ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតយុទ្ធជននៅខេត្តពោធិ៍សាត់ ៦២៨គ្រួសារ ទទួលបានសម្បទាន​ដី​សង្គមកិច្ច

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖  អតីតយុទ្ធជនចំនួន ៦២៨គ្រួសា​រ នៅខេត្តពោធិ៍សាត់  ទទួលបានសម្បទានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល។ ពិធីប្រគល់ និងទទួលដី​សម្បទាននេះ បានប្រារព្ធធ្វើ នៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់  នាព្រឹកថ្ងៃទី២១…

ខេត្តពោធិ៍សាត់៖  អតីតយុទ្ធជនចំនួន ៦២៨គ្រួសា​រ នៅខេត្តពោធិ៍សាត់  ទទួលបានសម្បទានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល។ ពិធីប្រគល់ និងទទួលដី​សម្បទាននេះ បានប្រារព្ធធ្វើ នៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់  នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១  ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ  និងជាអគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា។

របាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្ត បានឲ្យដឹងថា   ដីសម្បទានសង្គមកិច្ច នៅពោធិ៍សាត់ មាន ០៣ទីតាំង៖ ទី១ នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ចំនួន២.២៨៦ហិកតា  បានឈួសឆាយ សម្រាប់ដំណើរការសាងសង់ផ្ទះ  និងដីកសិកម្ម សម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ  អស់ផ្ទៃដីចំនួន ២៤៦ហិកតា​  អនុវត្តតាមបទបញ្ជាលេខ ០១បប អស់ផ្ទៃដី ៨០៧ ហិកតា  និងអនុវត្តតាមលិខិត​បង្គាប់ការរបស់សាលាខេត្តអស់ផ្ទៃដីចំនួន ៦៧៧ហិកតា។  នៅសល់ផ្ទៃដី ៥៥៦ហិកតា ត្រូវទទួលការរំលោភកាន់កាប់ពីប្រជាពលរដ្ឋស្ទើរអស់ទាំងស្រុង។

ជាមួយគ្នានេះ យើងបានធ្វើបច្ចុប្បន្នភាពដីជាក់ស្ដែង  មានប្រជាពលរដ្ឋសង់លំនៅដ្ឋាន និងយកដីអាស្រ័យផលនៅលើដីសម្បទានសង្គមកិច្ចចំនួន ៥៦០ គ្រួសារ  ស្មើនឹងផ្ទៃដីជាង១.៤៨៤ ហិកតា។

​របាយការណ៍បន្តថា ទីតាំងដីសម្បទានសង្គមកិច្ចទី២ នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញមានចំនួន ៥០៨ ហិកតា ជាដីបម្រុងទុករបស់កងទ័ព  និង​ទី៣នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែងមានចំនួន ២.៥៨៨ ហិកតា  ត្រូវទទួលការរំលោភកាន់កាប់ពីប្រជាពលរដ្ឋអស់ជាង ២.១៦៦ ហិកតា,  ដីនៅសល់ជាង ៤២១ហិកតា ត្រូវទទួលការរំលោភកាន់កាប់ពីប្រជាពលរដ្ឋ​ស្ទើរអស់ទាំងស្រុង។ បានធ្វើបច្ចុប្បន្នភាព ដីជាក់ស្ដែង (ច្រកព្រាលនិងដំណាក់កន្សែង) មានប្រជាពលរដ្ឋសង់លំនៅដ្ឋាន  និងយកដីអាស្រ័យផលនៅលើដីសម្បទាន​សង្គមកិច្ចចំនួន ៧៦១ គ្រួសារ ស្មើនឹង៨១៨ក្បាលដី  សរុបផ្ទៃដីជាង២.១៦៦ហិកតា។

លោក​អភិបាលខេត្ត និងជាប្រធានកិត្តិយស​សមាគមអតីតយុទ្ធជន  បានឲ្យមន្ទីររៀបចំ​ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី  យកដី ដែលបម្រុងទុករបស់ខេត្ត  ​ឈួសឆាយផ្លូវមេនិងព្រំព័ទ្ធជុំវិញលើផ្ទៃដីសរុប ៧៩៥ ហិកតា  នៅចំណុចដំណាក់​ត្រយឹង ចម្ងាយពីទីរួមខេត្តប្រមាណ ៦៥គ.ម  ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំ​ក្រវាញ  ដើម្បីបែងចែកដល់អតីតយុទ្ធជនក្រីក្រ នៅខេត្តពោធិ៍សាត់​ ចំនួន ៦២៨ គ្រួសារ នាថ្ងៃនេះ។ ក្នុងមួយគ្រួសារ ទទួលបានដីទំហំ ៧០ម x ១៥០ម  ស្មើនឹងមួយហិកតា ០៥អា។

​ចំណែក​លោក​ នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា  ជាការពិតណាស់  សន្តិភាព ស្ថេរភាព  ការអភិវឌ្ឍ  និងសមិទ្ធផលសង្គមនានាដែលមានដូចសព្វថ្ងៃនេះ  គឺបានមកដោយសារមហាពលីកម្មញើសឈាមរបស់វីរៈអតីតយុទ្ធជន និងប្រជាជន​យើង  តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលយើងជំនាន់នេះ និងជំនាន់ក្រោយ  ប្ដេជ្ញាថែរក្សាការពារឲ្យបានគង់វង្ស​ជារៀងរហូត។

លោកបន្តថា ការផ្ដល់ដីសម្បទានសង្គមកិច្ចនេះ  ជាការគិតគូរខ្លាំងណាស់របស់ប្រមុខ​រាជរដ្ឋាភិបាល  ចំពោះបងប្អូនអតីតយុទ្ធជនយើង  ដែលបានលះបង់សាច់ស្រស់ឈាម​ស្រស់ ដើម្បីបូរណ​ភាពទឹកដី  រហូតអ្នកខ្លះបាត់បង់ជីវិតក្នុងសមរភូមិប្រយុទ្ធ និងអ្នកខ្លះ​របួស​ពិការរហូតមកដល់សព្វថ្ងៃនេះ។

លោកទេសរដ្ឋមន្ត្រី សូមឲ្យសមាគមអតីតយុទ្ធជនខេត្ត  បន្តអនុវត្តអនុសាសន៍​ទាំង ១៤ចំណុចរបស់សម្ដេចតេជោ, ស្រាវជ្រាវបច្ចុប្បន្នភាពដល់ផ្ទះអតីតយុទ្ធជន ពិសេស​យោធិនពិកាដែលមានជីវភាពទីទ័លក្រ ( មានដីអត់ផ្ទះ  អត់ដីអត់ផ្ទះ  និងរស់នៅលើ​ដីសាធារណៈ )។ ឯកឧត្តមសូមឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់  ក្រោយពេល​ទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាលនេះទៅ  សូមកុំយកទៅលក់  ត្រូវរៀបចំ​ភូមិដ្ឋាន ផ្ទះសម្បែង  ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីរស់នៅជួបជុំ​ក្រុមគ្រួសារ​តទៅថ្ងៃអនាគត។

​ការប្រគល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនអតីតយុទ្ធជននាពេលនេះ  ធ្វើឡើងដោយ​ការចាប់ឆ្នោត  ដើម្បីទទួលបានយុត្តិធម៌ស្មើភាពគ្នា។ ក្នុងឱកាសនោះ មួយគ្រួសារៗ ក៏ទទួលបាន​អង្ករ ២៥គ.ក្រ  ភួយ០១  កន្ទេល០១  និងសម្ភារៈប្រើប្រាស់ជាច្រើន​មុខទៀត។ ជំនួយនេះ ផ្តល់ជូន​បងប្អូនអតីតយុទ្ធជនទាំង ៦២៨ គ្រួសារផងដែរ៕ ដោយ៖ សែម សុគន្ធ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ