ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ និង​ពិ​ដាន​មួយ​កន្លែង​នៅ​សង្កាត់​វាល​ស្បូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ និង​ពិ​ដាន​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ស្វាយ​តា​អុក…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ និង​ពិ​ដាន​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ស្វាយ​តា​អុក ស្ថិត​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ឃ្លាំង​សិប្បកម្ម​ដែល​ត្រូវ​ឆាបឆេះ​គឺ​សាងសង់​ឡើង​ពី​ដែក​ប្រក់​ស័ង្កសី ដែល​មាន​ម្ចាស់​ឈ្មោះ ចាន់ ណា​រឹទ្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ក្បែរ​សិប្បកម្ម​កើតហេតុ​។

យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​កម្មករ​បាន​ធ្វើការ​ផ្សារ​ដំបូល​នៅ​ចំណុច​ឃ្លាំង​ស្តុក​ថ្នាំ​ពណ៌ ដោយ​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​ខ្ទាត​ផ្កាភ្លើង​ទៅ​ត្រូវ​នឹង​ជ័រ​ប្លា​ស្ទីក​ដែល​នៅ​ក្បែរ​នោះ ក៏​បង្ក​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ឡើង​ខ្លាំង​តែ​ម្ដង​។ ភ្លាម​ៗ​នោះ​ក្រុម​កម្មករ​បាន​នាំ​គ្នា​ស្រ​វេ​ស្រវា​រត់​ចេញ​មក​ខាងក្រៅ និង​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​អន្តរាគមន៍​។ ក្រោយ​ការ​ទទួល​ព័ត៌មាន ក្រុម​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង បាន​ចុះ​អន្តរាគមន៍​សង្គ្រោះ​។

ក្រោយ​ការ​អន្តរាគមន៍​ប្រមាណ​ជិត​មួយ​ម៉ោង​មក អណ្តាតភ្លើង​ត្រូវ​បាន​រលត់​សូន​សុង​ទៅ​វិញ ដោយ​បាន​ឆាបឆេះ​បំផ្លាញ​ឃ្លាំង​ស្តុក​ថ្នាំ​ពណ៌ រូ​ម​ជាមួយនឹង​សម្ភារ​គ្រឿង​ជ័រ និង​ពិ​ដាន​មួយ​ចំនួន​ធំ​ផង​ដែរ​។ ក្នុង​នោះ​ក៏​បាន​បង្ក​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ផង​ដែរ ដែល​ជា​កម្មករ​នៅ​ធ្វើការ​នៅ​ទីតាំង​ខាងលើ​។ ក្នុង​ករណី​នេះ សមត្ថកិច្ច​ជំនាញ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​២៨​គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ​៕ ដោយ ៖ ម៉​ម លី​ហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ