ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ក្រោម​ដី​ត​ភ្ជាប់​​២​ខ្សែ​នៅ​ស្ពាន​អាកាសចោម​ចៅដាក់​ឱ្យដំណើរ​ការ​​​​​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​​បានឱ្យ​ដឹង​ថា​ ​ដោយ​យោង​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនា​បតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​២២​…

រាជធានី​ភ្នំពេញ​៖ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​​បានឱ្យ​ដឹង​ថា​ ​ដោយ​យោង​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនា​បតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២១​នេះ បាន​ចាប់ផ្តើម​ដាក់​អោយ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ចំនួន ២​ខ្សែ​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ ដែល​នៅ​សង្កាត់​ចោម​ចៅ​ទី​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​រួម​មាន​៖

ទី​១-​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ឯកទិស ពី​ផ្លូវជាតិ​លេខ ៤ ឆ្ពោះទៅ​មហាវិថី ចោម​ចៅ មាន​ប្រវែង ៤៥៨​ម៉ែត្រ ទទឹង ៨.៥​ម៉ែត្រ ជា​ផ្លូវ​ក្រោម​ដី​មាន​ជំរៅ ៣.៧​ម៉ែត្រ​ធៀប​នឹង​កំពស់​នីវ៉ូ​មហាវិថី ចោម​ចៅ​ និង​ទី​២-​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ឯកទិស ពី​ផ្លូវជាតិ​លេខ ៤ បត់​ស្តាំ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៣ មាន​ប្រវែង ១១៦​ម៉ែត្រ ទទឹង ៥.៥​ម៉ែត្រ ជា​ផ្លូវ​ក្រោម​ដី​មាន​ជំរៅ ១.៨៦​ម៉ែត្រ ធៀប​នឹង​កំពស់​នីវ៉ូ​ផ្លូវជាតិ​លេខ ៣​។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​ទទួល​ម៉ៅ​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា​(OCIC) ដោយ​ប្រើប្រាស់​ការ​សាងសង់​ក្នុង​រយៈពេល​៣០​ខែ​និង​ចំណាយ​ថវិការ​សាងសង់​ចំនួន​២២​លាន​ដុល្លា​អា​មេ​រិ​ក​។

តាម​លក្ខណៈ​បច្ចេកទេស​របស់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ការ​រ​សាងសង់​នេះ​ត្រូវ​បាន​បែងចែក​ជា​៣​ផ្នែក​គឺ ស្ពាន​ទី​១ ជា​ស្ពាន​អាកាស​មេ​ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ៤០៨ ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ដែល​មាន​ចរាចរ​ពីរ​គន្លង​ទៅ​នឹង​ពីរ​គន្លង​មក​ជម្រាល​ស្ពាន​៤,៥​ម៉ែត្រ និង​មាន​កម្ពស់​អតិបរមា​ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​មាន​៥,៥​ម៉ែត្រ​។​ស្ពាន​ទី​២ បំបែក​ចេញពី​ស្ពាន​អាកាស​មេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ឆ្ពោះទៅ​វេ​ង​ស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែល​មាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប​២០២​ម៉ែត្រ (​ស្ពាន​អាកាស ប្រវែង​៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង​១១៨​ម៉ែត្រ​និង​ផ្លូវ​លើ​ដី​ប្រវែង ៤៤​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ​។

ស្ពាន​ទី​៣ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង​៦០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង​២៨​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែល​មាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។

ផ្លូវ​និង​ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០​ម៉ែត្រ (​ផ្លូវ​ក្រោម​ដី ប្រវែង​១៣​ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង​១១៧​ម៉ែត្រ​) ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែល​មាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។

ផ្លូវ​លើ​ផ្ទៃដី ជា​ផ្លូវ​មេ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប ២៣៥​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែល​មាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ដែល​មាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែល​មាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ទទឹង​៨,៥​ម៉ែត្រ ។ ល្បឿន​សុវត្ថិភាព ២៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ៥,២៥​ម៉ែត្រ និង​ទំហំ​៥,៥​ម៉ែត្រ ។

ស្ពាន​នឹង​មាន​អាយុកាល​១០០​ឆ្នាំ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ​នេះ បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​ជា​ផ្លូវការ​កាល​ថ្ងៃ​ទី​២៩​ មិថុនា ឆ្នាំ​២០១៨​កន្លង​មក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ