ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​៥០​ដុល្លារ​ពី​នាយ​សមុទ្រ​ជូន​ចំពោះ​ម្ដាយ​ទារក​ក្បាល​អត់​លលាដ៍

14 ឆ្នាំ មុន

ខេត្ដរតនគិរី ៖ ភ្នាក់ងារ​កោះសន្ដិភាពបាន​ប្រគល់​ប្រាក់​ឧបត្ថម្ភ​របស់​លោក​ PHEAP C CORTISSOZ មាន​អាសយដ្ឋាន​ 1736 W SHORE RD REVERE MA 02151 នៅ​សហរដ្ឋអាមេរិក​ចំនួន​៥០​ដុល្លារ ដែលប្រាក់​អំណោយ​នេះ​ទទួល​បាន​ពី​លោក​ ណុ​ប ច័ន្ទ​តារា សហការី​កោះសន្ដិភាព​ប្រចាំ​ក្រុងឡង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ជូន​ដល់​ម្ដាយ​ក្មេងគ្មាន​លលាដ៍ក្បាល​ឈ្មោះ​សួន ណុំ អាយុ​២៥ឆ្នាំ រស់នៅ​ក្នុងភូមិ​ឡោម ឃុំ​ម៉ា​លិ​ក ស្រុកអណ្ដូង​មាស ខេត្ដរតនគិរី នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ។

ស្ដ្រី​ជា​ម្ដាយ​ទារក​បានឱ្យ​ដឹង​ថា កូន​របស់គាត់​ប្រសូត​ថ្ងៃ​ទី​១៨ ខែធ្នូ ២០០៩ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ មាន​រយៈពេល​២២​ថ្ងៃ កូនរបស់​គាត់​បាន​ស្លាប់​ដោយសារ​ក្បាល​គ្មានលលាដ៍​ធ្វើ​ឱ្យ​ខួរ​ស្ថិត​នៅ​ខាងក្រៅ​មិន​អាចរស់​បាន​។ គាត់​បាន​ថ្លែងអំណរគុណ​ចំពោះ សប្បុរសជន​ដែល​បាន​ផ្ញើ​នូវ​អំណោយ​ឧបត្ថម្ភជា​ប្រាក់​មក​ដល់​គាត់ និង​បាន​ជូនពរ​សូម​ឱ្យសប្បុរសជន​ដែល​នៅ​ឯនាយ​សមុទ្រ​ជួប​ប្រទះ​តែ​សេចក្ដីសុខ​និង​សេចក្ដីចំរើន អាយុ​យឺនយូរ កុំឱ្យ​ស្គាល់​ទុក្ខ​លំបាក ។

ជំនួស​មុខ​ឱ្យ​ស្ដ្រី​ជា​ម្ដាយ​ទារក​ក្បាល​អត់លលាដ៍​ដែល​បាន​ស្លាប់​ទៅ កោះសន្ដិភាពសូម​សំដែង​នូវ​អំណរ​គុណ​ចំពោះ​បងប្អូនខ្មែរ​នៅ​ឯ​ក្រៅ​ស្រុក​ដែល​បាន​យកចិត្ដ​ទុកដាក់​ពី​ទុក្ខ​លំបាក​ផ្សេង​ៗ តាម​រយៈ​នៃ​ការផ្សាយ​របស់​កោះសន្ដិភាព ​ហើយ​តែង​បាន​ជួយឧបត្ថម្ភ​ជា​បន្ដបន្ទាប់ សូម​ឱ្យ​អំពើ​ល្អ​របស់លោក​អ្នក​បាន​ជួប​តែ​ភាព​ចំរុងចំរើន​តរៀងទៅ​។