ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់! អ្វី​​​ទៅ​​ជា​ការ​ដាក់​រ៉ឺ​ស័​របើក​បំពង់​អាហារ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត លាន សុ​ភក្តិ ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា​៖ បំពង់​អាហារ​គឺជា​សរីរៈ​មួយ…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត លាន សុ​ភក្តិ ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា​៖ បំពង់​អាហារ​គឺជា​សរីរៈ​មួយ ដែល​ត​ភ្ជាប់​ពី​មាត់​ទៅ​ក្រពះ ហើយ​មាន​តួនាទី​ជា​ផ្លូវ​ឱ្យ​ចំណីអាហារ​ចូល​ទៅ​ក្នុង​ក្រពះ ។ នៅ​ក្នុង​ករណី​ជំងឺ​​មួយ​ចំនួន​ដូច​ជា​មហារីក​បំពង់​អាហារ ដុំ​សាច់​កៀបសង្កត់​ទៅ​លើ​បំពង់​អាហារ ឬ​ក៏​ដុំ​សាច់​ស៊ី​ធ្លុះ​បំពង់​អាហារ ធ្វើ​ឱ្យ​អ្នកជំងឺ​មាន​វិបត្តិ​ក្នុង​ការ​លេប​ចំណីអាហារ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ការ​ព្យាបាល​ដោយ​ដាក់​រឺ​ស័​រ​ក្នុង​បំពង់​អាហារ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​អនុ​ញ្ញត្តិ​ឱ្យ​អ្នកជំងឺ​អាច​ទទួលទាន​អាហារ​ឡើង​វិញ ក្នុង​ន័យ​រក្សារ​បាន​នូវ​ស្ថានភាព​អាហារូបត្ថម្ភ ក៏​ដូច​ជា​លើក​ស្ទួយ​សភាព​ទូរ​ទៅ​របស់​គាត់ ដើម្បី​រង់ចាំ​ការ​ព្យាបាល​បន្តបន្ទាប់ ។

លោក​បញ្ចា​ក់ថា រ៉ុ​សរ​បើក​បំពង់​អាហារ គឺជា​បំពង់​សំណាញ់​ដែក​មួយ ដែល​មាន​ភាព​ទន់​អាច​បត់បែន​ទៅ​តាម​ទំរង់​របស់​បំពង់​អាហារ​។ នា​ពេល​ដំបូង​បន្ទាប់​ពី​បាន​ដាក់ វា​អាច​បន្តរ​ធ្វើការ​បើក​ដោយ​ខ្នួ​ន​ឯង​បន្តិច​ម្តង​ៗ (self-expandable) រហូត​បាន​ទំហំ​សម​ស្រប​ទៅ​តាម​ខ្នាត​របស់​រឺ​ស័​រ ដើម្បី​សម្រួល​ផ្លូវ​ចូល​របស់​ចំណីអាហារ​ទៅ​ក្នុង​ក្រពះ ។

លោក​វេជ្ជបណ្ឌិត លាន សុ​ភក្តិ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ គុណប្រយោជន៍​៖ វិធីសាស្ត្រ​នេះ ជា​អន្តរ​គម​ន៍​បែប​វេ​ជ្ច​សាស្ត្រ​មួយ ដែល​ផ្តល់​ជូន​អ្នកជំងឺ ខណៈ​ពេល​ដែល​ការ​វះកាត់​មិន​អាច​ប្រ​ព្រិ​ត្តទៅ​បាន ឬ​មានការ​ប៉ះពាល់​ខ្លាំង​ដល់​អ្នកជំងឺ​។ ការ​ដាក់​រ៉ុ​សរ​បើក​បំពង់​អាហារ​នេះ ធ្វើ​ឡើង​តាម​រយះ​ឧបករណ៍​ឆ្លុះ​ក្រពះ (Endoscopic procedure) និង​ត្រូវការ​សំរាក​ពេទ្យ​រយះ​ពេល​ខ្លី ។

លោក​វេជ្ជបន្ឌិត​ថ្លែង​ថា បច្ចេក​វិធី​វេ​ជ្ច​សាស្ត្រ​មួយ​នេះ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​មាន​ផល់​ប៉ះពាល់​តិចតួច​បំផុត ។ ដូច្នេះ​រាល់​ករណី​សង្ស័យ ឬ​ក៏​មាន​ដុំ​សាច់​នៅ​ក្នុង​បំពង់​អាហារ សូម​លោក​-​លោក​ស្រី​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បាន​ត្រឹមត្រូវ និង​កំណត់​ដំណាក់កាល​នៃ​ដុំ​សាច់ មុន​និង​ឈាន​ទៅ​ដល់​ការ​កំណត់​វិធីសាស្ត្រ​ព្យាបាល​ដែល​សម​ស្រប និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ