មនុស្ស​ចាស់​៥​នាក់​បាត់​បង់​ជីវិត​​នៅ​បារាំង ​ក្រោយ​ចាក់​វ៉ាក់សាំង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មនុស្ស​ចាស់​៥​នាក់​បាត់​បង់​ជីវិត​​នៅ​បារាំង ​ក្រោយ​ចាក់​វ៉ាក់សាំង

1 ខែ មុន

ប្រទេស​បារាំង ៖ មនុស្ស​ចាស់​និង​ចាស់​ជ្រុល​៥​នាក់​បាន​បាត់​បង់​ជីវិត​​​នៅ​បារាំង ក្រោយ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ។ តាម​ព័ត៌មាននានា​ថា ការ​បាត់​បង់​ជីវិត​​របស់​ពួក​គាត់​មក​ដល់​ដំណាក់កាល​នេះ​អាច​មិន​មានការ​ទាក់ទិន​ជាមួយ​ប្រតិកម្ម​របស់​វ៉ាក់សាំង ។ ក្នុងអំឡុងពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នោះ…

ប្រទេស​បារាំង ៖ មនុស្ស​ចាស់​និង​ចាស់​ជ្រុល​៥​នាក់​បាន​បាត់​បង់​ជីវិត​​​នៅ​បារាំង ក្រោយ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ។ តាម​ព័ត៌មាននានា​ថា ការ​បាត់​បង់​ជីវិត​​របស់​ពួក​គាត់​មក​ដល់​ដំណាក់កាល​នេះ​អាច​មិន​មានការ​ទាក់ទិន​ជាមួយ​ប្រតិកម្ម​របស់​វ៉ាក់សាំង ។

ក្នុងអំឡុងពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នោះ ​នៅ​បារាំង​គេ​ក៏​កត់សម្គាល់​ឃើញ​ករណី​១៣៩​នៃ​ឥទ្ធិពល​បន្ទាប់បន្សំ​របស់​វ៉ាក់សាំង​ដែរ ។

អាជ្ញាធរ​សុខាភិបាល​បារាំង​រាយការណ៍​នា​ថ្ងៃទី​១៩ មក​រា ថា មនុស្ស​ចាស់​៥​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ក្រោយ​ការ​ចាក់​វ៉ាក់សាំង PLIZER-BIONTECH នៅ​បារាំង ។ មក​ដល់​ដំណាក់កាល​នេះ​គេមិន​ទាន់​រក​ឃើញ​មានការ​ទាក់ទិន​គ្នា​រវាង​ការ​​បាត់​បង់​ជីវិត​នោះ ​និង​វ៉ាក់សាំង​នៅឡើយ ។ ក្នុង​កម្រិត​ជាតិគេ​បាន​កត់សម្គាល់​ឃើញ​ករណី​១៣៩​នៃ​ឥទ្ធិពល​បន្ទាប់បន្សំ ។ នៅ​បារាំង​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ធ្នូ​មកវ៉ាក់សាំង​ចំនួន​ជិត​៤៨០.០០០​ដូ​សត្រូវ​បាន​ចាក់​រួច​ហើយ ។

អាជ្ញាធរ​សុខាភិបាល​បារាំង​សន្និដ្ឋាន​ថា មនុស្សចាស់ ​និង​ចាស់​ជ្រុល​ទាំងនោះ​ដែល​​បាត់​បង់​ជីវិត ដែល​អាច​​បាត់​បង់​ជីវិត​ទៅ​តាម​ធម្មជាតិ​ក្នុង​បណ្ដា​ថ្ងៃ ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ដោយ​ពុំ​មាន​សញ្ញា​នៃ​ប្រតិកម្ម​អា​លែរ​ហ្ស៊ី ​ក្រោយ​ការ​ចាក់​ឡើយ ។

មុន​នេះ​នៅ​ប្រទេស​ន័​រ​វែ​ស​ក៏​មាន​មនុស្ស​ចាស់​ច្រើន​នាក់​បាត់​បង់​ជីវិត ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​នោះ​ដែរ ។ ទីភ្នាក់ងារ​សុខាភិបាល​សាធារណៈ​ន័​រ​វែ​ស ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​១៥ មក​រា ​អះអាង​ថា បាន​កំណត់​ឃើញ​អ្នក​បាត់​បង់​ជីវិត​២៣​នាក់ ក្រោយ​ការ​ចាក់​វ៉ាក់សាំង PLIZER-BIONTECH ។

សេចក្ដី​ប្រកាស​នោះ​បន្ត​ថា​បណ្ដា​ឥទ្ធិពល​បន្ទាប់បន្សំ​អាច​រួមចំណែក​នាំ​ឲ្យ​មានការ​បាត់​បង់​ជីវិត​​បែប​នេះ​ក្នុង​ចំណោម​មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី​៨០​ឆ្នាំ ។ គេ​វាយតម្លៃ​ថា​នោះ​អាច​ជា​ការ​ជួន​ពេល​គ្នា​ដោយ​ពុំ​ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo