ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​ទឹកចិត្ត​ម្ដាយ​” ថ្ងៃ​ខួបកំណើត​កូន បាន​ត្រឹម​ដឹក​មក​មុខ​ហាង មើល​នំ​ខេ​ក

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ឃើញ​រូបភាព ០២​សន្លឹក ខាងក្រោម​នេះ​ហើយ ពិតជា​សង្វេគ​ក្នុង​ចិត្ត​ណាស់ ! នេះ​ហើយ​”​ទឹកចិត្ត​ម្ដាយ​” ចំពោះ​កូន​ នា​ថ្ងៃ​ខួបកំណើត…

ខេត្តបាត់ដំបង ៖ ឃើញ​រូបភាព ០២​សន្លឹក ខាងក្រោម​នេះ​ហើយ ពិតជា​សង្វេគ​ក្នុង​ចិត្ត​ណាស់ ! នេះ​ហើយ​”​ទឹកចិត្ត​ម្ដាយ​” ចំពោះ​កូន​ នា​ថ្ងៃ​ខួបកំណើត ។ ម្ដាយ​បាន​ត្រឹម​ដឹក​កូនប្រុស មក​មើល​ហាង​លក់​នំ​ប៉ុណ្ណោះ ព្រោះ​មិន​មាន​ប្រាក់​គ្រប់​សម្រាប់​ទិញ​នំ​ទេ ក្មេង​តូចនៅ​ពេល​ដែល​ឃើញ​នំ​ខួបកំណើត​(Cake) ច្បាស់​ជា​ទាមទារ​ចង់បាន ពេល​នោះ​ហើយ ម្តាយ​ព្យាយាម​លួង​កូន ទាំង​សម្រក់​ស្រក់​ទឹក​ថា ចាំ​លើក​ក្រោយ​.. ទៅ​ណា កូនប្រុស​ម្តាយ​.. ។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MôNy YâNg បាន​បង្ហោះ​រូបភាព​ទាំង​២​សន្លឹក​នេះ កាលពី​ថ្ងៃ​ទី​១៩ មក​រា ២០២១ និង​សរសេរ​ថា នៅ​ពេល លោក​ធ្វើ​ដំណើរ​កាត់មុខ​ហាង​លក់​នំ «CAKE THAI BY DAV» ដែល​មាន​ទីតាំង​ផ្លូវ​លេខ​3 កែង​ជាមួយ​ធនាគា ក្នុង​ក្រុង​បាត់ដំបង ក៏​បាន​ប្រទះ​ឃើញ នារី​ខាងលើ​នេះ​កំពុង​យំ និងព្យាយាមលួង​កូនប្រុស នៅ​មុខ​ហាង​លក់​នំ (Cake) ។

នៅ​ពេល​នោះដែរ រូប​លោក​ ក៏​បាន​ឈប់​សួរនាំ​ស្ត្រី​ជា​ម្តាយ ទើប​ដឹង​រឿងរ៉ាវ ហើយ​នារីរូបនោះ បាន​ប្រាប់​ថា ដោយសារ​តែ​គាត់ ​មាន​លុយក្នុងខ្លួន​តែ​៤,០០០​រៀលទេ ហើយចំ​ថ្ងៃ​ខួប​កូនប្រុសទៀត កូនប្រុសយំទារទិញនំខួបកំណើត គាត់បានត្រឹមលួងកូន ហើយនាំមកមើលហាងនំ តែប៉ុណ្ណោះ ។

ឭដូច្នោះហើយ បន្ទាប់​មក​បុរស​ខាងលើ ក៏​បាន​ចូល​ទៅ​ក្នុងហាង ហើយទិញ​នំ​ខេ​កមួយ យក​មក​អោយ​ក្មួយ​ប្រុស​នោះ ស្ត្រី​ជា​ម្ដាយ​ក៏​បាន​លើកដៃ​សំពះ និយាយ អរគុណ​លោក ហើយ​ក្មេង​ប្រុស​នោះ ក៏​សប្បាយចិត្ត ណាស់​ដែរ ។

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MôNy YâNg បាន​បញ្ជាក់​ថា លោក​បង្ហោះ​នេះ មិនមែន​ចង់បាន​ភាព​ល្បី​ទេ ប៉ុន្តែ​ចង់​ប្រាប់​ថា ម្ដាយ​ហ៊ាន​ធ្វើ​គ្រប់យ៉ាង ដើម្បី​កូន ទោះ​ក្រ​យ៉ាងណា​ក៏​ដោយ សូមកុំ​ធ្វើ​អ្នក​ម្តាយ​មិន​សប្បាយចិត្ត​អី ។ អាសូរ​ណាស់ ម្ដាយ​គេ ម្ដាយ​យើង អោយ​តែ​កូន​ចង់បាន ម្ដាយ​ស្វែងរក​អោយ​បាន​ទាំងអស់ (​អ្នក​ម្ដាយ​កំសត់ គឺជា​ស្ត្រី​ទី​មួយ ដែល​ដឹង​សុខទុក្ខ​យើង​មុនគេ​) រីករាយ​ថ្ងៃ​ខួបកំណើត​ណា​ក្មួយ​ប្រុស​កំសត់ ធំ​ឡើង​ក្មួយ​នឹង​ក្លាយជា​មនុស្ស​ល្អ​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ