ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរនិង​អ្នក​ជិះ​កង់​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរគួរ​ជួយ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ

3 ឆ្នាំ មុន

ខេត្តសៀមរាប​៖ ក្នុងន័យធ្វើឲ្យ​រមណីយដ្ឋាន​អង្គរមានសម្រស់ស្រស់ស្អាត អនាម័យល្អ​និងបរិស្ថានបរិសុទ្ធ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា បានអំពាវនាវយ៉ាងទទូចឲ្យពលរដ្ឋ ភ្ញៀវទេសចរ និងបងប្អូនជិះកង់កម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តវប្បធម៌ ត្រូវចូលរួមចំណែកទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដោយរឿងគ្រប់យ៉ាងត្រូវផ្តើមពីបុគ្គលម្នាក់ៗដើម្បីអនាម័យនិងបរិស្ថានស្រស់ស្អាត ។…

ខេត្តសៀមរាប​៖ ក្នុងន័យធ្វើឲ្យ​រមណីយដ្ឋាន​អង្គរមានសម្រស់ស្រស់ស្អាត អនាម័យល្អ​និងបរិស្ថានបរិសុទ្ធ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា បានអំពាវនាវយ៉ាងទទូចឲ្យពលរដ្ឋ ភ្ញៀវទេសចរ និងបងប្អូនជិះកង់កម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តវប្បធម៌ ត្រូវចូលរួមចំណែកទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដោយរឿងគ្រប់យ៉ាងត្រូវផ្តើមពីបុគ្គលម្នាក់ៗដើម្បីអនាម័យនិងបរិស្ថានស្រស់ស្អាត ។

ការអំពាវនេះធ្វើឡើងនាថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ ដោយ លោក ហង់ ពៅ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា នាឱកាសដែលរូបលោកបាន​ដឹកនាំ​ក្រុមការងារ​មក​ជិះ​កង់​សាក ល្បង​លើ​ផ្លូវ​កង់​ថ្មី​នៅ​រមណីយដ្ឋាន​អង្គរ នា​ឳ​កាស​នោះ​ផង​ដែរ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ អ្នក​ជិះ​កង់​កម្សាន្ត អ្នក​ជិះ​កង់​ហាត់ប្រាណ ទាំងអស់​ជួយ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ ដោយ​កុំ​បោះបង់​សម្រាម សំបក​ដប ម៉ាស​ប្រើ​រួច​នៅ​តាម​បណ្តោយ​ផ្លូវ​កង់​ថ្មី​នេះ និង​សូម​ជួយ​ចូលរួម​សម្អាត​ទាំងអស់​គ្នា​ដើម្បី​បង្ហាញ​ពី​មោទនភាព​ជាតិ​យើង​។

លោក ហង់ ពៅ មាន​ប្រសាសន៍​បន្ត​ថា «​ថ្ងៃនេះ​យើង​នាំ​គ្នា​មក​ជិះ​កង់​សាកល្បង​លើ​ផ្លូវ​កង់​ថ្មី​ដែល​យើង​បាន​ស្ថាបនា​ឡើង​នា​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ សាកល្បង និង​ត្រៀម​ទទួល​ស្វាគមន៍​ដល់​សហ​ប្រធាន​គណៈកម្មាធិកា ICC ដែល​នឹង​មក​ពិនិត្យ និង​ដក​បទ​ពិសោធន៍​កម្រិត​សប្បាយ​ពេញចិត្ត​ចំពោះ​គម្រោង​នេះ​យ៉ាងណា ហើយ​ថា​តើ​នៅ​មាន​ចំណុច​ណាខ្លះ​ទៀត​ដែល​ត្រូវ​កែសម្រួល​ដើម្បី​ឱ្យ​ស្រប​តាម​គោលការណ៍​រមណីយដ្ឋាន​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​»​។

លោក​បន្ថែម​ទៀត​ថា ការ​ស្ថាបនា​ផ្លូវ​កង់​នេះ​ឡើង​ក្រោម​ទស្សនៈ​គិតគូរ​វែង ឆ្ងាយ​របស់​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ និង​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន​ក្នុង​តំបន់​អង្គរ និង​ទាក់ទាញ​ទេសចរណ៍​កីឡា អ្នក​ជិះ​កង់​កម្សាន្ត អ្នក​ជិះ​កង់​ហាត់ប្រាណ​ដើម្បី​សុខភាព ជាដើម​៕

អត្ថបទសរសេរ ដោយ