ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ផ្លូវជាតិ​លេខ​១០ លាតសន្ធឹង​កាត់​ខេត្តកោះកុង ពោធិ៍សាត់ រហូត​ដល់​បាត់ដំបង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ លោក បុ​ង ប៊ុ​ន​ហួ​ន រដ្ឋ​លេខ​ធិ​ការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ លោក បុ​ង ប៊ុ​ន​ហួ​ន រដ្ឋ​លេខ​ធិ​ការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​១០ ដោយ​មានការ​សហការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យ​មានគុណ​ភាព​តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ ជា​ប្រយោជន៍​ក្នុង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់ និង​រក្សា​អេកូ​ទេសចរណ៍ធម្មជាតិ​តំបន់ ។

ការ​ចុះ​ពិនិត្យ​ផ្លូវជាតិ​លេខ​១០ ដែល​មាន​ប្រវែង ១៩៧,៣៦៣ គីឡូម៉ែត្រ លាតសន្ធឹង​កាត់​ខេត្តកោះកុង ពោធិ៍សាត់ រហូត​ដល់​ខេត្តបាត់ដំបង គឺ​ក្នុង​គោលបំណង តាមដាន​វឌ្ឍនភាព​សាងសង់ ជា​លទ្ធផល​អនុវត្ត​បាន ៤៣,៧៥ % ដោយ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២០ និង​ដើម្បី​ធានា​បាន​គុណភាព​ក្នុង​ការ​អនុវត្ត​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​កិច្ច​ការងារ​ត្រូវ​តាម​ផែនការ ដោយ​ត្រូវធ្វើ​បែប​ណា​ក្លាយជា​ផ្លូវ​ដែល​ផ្តល់​អត្ថប្រយោជន៍​ក្នុង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់ និង​រក្សា​អេកូ​ទេសចរណ៍ធម្មជាតិ​តំបន់ ជា​កត្តា​អាច​ទាក់ទាញ​ភ្ញៀវ​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​អាច​គយគន់​ធម្មជាតិ​នៅ​តំបន់​ទាំងនោះ​បាន​ផង​ដែរ ។

ចុង​ក្រោយ រដ្ឋ​លេខ​ធិ​ការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ក្រើនរំឭក​ដល់​ក្រុមហ៊ុន​សាងសង់ CRBC និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស WACC បន្ត​យកចិត្តទុកដាក់​លើ​កិច្ច​ការងារ​សាងសង់​ឱ្យ​មាន​ប្រសិទ្ធភាព និង​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ