ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំគាត់ទេ?​ បាន​សម្រេច​ផ្តន្ទាស​ទោស​អតីត​​នាយរងប៉ុស្តិ៍​ទឹកថ្លា​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីតនាយ​រង​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ឈ្មោះ ជា…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីតនាយ​រង​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ឈ្មោះ ជា ចាន់​បូ​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដាក់ពន្ធនាគារ​កំណត់​រយៈពេល​១២​ឆ្នាំ និង​សំណង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​២​នាក់ ម្នាក់​៨០​លាន​រៀលនិង​ម្នាក់​ទៀត​៣០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​ឃាត.កម្ម​» តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិនជា​ភាគី​ណាមួយ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ មាន​ករណី​ឃាតកម្ម​មួយ​កេ​ី​ត​ឡេ​ី​ង​នៅ​មុខ​មន្ទីរព្យាបាល​សែន​សុខ​(IU) ផ្លូវ​លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ខ្មាន់​កាំភ្លើង​បាន​បាញ់​ចំនួន​២​គ្រាប់ ចូល​ក្នុង​រថយន្ត​ឡិច​ស៊ី​ស​RX៣០០ មួយ​គ្រឿង ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២M-៣០៥០ បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​ម្តាយ​ស្លាប់ និង​កូនរង​របួស ។

ស្ត្រី​រង​គ្រោះជា​ម្តាយ​ឈ្មោះ សូរ ពៅ​មរកត អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ផ្លូវបេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ និង​កូនស្រី​ឈ្មោះ ជា អា​រី​យ៉ា អាយុ​៧​ឆ្នាំ របួសធ្ងន់ ។ ក្រោយ​ពី​មាន​ហេតុការណ៍ផ្ទុះអាវុធ​នេះ​កើតឡើង កម្លាំង​នគរ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌ​សែន​សុខ និង​នគរបាល​ខេត្តកណ្តាល បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ជន​ដៃដល់​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ ។

នៅ​ពេល​ឃាត់ខ្លួន ជន​ដៃដល់​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​ប្រើ​កាំភ្លើងខ្លី​បាញ់​អតីតប្រពន្ធ​និង​កូន​ចំនួន​២​គ្រាប់​ចូល​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​មាន​ស្លាប់​និង​របួស​នោះ គឺ​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ។ ពួក​គេ​បាន​លែងលះ​គ្នា​អស់​រយៈពេល​ច្រើន​ខែ​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ដាច់​អាល័យ​ពី​អតីត​ប្រពន្ធ​និង​កូន ។ជន​ដៃដល់​ឆ្លើយ​ទៀត​ថា ក្រោយ​ពី​លែង​លះ​គ្នា​មក គេ​តែងតែ​សង្កេត​ឃើញ​អតីត​ប្រពន្ធ​ទាក់ទង​ជាមួយ​បុរស​ម្នាក់ ហើយ​ខ្លួន​ធ្លាប់​និយាយ​ថា ប្រសិនបើ​លែងលះ​ជាមួយ​រូបគេ​ហើយ ទៅ​យក​បុរស​ម្នាក់​នោះ គឺ​គេ​នឹង​តាម​បាញ់​សម្លាប់ ។

លុះ​នៅ​យប់​ថ្ងៃ​ទី​៦ ខែមេសា​នោះ រូបគេ​បាន​តាមដាន​ឃើញ​អតីត​ប្រពន្ធ​និង​កូនស្រី ជិះ​រថយន្ត​ជាមួយ​បុរស​នោះ​មែន ទើប​កើត​មាន​កំហឹង​ប៉ុនប៉ង​បាញ់​សម្លាប់​បុរស​នោះ ប៉ុន្តែ​បែរជា​ត្រូវ​ប្រពន្ធ​និង​កូនស្រី​ខ្លួនឯង​ទៅ​វិញ ។ លុះ​ពេល​បាញ់​ហើយ បាន​រត់គេច​ខ្លួន​មក​ផ្ទះ​បងស្រី​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយក៏​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ៕

អត្ថបទសរសេរ ដោយ