង់​ចំណុច​នេះ​ធ្វើ​ឱ្យ​គេ​យល់​ច្បាស់​ថា​បើ​សិន​លោក​ត្រាំ​ចាប់​ផ្ដើម​អនុវត្ត​ការ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​ចិន​​មែន​ ពេល​នោះ​សង្គ្រាម​ពាណិជ្ជ​កម្ម​​​នឹង​ផ្ទុះ​ឡើង​សា​ជា​ថ្មី​ព្រោះ​ចិន​នឹង​មិន​ដក​ថយ​នៅ​ក្នុង​រឿង​នេះ​ជា​ដាច់​ខាត។

​​ភី​ផល​​ដេលី (People’s Daily) ដែល​ជា​សារ​ព័ត៌​មាន​របស់​រដ្ឋាភិបាល​ចិន​ក៏​បាន​ព្រមាន​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី​ដែល​កំពុង​ខិត​ខំ​ចរ​ចា​ជា​មួយ​អាមេរិក​ដើម្បី​ឱ្យ​​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​។ កាសែត​នេះ​ព្រមាន​ថា​បើ​​ប្រទេស​ទាំង​នោះ​ហ៊ាន​ធ្វើ​ដូច្នេះ​មែន​ ​ចិន​នឹង​កាត់​ផ្ដាច់​សង្វាក់​ផ្គត់​ផ្គង់​។ គេ​ត្រូវ​ដឹង​ថា​ទំនិញ​ខ្លះ​មាន​តែ​នៅ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ​ ឧទាហរណ៍​ដូច​ជា​រ៉ែ​កម្រ​​ជា​ដើម​។ សូម្បី​តែ​អាមេរិក​ក៏​ធ្លាប់​​ឈឺ​ក្បាល​​ផង​ដែរ​ព្រោះ​​ចិន​កាត់​ផ្ដាច់​រ៉ែ​កម្រ​ធ្វើ​ឱ្យ​រោង​ចក្រ​អាមេរិក​ខ្លះ​ត្រូវ​បិទ​ទ្វារ​។

កាល​ពី​សប្ដាហ៍​មុន វៀតណាម​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អាមេរិក​។ ដូច្នេះ គម្រោង​ដំឡើង​ពន្ធ​៤៦%​ទៅ​លើ​ទំនិញ​វៀតណាម​ត្រូវ​អាមេរិក​បញ្ចុះ​​​មក​​នៅ​ត្រឹម​២០%​វិញ​។ ចំពោះ​​ទំនិញ​ពាក់​កណ្ដាល​សម្រេច​ ជា​ពិសេស​​ទំនិញ​ដែល​ផលិត​រួច​រាល់​អស់​ហើយ​នៅ​ប្រទេស​ចិន ហើយ​យក​ទៅ​វាយ​ផ្លាក​ដាក់​ថា​ផលិត​នៅ​ប្រទេស​វៀតណាម​​​ អាមេរិក​នឹង​យក​ពន្ធ​៤០%។

កាសែត​ភី​ផល​​ដេលី​​សរ​សេរ​​​បន្ត​ទៀត​ថា​ប្រទេស​ចិន​​ប្រឆាំង​ដាច់​ខាត​​ចំពោះ​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយ​ណា​ដើម្បី​ខ្លួន​ឯង​ទទួល​បាន​ការ​យោគ​យល់​ពី​ការ​ដំឡើង​ពន្ធ​ (របស់​អាមេរិក) ធ្វើ​ឱ្យ​ប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​ចិន​។ ​បើ​ដូច្នេះ​មែន ​​ចិន​នឹង​មិន​ទទួល​យក​ជា​ដាច់​ខាត​ ហើយ​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ឆេន​ណល​ ញូ​ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ