ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមានចាយលុយ រាប់ម៉ឺន​ដុល្លារ​លើផ្កានិងការតុបតែងខ្លួន​ក្នុងថ្ងៃ​រៀបការ

3 ឆ្នាំ មុន
  • ភ្នំពេញ

ជាការពិតការរៀបចំពិធីមង្គលការតូចឬធំអាស្រ័យលើលទ្ធភាព សមត្ថភាពរបស់បុគ្គលរៀងៗខ្លួន វាជាជម្រើសរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែការរៀបចំពិធីនេះ បានបង្ហាញរូបភាពខុសគ្នា រវាងការរស់នៅរបស់​អ្នកមាននិងអ្នកក្រ និងបានបង្ហាញឲ្យឃើញថា អាជីវកម្មដាំដុះផ្កា​ហាក់នៅមានភាពទូលំទូលាយនៅឡើយ ដោយសារផ្កាដែលបានប្រើប្រាស់​នៅក្នុងតុបតែងបច្ចុប្បន្ននេះ នាំចូលពីបរទេស…

ជាការពិតការរៀបចំពិធីមង្គលការតូចឬធំអាស្រ័យលើលទ្ធភាព សមត្ថភាពរបស់បុគ្គលរៀងៗខ្លួន វាជាជម្រើសរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែការរៀបចំពិធីនេះ បានបង្ហាញរូបភាពខុសគ្នា រវាងការរស់នៅរបស់​អ្នកមាននិងអ្នកក្រ និងបានបង្ហាញឲ្យឃើញថា អាជីវកម្មដាំដុះផ្កា​ហាក់នៅមានភាពទូលំទូលាយនៅឡើយ ដោយសារផ្កាដែលបានប្រើប្រាស់​នៅក្នុងតុបតែងបច្ចុប្បន្ននេះ នាំចូលពីបរទេស ភាគច្រើន។

សម្រាប់អ្នកមានប្រាក់និងរស់នៅក្នុងក្រុងភ្នំពេញ គ្រាន់តែតម្លៃផ្ការគេយ​កមកតុបតែងរោងការ ឬឆាករៀបចំពិធីនៅក្នុងថ្ងៃពិសេសនោះមានតម្លៃរាប់ម៉ឺនដុល្លារ។ អ្នកស្រី សុភាព អ្នកលក់ផ្កាស្រស់ម្នាក់នៅផ្សារអូរឬស្សីបានឲ្យដឹងថាការលក់ ផ្កាស្រស់ មានតម្លៃខុស គ្នាទៅតាមការកុម៉្មង់របស់អថិជនក្នុងការយកទៅរៀប​ចំកម្មវិធីអ្​វីមួយនោះ។

 ចំពោះការរៀបចំក្នុងពិធីរៀបអាពាហ៍ពិពាហ៍វិញ អ្នកស្រីបញ្ជាក់ថា តម្លៃមានការខុសគ្នា ដោយ អ្នកខ្លះចង់បានផ្កាយកទៅតាំងលម្អរនៅច្រើនកន្លែង អ្នកខ្លះចង់បានតិចតាមលទ្ធភាព​ខ្លួន។«ការរៀបចំនៅពិធីអាពាហ៍ពិពាហ៍មួយរោង បើស្ថិតនៅក្នុងកម្រិតធម្មតា អាចមានតម្លៃល្មមចាប់ពី៣ពាន់ទៅ៥ពាន់ បើខ្នាតរាងខ្ពស់បន្តិច ថ្លៃចាប់ពី១ម៉ឺនដល់២ម៉ឺនដុល្លារ ហើយក៍មានពិធីមគង្គលការខ្លះគេចំណាយលើសនេះ។ ខ្នាតតូចឬធំ អាស្រ័យលើអតិថិជនចង់បាន»។

បើតាមអ្នកលក់ផ្កាដែលមានបទពិសោធន៍ច្រើនឆ្នាំមកហើយនៅភ្នំពេញនេះ អ្នកស្រី សុភាព បានឲ្យដឹងបន្ថែមថាក្នុងកំលុងពេលជំងឺកូវីដ១៩នេះ ការលក់ផ្កាដាច់គួរសម ពីព្រោះកម្មវិធីជាច្រើនពលរដ្ឋនៅបន្តរៀបចំ ទោះបីមានអ្នកចូលរួមមិន​ច្រើនដោយសារការពារជំងឺកូវីដ១៩ក្តី​។ អ្នកស្រីថា ក្នុងខែខ្លះចំណេញ ខែខ្លះបាន​ត្រឹមរួចខ្លួន និងយូរម្តងៗខាងទៀតផង។ អ្នកស្រីសុភាពនិយាយជាសំណើច​ហើយបានបញ្ជាក់ថា ការរកស៊ីរបរអ្វីក៍ដោយមិនអាចចំណេញរហូតនោះទេ។

ផ្កាស្រស់ដែលប្រើប្រាស់នៅសម្រាប់តុបតែងក្នុងពិធីផ្សេងៗពិសេសពិធីអាព៍ាពិពាហ៍នេះ ភាគច្រើននាំចូលពីប្រទេសវៀតណាម ប្រទេសចិន និងថៃ។ ការតុបតែងគេ​ប្រើផ្កាច្រើនប្រភេទ ទៅតាមកម្មវិធី ដូចជាពិធីមង្គលការគេប្រើផ្កាផ្សេង ពិធីបុណ្យប្រើផ្កាផ្សឹង។

នៅក្នុងពិធីរៀបអាពាហ៍ពិពាណ៍ខ្លះគេប្រើផ្កាតុបតែងជាសួនច្បារសម្រាប់កូនកំលោះកូនក្រមុំ និងភ្ញៀវថតរូបជាអនុស្សាវរីយ៍ សួននោះគេបានតុបតែងដោយផ្កាចម្រុះពណ៌ជា រចនាផ្ការទៅជាសត្វផ្សេងៗ ហើយពិធីមង្គលការខ្លះគេរៀបផ្កាជាភ្នំ ជាសមុទ្រមានទឹករលក ដោយប្រើសាលពិធីធំៗក្នុងការរៀបចំពិធិ។ មានអ្នកចូលរួមពិធីមង្គលការកូនអ្នកមាន និងមន្រ្តីជាន់ខ្ពស់ជាច្រើនថាគ្រាន់តម្លៃផ្កានិងការតុបតែងគេចំណាយថវិកាមិនតិចជាង១០ម៉ឺនដុល្លារនោះទេ។

 ផ្កាអគីដេ ត្រូវបានគេប្រើប្រាស់ច្រើនក្នុងពិធីមង្គលការ។ បើតាមអ្នកលក់ផ្កា​ឲ្យដឹងដូច្នេះ «ផ្កាអគីដេមកពីថៃ ផ្កាម្លិះរបស់ខ្មែរ  ផ្កាឈូករបស់ខ្មែរ  និងផ្កាផ្សេង ទៀតដែលតាមការ​ចង់បានពីអតិថិជនយកតុតែងលម្អរតាម​កម្មវិធីផ្សេងតម្លៃក៏ផ្សេងគ្នា»។

អ្នកលក់ផ្កាខ្លះពុំមានសេវាតុបតែងឡើយ ពួកគាត់ផ្តល់តែផ្កាដែលភ្ញៀវចង់បាន​ហើយការតុបតែងមានសេវាកម្មពីក្រុមហ៊ុនផ្សេង។ ចំណែកហាងលក់ផ្កាធំៗភាគ​ច្រើនមានសេវាតុបតែងតែម្តង​។ ក្រៅពីការតុបតែងរោងការ តុបតែងគេហដ្ឋាន​ហើយនោះ ការតុបតែងខ្លួនប្រាណកូនកំលោះ កូនក្រមុំ ដែលគេហៅថាសម្អាងការនោះ កាន់តែសំខាន់ទៅទៀត។

ដើម្បីទទួលបានភាពអស្ចារ្យ​ អធិកអធមនៅថ្ងៃមង្គការរបស់ខ្លួន ថ្ងៃពិសេសកូនចៅរបស់គេ អ្នកមានប្រាក់ បានប្រើប្រាស់ថវិកាមិន​ស្តាយឡើយនៅក្នុងពិធីមង្គលការនោះ។ ម្ចាស់សំអាងការយុទ្ធស្យាស្ថិតនៅ​ខេត្តកណ្តាល បានលើកឡើងថាតម្លៃសម្អាងការមានផ្សេងៗពីគ្នា លោកថាអាចមានតម្លៃ១០ម៉ឺនដុល្លារក៍មាន ប៉ុន្តែនៅសម្អាងការរបស់លោក មានថ្លៃសេវាតែ ពី៦០០ដុល្លារ ទៅ ៧០០ដុល្លារ  ប៉ុណ្ណោះ។

ដូចការលើកពីខាងលើថាការចាយប្រាក់នៅក្នុងការរៀបចំពិធីជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ តាមលទ្ធភាព ប៉ុន្តែបើនិយាយពីរបៀបចាយលុយវិញអ្នកខ្លះថាការចំណាយ​ប្រាក់ច្រើនពេកលើការតុបតែង លើសម្អាងក្នុងពិធីមង្គលការ ជាការខ្ជះខ្ជាយ ខណៈដែលអ្នកខ្លះថានោះជាកិត្តិយស ជាមុខមាត់និងជាសេចក្តីសុខ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ