លែង​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ថត ឫ​ផ្សាយ​ផ្ទាល់ ក្នុង​ពេល​សមត្ថកិច្ច​កំពុង​អនុវត្ត​ការងារ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លែង​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ថត ឫ​ផ្សាយ​ផ្ទាល់ ក្នុង​ពេល​សមត្ថកិច្ច​កំពុង​អនុវត្ត​ការងារ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​ការ​កែសម្រួល ក្រុម​ប្រតិបត្តិការ បង្ក្រាប​បទល្មើស ពាក់ព័ន្ធ​ការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការ​ជួញដូរ​មនុស្ស អន្តោ​ប្រ​សេន៍ និង​ល្បែងស៊ីសង​ខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ ។

សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួម​មាន លោក​ប្រធាន និង​អនុប្រធាន ក្រុមការងារ ដើម្បី​ទទួល​មតិ​ណែនាំ​ល្អ​ៗ របស់​លោកស្នងការ អំពី​របៀប​ចំ​ផែនការ នៃ​ការ​តាមដាន ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​បង្ក្រាប​ទីតាំង​ប្រកបដោយ​ប្រសិទ្ធភាព ។

ជា​កិច្ចបញ្ចប់​លោកស្នងការ ស ថេ​ត បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវធ្វើ​ការងារ​ឲ្យ​បាន​ច្បាស់លាស់ ហាម​មិន​ឲ្យ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ចូល​ថត ឬ​ឡាយ សកម្មភាព​ទាំងឡាយ​ណា ដែល​សមត្ថកិច្ច​កំពុង​តែ​អនុវត្ត​ការងារ ឬ​កំពុង​តែ​ធ្វើការ​តាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស ក៏​ដូច​ជា​កំពុងធ្វើការ​ជំនាញ​សំខាន់​ផ្សេង​ៗ​ទៀត ។

ចំពោះ​អ្នក​ដែល​បំពាន មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច នោះ​សមត្ថកិច្ច​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់ ក៏​ដូច​ជា​ច្បាប់​សារព័ត៌មាន ។

គួរ​ជម្រាប​ដែរ​ថា បើ​តាម​ប្រសាសន៍​ឯកឧត្តម ខៀវ ក​ញ្ញ​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក បាន​រម្លឹក​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ កុំទៅ​ថត យក​ព័ត៌មាន នៅ​ក្នុង​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ​ដែល​ហាមឃាត់ កំពុង​បំពេញ​កិច្ចការ ព្រោះ​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន បើ​នៅ​មិន​ស្តាប់​ការ​ហាមឃាត់​នោះ​ទេ សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ឃាត់ខ្លួន​អ្នក​សារព័ត៌មាន ពេល​នោះ តែ​ម្តង ៕