ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real ត្រូវ​ក្រុម​នៅ​លី​គ​ទី​៣​មាន​គ្នា​ត្រឹម​១០​នាក់​ទម្លាក់ចេញ​ពី Copa del Rey

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម​កំពុង​ធ្លាក់​ទម្រង់ Real Madrid ត្រូវ​ក្រុម​នៅ​លី​គ​លំដាប់​ទី​៣​អេ​ស្ប៉ា​ញ Alcoyano ដែលមានគ្នាត្រឹម១០នាក់ទម្លាក់​ចេញពី​ពានរង្វាន់ Copa del…

អេ​ស្ប៉ា​ញ ៖ ក្រុម​កំពុង​ធ្លាក់​ទម្រង់ Real Madrid ត្រូវ​ក្រុម​នៅ​លី​គ​លំដាប់​ទី​៣​អេ​ស្ប៉ា​ញ Alcoyano ដែលមានគ្នាត្រឹម១០នាក់ទម្លាក់​ចេញពី​ពានរង្វាន់ Copa del Rey ត្រឹម​វគ្គ​៣២​ក្រុម​ដោយ​លទ្ធផល ២-១ ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​យ៉ាង​ភ្ញាក់ផ្អើល​បំផុត​។

Real Madrid បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៤៥ ជិត​ចប់​តង់​ទី​១​ដោយ​កីឡាករ Éder Militão មុន​ពេល​ក្រុម Alcoyano តាម​ស្មើ​មក​វិញ​នៅ​នាទី​៨០ មុន​ចប់​តង់​ទី​២ ដែល​រកបាន​ដោយ​កីឡាករ José Solbes​។

ចូល​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ក្រុម Alcoyano សល់​គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​កីឡាករ Ramón López ទទួល​បាន​កាត​ក្រហម​។ ប៉ុន្តែ​ឈាន​ដល់​នាទី​១១៥ កីឡាករ Juan Antonio បាន​រក​គ្រាប់​ជ័យជម្នះសម្រាប់ Alcoyano ហើយ​លទ្ធផល ២-១ នេះ​បាន​រក្សា​រហូត​ចប់​១២០​នាទី​នៃ​ការ​ប្រកួត​។

អ្នកគាំទ្រ​ Real Madrid កាន់តែ​មិន​សប្បាយចិត្ត​ចំពោះ​ទម្រង់​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane បន្ទាប់​ពី​មិន​ដល់​១​ស​ប្តា​ហ៍​ផង ក្រុម​មួយ​នេះបាន​ធ្លាក់​ចេញពី​ពានរង្វាន់​២​ផ្សេង​គ្នា ដោយ​កាលពី​ថ្ងៃ​ទី ១៥ មក​រា កន្លង​ទៅ ពួក​គេ​ត្រូវ​ក្រុម Athletic Bilbao ទម្លាក់​ចេញពី​ពាន Spanish Super Cup ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕