ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមរកអាវរងា! អាកាសធាតុ​នៅ​តំបន់​ខ្ពង់រាប​បន្ត​ចុះ​ត្រជាក់​ដល់​១៤°C

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា អាកា​ធាតុ​នៅ​តំបន់​ខ្ពង់រាប​បន្ត​ចុះ​ត្រជាក់​ដល់​១៤°C ដូច្នេះ សូម​ប្រជាពលរដ្ឋ​ត្រៀម​សំ​ម្លៀ​ក​បំពាក់​ក្រាស់​ៗ​។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៩ ខែមករា…


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា អាកា​ធាតុ​នៅ​តំបន់​ខ្ពង់រាប​បន្ត​ចុះ​ត្រជាក់​ដល់​១៤°C ដូច្នេះ សូម​ប្រជាពលរដ្ឋ​ត្រៀម​សំ​ម្លៀ​ក​បំពាក់​ក្រាស់​ៗ​។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា របប​ខ្យល់មូសុង​ឦសាន​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា សមុទ្រ​អាន​ដាម​ម៉ែ​ន និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៧°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៩°C ។ ខ្យល់​បក់​មក​ពី​ទិសឧត្តរ និង​ទិសឦសាន​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​វិនាទី ។
ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយ​រៀង តាកែវ និង​រាជធានី​ភ្នំពេញ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៨°C ។ ខ្យល់​បក់​មក​ពី​ទិសឧត្តរ និង​ទិសឦសាន​មាន​ល្បឿន​មធ្យម ៦​ម៉ែត្រ​វិនាទី​។ ខេត្តឧត្តរ​មានជ័យ ប៉ៃលិន ព្រះ​វិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹង​ត្រែង តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៨°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​វិនាទី ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។ ចំណែក​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ