ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​មួយ​​ក្នុង​សមុទ្រ​ ឆក់​យក​ជីវិត​មនុស្ស​​​យ៉ាងតិច​៤៣​នាក់

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ យោង​តាម​តុល្យការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២០ មក​រា ដោយ អ​.​ស​.​ប ថា​ ការ​លិចនាវា​មួយ​គ្រឿង​របស់​ពួក​អន្តោប្រវេសន៍​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​លី​ប៊ី បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​យ៉ាងតិច​៤៣​នាក់ ចំណែក​មនុស្ស​១០​នាក់​ទៀត​​បាន​ត្រូវ​ជួយ​សង្គ្រោះ…

ប្រទេស​លី​ប៊ី ៖ យោង​តាម​តុល្យការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២០ មក​រា ដោយ អ​.​ស​.​ប ថា​ ការ​លិច
នាវា​មួយ​គ្រឿង​របស់​ពួក​អន្តោប្រវេសន៍​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​លី​ប៊ី បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​យ៉ាងតិច​៤៣​នាក់ ចំណែក​មនុស្ស​១០​នាក់​ទៀត​​បាន​ត្រូវ​ជួយ​សង្គ្រោះ ។

ក្នុង​សេចក្ដី​ប្រកាស​រួម​មួយ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ OIM និង​ស្នងការ​ជាន់ខ្ពស់
អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR និយាយ​ថា គេមានការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​ចំពោះ​ការ​លិច​នាវា​នោះ កាលពី​ថ្ងៃ​ទី​១៩ មក​រា ដែល​ជា​លើក​ដំបូង​ក្នុងឆ្នាំ​២០២១ ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បណ្ដាល​ឲ្យបាត់បង់​ជីវិត​មនុស្ស​យ៉ាងតិច​៤៣​នាក់ ។ មនុស្ស​១០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​នាំ​មក​កាន់​ដែនដី​ដោយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​នៅ ZWARA ប្រទេស​លី​ប៊ី ។

នាវា​នោះ​ក្នុង​បណ្ដា​ម៉ោង​ដំបូង​នៃ​ថ្ងៃ​ទី​១៩​មក​រា បាន​ចាក​ចេញពី​ទីក្រុង ZAOUIA ស្ថិត​នៅ
ប្រមាណ​ជា​៥០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​ទ្រី​ប៉ូ​លី ។

តាម អ​.​ស​.​ប ថា ម៉ា​ស៊ីន​របស់​នាវា​នោះ​បាន​រលត់ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ចេញដំណើរ ហើយ​លិច ដោយសារ​ស្ថានភាព​ទឹកសមុទ្រ​មាន​រលក​ធំ​ៗ ។ ពួក​អ្នក​នៅ​រស់រាន​មានជីវិត​មាន​ប្រភព​ពី​កូដ​ឌី​វ័​រ នី​ហ្សេ​រី​យ៉ា ហ្គា​ណា​និង​ហ្គំ​ប៊ី ។

សរុប​ពួក​អន្តោប្រវេសន៍​ជាង​១២.០០០​នាក់ បាន​បាត់​បង់​ជីវិត​​ក្នុង​ឆ្នាំ​២០២០ ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្នុង​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង​តាម​នាវា​កាត់​សមុទ្រ​មក​កាន់​អឹ​រ៉ុ​ប ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ