ប្រធានសាលាដំបូងខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនយោធភូមិភាគទី៤ និង កងពលធំអន្តរាគមន៍លេខ២ និងរដ្ឋបាលខេត្ត
- សៀមរាប
ខេត្តសៀមរាប ៖ នាថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៦នេះ គណៈប្រតិភូសាលាដំបូងខេត្ត សៀមរាប…
ខេត្តសៀមរាប ៖ នាថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៦នេះ គណៈប្រតិភូសាលាដំបូងខេត្ត សៀមរាប…
ខេត្តសៀមរាប ៖ នាថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៦នេះ គណៈប្រតិភូសាលាដំបូងខេត្ត សៀមរាប ដឹកនាំដោយឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប និង ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងខេត្ត រួមមន្ត្រីក្រោមឱវាទ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិ ភោគ មានអង្ករ ១៥តោន ថវិកាចំនួន ៤៥ លានរៀល និង សម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់យោធភូមិភាគទី៤ ,កងពលធំអន្តរាគមន៍លេខ២ និង រដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ឧត្តសេនីយ៍ឯក ពៅ ហេង អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជា ការយោធភូមិភាគទី៤ និង ឯកឧត្តមឧត្តមសេនីយ៍ឯក កែវ ធី អគ្គមេ បញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជា ការ កងពលធំអន្តរាគមន៍លេខ២ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ។
មានប្រសាសន៍នោះដែរឯកឧត្តម ឧត្តសេនីយ៍ឯក ពៅ ហេង ក៏បានលើកផងដែរ អំពីស្ថានភាពនៅតាមខ្សែ បន្ទាត់ព្រំដែន នៅ តែមានស្ថានភាពផុយស្រួយបំផុត ដោយល្បិច កលរបស់សត្រូវឈ្លានពាន មិនបានគោរពនូវការឈប់ បាញ់ ដែលបានព្រមព្រៀងគ្នាកាល ពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥នោះឡើយ ។ ម្យ៉ាងទៀតពួកសត្រូវបានបំពានទៅនឹង ច្បាប់ អន្តរជាតិ ដោយពួកខ្លាំងបានបំផ្លាញផ្ទះ សម្បែង និង គាស់ផ្ទះ យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋគ្មានសល់ ។ ឯកឧត្ត មឧត្តម សេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់ប្រតិភូសាលាដំបូងខេត្ត ដែលបាលផ្តល់នូវគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ដល់ពលទាហានជួរមុខពេលនេះ ជាការលើក ទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលបាន កំពុងប្រឈមមុខតតាំងជាមួយខ្លាំងសត្រូវឈ្លានពាន នៅតាមព្រំដែនកម្ពុជា ថៃ ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្ត បានសម្តែងពីវីរៈភាពមេទ័ពខ្មែរ ក៏ដូចជាកងទ័ពខ្មែរគ្រប់រូប និង ក្រុមគ្រួសារ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ និង កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃមាតុ ភូមិកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃរបស់សត្រូវ។ឯកឧត្តម បានបន្តទៀតថា អំណោយទាំងនេះ គឺជាទឹកចិត្តរបស់មន្ត្រីក្រោមឱវាទសាលាដំបូងខេត្ត និង បងប្អូនសប្បុរសជន ក្នុងការចូលរួមសម្រាលបន្ទុករបស់រាជរដ្ឋាភិ បាលកម្ពុជា ហើយការមកជួបសួរសុខទុក្ខនេះ មិនត្រឹមតែជាការសួរសុខទុក្ខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការកោតសរសើរការគាំទ្រ ការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏ឆ្នើម មានស្មារតីតស៊ូ អង់អាចក្លាហាន មោះ មុត របស់មេទ័ព និងកងទ័ពខ្មែរ ដែលជាមូល ដ្ឋានគ្រឹះក្នុងការរក្សាសុខសន្តិភាព និង សុវត្ថិ ភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស នឹងទទួលបានការដឹងគុណ ការកោតសរសើរនិងការ គោរព យ៉ាងខ្ពង់ខ្ពស់ពីប្រជាពលរដ្ឋខ្មែរទាំង អស់ ។
ការឧបត្ថម្ភនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដើម្បីឲ្យមេទ័ពអាចផ្តោតតែលើភារកិច្ច ការរៀបចំយុទ្ធសាស្ត្រ និង ការបញ្ជាកងទ័ព ក្នុងការតស៊ូប្រយុទ្ធ និងការពារប្រទេសជាតិ ដោយមិនមានការព្រួយបារម្ភចំពោះ បញ្ហាជីវភាពគ្រួសារនៅខាងក្រោយ ។ មេទ័ពខ្លាំង នាំឲ្យកូនទ័ពខ្លាំង មានស្មារតីរឹងមាំ សាមគ្គី ភាពខ្ពស់ និង ត្រៀមខ្លួនការពារជាតិជានិច្ច។ ម្យ៉ាងទៀត ការផ្តល់អំណោយជាគ្រឿងឧប ភោគបរិភោគ និង សម្ភារៈប្រើប្រាស់ដល់ រដ្ឋបាលខេត្តសៀមរាបពេលនេះ ក្នុងការចូល រួមទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ បណ្តោះ អាសន្ននៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
ក្នុងនោះដែរលោក ង៉ូវ សេងកាក់ ក៏បានបញ្ជាក់ជូនប្រតិភូផងដែរថា ចាប់ពីការឈ្លាន ពានរបស់ទាហានថៃមក បងប្អូនភៀសសឹក មកពីខេត្តឧត្តរមានជ័យ ,បន្ទាយមានជ័យ និង ខេត្តព្រះវិហារ មកស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ទាំង ១៣១កន្លែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន ២០ពាន់៤៣៧ គ្រួសារ មានមនុស្ស ៦៤ពាន់៤៧៣នាក់ និងបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ចំនួន ៥ពាន៦៣៦គ្រួសារ មានមនុស្ស ១៧ពាន់ ៦៣៧នាក់ ។
ចំពោះបងប្អូន ដែលកំពុងស្នាក់ នៅតាមមណ្ឌលនោះ ដោយផ្ទះសម្បែងពួក គាត់ ត្រូវបានសត្រូវឈ្លានពាន បំផ្លិចបំផ្លាញ និង មួយចំនួន អាជ្ញាធរមិនទាន់អនុញ្ញាតឱ្យចូលទៅរស់នៅ ដោយបច្ចុប្បន្ននេះ ក្រុមការ ងារស៊ីម៉ាក់ មិនទាន់បានបោសសម្អាតយុទ្ធភ័ន្ត មិនទាន់ផ្ទុះ ដែលនៅសេសសល់ក្នុងភូមិ ។ ម្យ៉ាងទៀតរាល់អំណោយដែលទទួលបានពីបងប្អូនសប្បុរសជន មួយចំនួន ត្រូវបានបែង ចែកជូនទៅសមរភូមិមុខ និង ផ្គត់ផ្គង់ជូនបង ប្អូនភៀសសឹក ហើយមួយចំនួនត្រូវបានត្រៀមបម្រុង ទ្រទ្រង់ ជីវភាពបងប្អូន ដែលកំពុងស្នាក់នៅបន្តផងដែរ ។
អំណោយដែលប្រគល់ជូនទាំង ៣ អង្គ ភាព មួយអង្គភាពទទួលបានអង្ករ៥តោន គ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ និង ថវិកា ១៥លានរៀលផងដែរ ៕






ចែករំលែកព័តមាននេះ