ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​ប្រើ​ល្បិច​ចូល​ធ្វើ​ស៊ី​អា​ជីករ​លក់ដូរ​នៅ​ផ្សារ​ហ៊ុយ​ឡេ​ង (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល​មុខ​ចំនួន​២​នាក់​ជា​ស្ត្រី បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​ពី​អាជីវករ​លក់ដូរ (​អីវ៉ាន់​ចាប់ហួយ​) នៅ​ទី​តាំង​ផ្សារ​ហ៊ុយ​ឡេ​ង ស្ថិត​ក្នុងភូមិ​ស្រះ​ឈូក​ខាងលិច ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល​មុខ​ចំនួន​២​នាក់​ជា​ស្ត្រី បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​ពី​អាជីវករ​លក់ដូរ (​អីវ៉ាន់​ចាប់ហួយ​) នៅ​ទី​តាំង​ផ្សារ​ហ៊ុយ​ឡេ​ង ស្ថិត​ក្នុងភូមិ​ស្រះ​ឈូក​ខាងលិច ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមាន​ជ័យ ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២១ ។

លោក​វរសេនីយ៍ត្រី ប៉ិក គឹ​ម​ហ៊ា​ក់ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ មានឈ្មោះ​ឈឿ​ង ប៊ុ​ន​ឆុំ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក បាន​មក​ប្តឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២២ ខែមករា មាន​ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​បន្លំ​ទិញ​បន្លែ រួច​លួច​យក​កាបូប​លុយ​ម្តាយ​របស់​ខ្លួន​ឈ្មោះ កាន់ យឺ​ង អាយុ​៦០​ឆ្នាំ នៅ​ភូមិ​កណ្ដាល​ខាង​កើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ជា​អាជីវករ​លក់​បន្លែ និង​គ្រឿងទេស​នៅ​ផ្សារ​ហ៊ុយ​ឡេ​ង ស្រុក​ភ្នំស្រុក ។

លោក​អធិការរង​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព ក៏​បានឃើញ​មុខសញ្ញា​ធ្វើ​សកម្មភាព​លួច​យក​កាបូប​ប្រាក់​ពិតប្រាកដ​មែន តែ​មើល​មុខសញ្ញា​មិន​ស្គាល់​នោះ​ទេ ហើយ​បើ​និយាយ​សំលេង​វិញ មិនមែន​ជា​អ្នក​ភ្នំស្រុក​ទេ គឺ​មុខសញ្ញា​ក្រៅ​ស្រុក​។

លោក​អធិការរង​វរសេនីយ៍ត្រី​ប៉ិក គឹ​ម​ហ៊ា​ក បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ចោរលួច​កាបូប​លុយ​នេះ ប្រហែលជា​ម៉ោង​ព្រឹក​ថ្ងៃ​ទី​២២ ម្ចាស់​កាបូប​មិន​ទាន់​ដឹងខ្លួន​ទេ លុះដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​ទើប​ម្ចាស់​ដឹង​ថា បាត់​កាបូប​លុយ ខណៈ​ពេល​ម្ចាស់​រក​កាបូប​លុយ​ដើម្បី​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ក្រុង​សិរី​សោ​ភ័​ណ្ឌ ទើប​ដឹង​ថា បាត់​កាបូប​ប្រាក់​។

លោក​អធិការរង​បញ្ជាក់​ថា ក្នុង​កាបូប​នោះ​មាន ៖ ១-​ប្រាក់​រៀល​ចំនួន​៣.៦០០.០០០​រៀល (​បី​លាន​ប្រាំមួយ​សែន​រៀល​គត់​), ២-​ប្រាក់​បាត​ចំនួន​៣៨.០០០​បាត (​បី​ម៉ឺន​ប្រាំបី​ពាន់​បាត​), ៣-​ប្រាក់​ដុល្លារ​ចំនួន​១០០$ (​មួយ​រយ​ដុល្លារ​), ៤-​កាត​គ្រី​ម៉ូតូ​ចំនួន​២​សន្លឹក​, ៥-​កាត​គ្រី​ឡាន​ចំនួន​១​សន្លឹក​, ៦-​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ចំនួន​២​សន្លឹក​, ៧-​លិខិតឆ្លងដែន​ចំនួន​១​ក្បាល​, ៨-​ខ្សែ​.​ក​ផ្លា​ក​ទី​ន​ចំនួន​១​ខ្សែ​ទំងន់​៥​ជី និង​៩-​ខ្សែដៃ​មាស​ចំនួន​១​ខ្សែ​ទម្ងន់​៥​ជី ។

លោក​អធិការរង​បន្ត​ទៀត​ថា បើ​ពិនិត្យ​តាម​កាមេរ៉ា​សុវត្ថិភាព ឃើញ​ថា មាន​ស្ត្រី​ចំនួន​២​នាក់​អាយុ​ប្រហែល​៤០​ឆ្នាំ ដោយ​ម្នាក់​ពាក់អាវ​ពណ៌​ស ខោ​ពណ៌​កាហ្វេ ពាក់មួក​ស្លាប​ពណ៌​ប្រផេះ និង​ម្នាក់​ទៀត​ពាក់អាវ​ខាងក្រៅ​ពណ៌​ខ្មៅ ពាក់មួក​ស្លាប​ពណ៌​កាហ្វេ បាន​មក​ធ្វើ​សកម្មភាព​ទិញ​បន្លែ ដូច​ជា​ណាំ​ង៉ូ​វ ត្រកួន ត្រសក់ និង​មើម​ខ្ទឹម​.​ស​។ ហើយ​ក្នុង​ពេល​នោះ ម្ចាស់​កាបូប​មិន​បាន​ចាប់​អារម្មណ៍​​នោះ​ទេ ព្រោះតែ​រវល់​លក់ដូរ ធ្វើ​ឲ្យ​ជនសង្ស័យ​ក៏​ឆ្លៀតឱកាស​ចូល​ទៅ​ក្នុង​តូប រួច​ធ្វើ​សកម្មភាព​លួច​យក​កាបូប​ដាក់​លុយ​ដែល​ទុក​ក្នុង​ធុង​ក្បែរ​កន្លែង​គាត់​អង្គុយ​លក់​ទៅ​បាត់​គេចខ្លួន​ដោយ​សុវត្ថិភាព ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កម្លាំង​នគរបាល​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ហើយ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ