ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តឃ្លុបដឹកទំនិញ បុករថយន្ត Lexus RX350 កំពិតអស់មួយ​ចំហៀង និងបាក់ក្បាលនាគ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រថយន្តស៊េរីទំនើប ម៉ាក Lexus RX350 មួយគ្រឿង បានកំពិតអស់មួយ​ចំហៀង​ ខូចខាត​យ៉ាងដំណំ ខណៈដែលកំពុងតែបើកបរឆ្លងផ្លូវ ២៧១…

ភ្នំពេញ៖ រថយន្តស៊េរីទំនើប ម៉ាក Lexus RX350 មួយគ្រឿង បានកំពិតអស់មួយ​ចំហៀង​ ខូចខាត​យ៉ាងដំណំ ខណៈដែលកំពុងតែបើកបរឆ្លងផ្លូវ ២៧១ ហើយក៏ស្រាប់តែ​មានរថយន្តឃ្លុប ដឹកទំនិញមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជាន់ហ្រ្វាំង មិនទាន់ ទៅបុកចំពេញទំហឹង និងបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ១កង់ផងដែរ។ តែសំណាងមិនបង្កឲ្យ មានមនុ​ស្សណាម្នាក់ រងរបួសនោះទេ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ៤៥នាទី​ព្រឹក ថ្ងៃទី ២៦ ខែ​មករា ឆ្នាំ​២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ក្នុងភូមិ១ សង្កាត់ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ​រថយន្តឃ្លុបដឹក​ទំនិញមួយគ្រឿង ពណ៌ក្រហមចាស់ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-5427 បើកបរ​តាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅ ពីក្បាលថ្នល់ មកស្ទឹងមានជ័យ ក្នុងល្បឿនលឿនគ្រាន់បើ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមាន​រថយន្ត​ស៊េរីទំនើបម៉ាក LEXUS RX 350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-6003 ដែលបើកបរដោយបុរសម្នាក់ ចេញពីផ្លូវបេតុងមួយ បើកឡើ ងឆ្លងផ្លូវលេខ ២៧១។ អ្នកបើកបររថយន្តឃ្លុបដឹកទំនិញជាន់ហ្វ្រាំងមិនជាប់ ក៏បុកចំពីចំហៀងខាងឆ្វេងកំពិត​អស់មួយចំហៀង និងបុក​ក្បាលនាគ ពុះចែកទ្រូងផ្លូវ ខ្ទាតបាក់អស់ ១កង់ផងដែរ។

ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍​នេះ ត្រូវបានប៉ូលិសលើកឡើងថា គឺកើតឡើងដោយសារតែខ្វះការប្រុងប្រយ័ត្ន ទើបបានជារថយន្តឃ្លុបដឹកទំនិញ ទៅបុករថយន្តស៊េរីទំនើប ម៉ាក Lexus RX350 កំពិតមួយចំហៀង និង​បាក់ក្បាលនាគ ពុះចែកទ្រូងផ្លូវអស់ ១កង់បែបនេះ។ តែសំណាងល្អ មិនបានបង្កឲ្យ​មានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ក្រោយពេកកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន ក៏បានចុះមក​ដល់ជួយសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះ យករថយន្តឃ្លុបដឹកទំនិញ និងរថយន្តស៊េរីទំនើបម៉ាក Lexus RX350 ដែលរងការខូចខាត យកទៅដាក់លើ​ចិញ្ចើមផ្លូវ និងដោយសារតែប៉ះពាល់ដល់ក្បាលនាគពុះចែកទ្រូងផ្លូវ ជាសម្បត្តិ​សាធារណៈនោះ ប៉ូលិសបាន​បញ្ជូនរថយន្តទាំង២ គ្រឿង ទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំ​ដោះស្រាយគ្នា​ជាបន្តទៀត៕ ដោយ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ