ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម ចេញល្បាត ឃើញមុខ​សញ្ញា​ជួញដូរ និងចែក​ចាយ​គ្រឿងញៀ.ន ឃាត់បានម្នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ចេញល្បាតពេលយប់ ឃើញមុខសញ្ញា​ជួញដូរ និងចែកចាយគ្រឿងញៀន ឃាត់បានម្នាក់ ឆែកឆេររកឃើញគ្រឿងញៀន ២កូនថង់។ បុរសនោះ ត្រូវបានប៉េអឹម…

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ចេញល្បាតពេលយប់ ឃើញមុខសញ្ញា​ជួញដូរ និងចែកចាយគ្រឿងញៀន ឃាត់បានម្នាក់ ឆែកឆេររកឃើញគ្រឿងញៀន ២កូនថង់។ បុរសនោះ ត្រូវបានប៉េអឹម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី ដុំ វិចិត្រ មេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មពួក បានប្រាប់ថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន មានឈ្មោះ ស្មន់ សុជឿន ហៅ ក្រេវ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក។

លោកបានបញ្ជាក់ថា នៅពេលកម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួក ចេញល្បាតពេល​យប់​ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ភូមិ.ឃុំមាន​​សុវត្ថិភាព ហើយប្រទះឃើញមុខ​សញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ឃាត់ខ្លួន ហើយឆែកឆេររកឃើញ​មានគ្រឿងញៀន ២ថង់តូច ក្នុងហោប៉ៅ។ គ្រឿងញៀននោះ ជាម្ស៉ៅសក្រាម ពណ៌សក្រាម ប្រភេទមេតំហ្វេតាមីនហៅ ខេទឹកកក ដែលស្មើ ១,៥៧ក្រាម និងមធ្យោបាយ ម៉ូតូ ១គ្រឿង នៅវេលាម៉ោង ៤,២០នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក។

លោកវរៈសេនីយ៍ត្រី ដុំ វិចិត្រ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវ​បាននាំយកមកសាកសួរ។ តាមចម្លើយសារភាព ​វត្ថុតាងគ្រឿងញៀននេះ ត្រូវបានទិញពីឈ្មួញម្នាក់ នៅស្រុកថ្មពួក ហើយយកមកលក់ចែកចាយបន្ត​។

ប៉ុន្តែបុរសនោះ ត្រូវបានកម្លាំងឃាត់ខ្លួន និ​ងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ