ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WhatsApp ទៀត​ហើយ​! ៖ សូម​​ប្រុង​ប្រយ័ត្ន​! កម្មវិធី​មេរោគ​ថ្មី កំពុង​តែ​រីក​រាលដាល​ក្នុង​កម្មវិធី​នេះ​

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ ទើបតែ​បាន​រក​ឃើញ​កម្មវិធី​មេរោគ​ថ្មី សម្រាប់​ទូរ​ស័ព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អាច​ឆ្លង​រីក​រាលដាល​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​កម្មវិធី WhatsApp​។ វិធីសាស្ត្រ​នៃ​ការ​ចម្លង​មេរោគ​នេះ​…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ ទើបតែ​បាន​រក​ឃើញ​កម្មវិធី​មេរោគ​ថ្មី សម្រាប់​ទូរ​ស័ព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អាច​ឆ្លង​រីក​រាលដាល​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​កម្មវិធី WhatsApp​។

វិធីសាស្ត្រ​នៃ​ការ​ចម្លង​មេរោគ​នេះ​ គឺពួក​គេ​បាន​ប្រើ​មុខងារ​ឆ្លើយ​តប​ដោយ​ស្វ័យប្រវត្តិ​ដែល​មាននៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​កម្មវិធី WhatsApp​ ។ នៅ​ពេល​ដែល​ទូរ​ស័ព្ទ​ដែល​មាន​មេរោគ​ទទួល​បាន​សារ​តាម​រយៈ​កម្មវិធី WhatsApp វា​នឹង​ឆ្លើយ​តប​ទៅ​អ្នក​ផ្ញើ​វិញ​ជាមួយនឹង​តំណ​ភ្ជាប់ ឱ្យ​បញ្ចូល​កម្មវិធី​កម្មវិធី​ក្លែងក្លាយ «Huawei Mobile» តាម​រយៈ​គេហទំព័រ​ក្លែងក្លាយ​ដែល​មាន​រូបរាង​ស្រ​ដៀង​គ្នា​ទៅ​នឹង​គេហទំព័រ Google Play Store​។

បន្ទាប់​ពី​លោក​អ្នក​បញ្ចូល​កម្មវិធី​មេរោគ​នេះ វា​នឹង​ធ្វើការ​ស្នើ​សុំ​ដើម្បី​អាច​ផ្ញើ​សារ​ចេញ​ដោយ​ស្វ័យប្រវត្តិ ដែល​នេះ​ធ្វើ​ឱ្យ​ទូរ​សព្ទ​លោក​អ្នក​ក្លាយទៅជា​ឧបករណ៍ សម្រាប់​ចែកចាយ​មេរោគ បន្ត​ទៅ​ទូរ​សព្ទ​ផ្សេង​ៗ​ទៀត​។ ជាង​នេះ​ទៅ​ទៀត​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ផង​ដែរ​ថា មេរោគ​នេះ​ក៏​អាច​បន្ថែម​ស្គ្រី​ន​ទៅ​លើ​កម្មវិធី​ផ្សេង​ៗ​ទៀត​ដើម្បី​លួច​យក​ព័ត៌មាន​សំខាន់​ៗ​ដូច​ជា​ឈ្មោះ និង​លេខ​សម្ងាត់​ជាដើម​ ។

បច្ចុប្បន្ន​កម្មវិធី​មេរោគ​នេះ​អាច​ចម្លង​តាមតែ​រយៈ​កម្មវិធី WhatsApp ប៉ុន្តែ​ជនខិលខូច​ក៏​អាច​ធ្វើការ​កែសម្រួល​វា ដែល​អាច​ឱ្យ​ដំណើរការ​បាន​ជាមួយនឹង​កម្មវិធី​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ​ទៀត​នៅ​ពេល​អនាគត​។ ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា សូម​លោក​អ្នក​កុំ​ធ្វើការ​ទាញ​យក​កម្មវិធី ពី​តំណ​ភ្ជាប់​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ហើយ​លោក​អ្នក​គួរតែ​ទាញ​យក​កម្មវិធី​តែ​ពី​ក្នុង​កម្មវិធី​ផ្លូវការ​ដែល​មាននៅ​ក្នុង​ទូរ​សព្ទ​ស្រាប់​ ៕

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង