ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​រាន​ដី​ព្រៃ​បាន​ជិត​១០​គីឡូម៉ែត្រ សុខ​ស្រួល​ណាស់ ម្ចាស់​ស្រុក​ស្ងាត់​មាត់​​ឈឹង

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រុករាន​កាប់​ស្ការ​ព្រៃ​ដី​ភ្នំ​មាន​ទំហំ​ធំ​ល្វឹងល្វើយ ខណៈ​ពេល​ពលរដ្ឋ​លើកគ្នា​ទៅ​សាលា​ខេត្ត​សុំ​ប្លង់​កម្ម​សិទ្ធ ។ ដី​ព្រៃ​ភ្នំ​ដ៏​ធំ​ល្វើ​ង​ល្វើយ​ជិត​10​គីឡូម៉ែត្រ​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​សាស្ត្រ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។ ភ្នំ​ដ៏​ធំ​វែង​ជាប់​នឹង​ជួរ​ភ្នំ​ឧ​ស្យា​ន​ជាតិ​បូកគោ​នេះ…

ខេត្តកំពត ៖ រុករាន​កាប់​ស្ការ​ព្រៃ​ដី​ភ្នំ​មាន​ទំហំ​ធំ​ល្វឹងល្វើយ ខណៈ​ពេល​ពលរដ្ឋ​លើកគ្នា​ទៅ​សាលា​ខេត្ត​សុំ​ប្លង់​កម្ម​សិទ្ធ ។ ដី​ព្រៃ​ភ្នំ​ដ៏​ធំ​ល្វើ​ង​ល្វើយ​ជិត​10​គីឡូម៉ែត្រ​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​សាស្ត្រ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។ ភ្នំ​ដ៏​ធំ​វែង​ជាប់​នឹង​ជួរ​ភ្នំ​ឧ​ស្យា​ន​ជាតិ​បូកគោ​នេះ បច្ចុប្ប្ន​ន្ន​កំពុង​រង​ការ​ឈួ​ស​ឆាយ​កាប់​បំផ្លាញ​ព្រៃ​យ៉ាងធ្ងន់ធ្ងរ​បំផុត ក្នុង​ឆ្នាំ​2020 និង​ឆ្នាំ​2021​នេះ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ឈូក ថូ មេឃុំ​កោះ​តូច បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​20 ខែ​មករា ឆ្នាំ​2021 នេះ​ថា នៅ​ភ្នំ​ដែល​មានការ​ឈួ​ស​ឆាយ​នោះ គឺ​របស់​លោក មាស ប៊ុ​ន​ឡី​។
លោក​​មេឃុំ​និយាយ​បន្ត​ថា ការ​ឈួ​ស​ឆាយដី​ព្រៃ​ភ្នំ​នោះ មិនដឹង​ថា​លោក មាស ប៊ុ​ន​ឡី គាត់​មាន​គម្រោង​ធ្វើ​អ្វី​នោះ​ទេ​។

ចំ​ណែ​ល​លោក ជួន សា​រ៉ា នាយ​ខណ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត លោក​ក៏​មិន​និយាយ​អ្វី​ទាំងអស់ បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​បាន​ជួប​ចំនួន​2​ដង​រួច​មក​ហើយ ដោយ​លោក​និយាយ​ថា ជាប់រវល់​។

រីឯ​​លោក សេង សេរី​បុត្រ អភិបាលរង​ខេត្តកំពត កាលពី​រសៀល​ថ្ងៃ​ទី​22 ខែមករា នេះ អ្នក​យក​ព័ត៌មាន​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ដែរ តែ​លោក​មិន​បាន​លើក​ទូរស័ព្ទ​ពាក់ព័ន្ធ​នឹង​រឿង​កាប់​ទន្ទ្រាន​ព្រៃ ខណៈ​លោក​អភិបាលរង​រូប​នោះ​បាន​ឡើង​ទៅ​ដោះស្រាយ​ដី​មាន​ជម្លោះ​គ្នា​រវាង​ពលរដ្ឋ​ចំនួន​17​គ្រួសារ និង​ក្រុមហ៊ុន​លោក​ឧកញ៉ា​វិញ​ហួរ​។

ដោយសារ​តែ​មានការ​កាប់​បំផ្លាញ​ព្រៃ​ភ្នំ​រាប់​សិប​ហិ​កតា​បែប​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​ជាង​100​គ្រួសារ​មក​ពី​ឃុំ​កោះ​តូច និង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ បាន​លើកគ្នា​ទៅ​សាលាខេត្ត​កំពត​កាលពី​ពាក់កណ្ដាល​ខែមករា ឆ្នាំ​2021​នេះ​។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ឹ​ន ផេង តំណាង​ឱ្យ​ប្រជាពលរដ្ឋ​នោះ លោក​បាន​និយាយ​ថា ដី​នៅ​ចំ​ជ្រោះ​រំដួល ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​តូច​នោះ ប្រជាពលរដ្ឋ​ធ្លាប់​បាន​ទៅ​កាប់​ស្ការ និង​កន្លែង​ខ្លះ​ទៀត​លោក​បាន​ដាំ​ដំណាំ​ខ្លះ​ដែរ តែ​ខាង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ គេ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​អ្វី​ៗ​នៅ​លើ​ដី​ព្រៃ​នោះ​ទេ​។

ឈ្មោះ ស៊ឹ​ន ផេង និយាយ​បន្ត​ថា ការ​លើកគ្នា​ទៅ​សាលាខេត្ត​ជា​ច្រើន​ដង ដើម្បី​សុំ​ប្លង់​កាន់កាប់​ស្របច្បាប់​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ឡើយ​។ ឈ្មោះ​ស៊ឹ​ន ផេង និយាយ​ថា ប្រជាពលរដ្ឋ​នៅ​តែ​លើកគ្នា​ស្វែងរក​ជួយ​ដោះស្រាយ​ឱ្យ​បាន​។

ប្រជាពលរដ្ឋ​រូប​នោះ​បាន​និយាយ​ប្រាប់​បន្ត​ថា បើ​គេ​ឈួ​ស​ឆាយ​ទ​ន្ត្រា​ន​ភ្នំ​រាប់​សិប​ហិ​កតា គេ​ធ្វើ​បាន តែ​ប្រជា​ពលរ​ទៅ​សុំ​ឱ្យ​ឯកឧត្តម​ខេត្ត​ជួយ​មិន​ទាន់​មានការ​ឆ្លើយ​តប់​ទៅ​វិញ​។ ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​តូច និង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ កំពុង​មានការ​បារម្ភ​ពី​ក្រុមហ៊ុន​រំលោភ​យក​ដី ខណៈ​ពេល​ដី​ភ្នំ​គេ​សំរុក​ឈួ​ស​ឆាយ ដោយ​គ្មាន​ញញើត​ច្បាប់​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ