ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​វ័យ​៧៤​ឆ្នាំ​ម្នាក់​នៅ​ស្រុក​កំពង់​រោទ៍ អំពាវនាវ​រក​សប្បុរសជន​ផ្តល់​ក្តី​មេត្តា

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ លោកយាយ ឡឹ​ក សា​វិ​ន អាយុ​៧៤​ឆ្នាំ ដែល​ជា​ស្ត្រី​មេម៉ាយ​ទុរគត…

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ លោកយាយ ឡឹ​ក សា​វិ​ន អាយុ​៧៤​ឆ្នាំ ដែល​ជា​ស្ត្រី​មេម៉ាយ​ទុរគត រស់នៅ​ភូមិ​សេក​ជ្រំ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ បាន​លើកដៃ​សំពះ​ដល់​សប្បុរសជន​ផ្តល់​ក្តី​មេត្តា​ជួយ​ឧបត្ថម្ភ​អង្ករ ម្ហូប គ្រឿង​បរិភោគ​ឲ្យ​បាន​ឆ្ងាញ់​ម្តង និង​ចង់បាន​សំពត់​អាវរ​ងារ និង​ផួយ​ក្រាស់ សម្រាប់​ដណ្តប់ ដោយ​ប៉ុន្មាន​ខែ​នេះ​រងា​ខ្លាំង​ណាស់ និង​ចង់បាន​ថវិកា​សង់​បង្គន់​តូច​មួយ​សម្រាប់​បន្ទោបង់​។

លោកយាយ ឡឹ​ក សា​វិ​ន បាន​រៀបរាប់​ទាំង​ក្តុកក្តួល​ថា លោកយាយ​មាន​ប្តី​ឈ្មោះ ឈួ​ប រៀប​ការ​នៅ​ក្នុង​របរ លន់ ន​ល់ គ្មាន​កូន​ទេ ហើយ​មក​ដល់​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត បាន​ចោទ​ថា ប្តី​គាត់​ជា​ទាហាន​សក្តិភូមិ ពួក​កងឈ្លប បាន​ចាប់​ប្តី​របស់​គាត់​យក​ទៅ​សម្លាប់​យ៉ាង​ឃោរឃៅ ធ្វើ​ឲ្យ​រូប​គាត់​ឈឺចាប់​អាណិត​ប្តី​ខ្លោចចិត្ត​លួច​ដេក​យំ​ម្នាក់ឯង អាណិត​ប្តី​ដែល​ឃើញ​គេ​ចង​ប្តី​បណ្តើរ​យក​ទៅ​សម្លាប់​ដោយ​គ្មាន​កំហុស​អ្វី​សោះ ប្តី​របស់​គាត់​ងាក​មក​បង្ហូរទឹកភ្នែក ដោយ​មិន​បាន​និយាយ​លា​មួយ​ម៉ាត់​។

លោកយាយ​បាន​ដកដង្ហើម​ធំ​យ៉ាង​វែង​ហើយ​និយាយ​ប្រាប់​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ១៩៧៩ គាត់​មិន​បាន​មក​ស្រុក​ភ្លាម​ទេ ដោយសារ​គាត់​បាន​បែក​ពី​បងប្អូន​គាត់​បាន​ដើរ​រកស៊ី​លក់ដូរ​បន្តិច​ប​ន្ទួ​ច និង​ស៊ើបរក​បងប្អូន លុះ​ប៉​ន្មា​ន​ឆ្នាំ​ក្រោយមក​ទើប​សម្រេចចិត្ត​មក​រស់នៅ​ស្រុក​កំណើត​ក៏​បាន​ជួប​ក្មួយ​ឈ្មោះ ឡឹ​ក គឹ​ម​សេង នៅ​ភូមិ​សេក​ជ្រំ​នេះ ដោយ​ជីវភាព​ក្រីក្រ ក៏​សុំ​ដី​ក្មួយ​សង់​ខ្ទម​រស់នៅ​រហូត​មក ក្មួយ​ក៏​យល់ព្រម​ឲ្យ​សង់ផ្ទះ​រស់នៅ​រហូត​ដល់​មួយ​ជីវិត​។

លោកយាយ​បន្ត​ទៀត​ថា ដោយ​លោកយាយ​ម្នាក់ឯង​គ្មាន​ដីស្រែ​នឹង​គេ គាត់​បាន​ប្រកប​មុខរបរ​លក់ដូរ​បន្តិចបន្តួច​លុះដល់​ពេល​វ័យ​ជា​រា មិន​អាច​ដើរ​រកស៊ី​ទៀត​បាន​ផ្ទះ​ក៏​ទ្រុឌទ្រោម​នៅ​លែង​កើត ក្មួយ និង​អ្នកស្រុក​ជិតខាង និង​លោក​មេ​ភូមិ​បាន​រៃ​គ្នា​កាប់​កូន​ឈើ ទិញ​ស័ង្កសី​សង់ផ្ទះ​ថ្មី​តូច​មួយ​នេះ​រស់នៅ​បន្ត​។ ចំពោះ​អង្ករ និង​ម្ហូប បាន​ក្មួយ និង​អ្នក​ជិតខាង​ផ្តល់​ឲ្យ និង​អំណោយ​សប្បុរសធម៌​ពី​ព្រះសង្ឃ ពី​កាកបាទក្រហម ក៏​ប៉ុន្តែ​មិន​បាន​គ្រប់គ្រាន់​ទេ អត់​ម្ហូប បន្លែ ត្រី​សាច់​។

ហើយ​ប៉ុន្មាន​ខែ​នេះ​រដូវរងា​ខ្លាំង​ត្រជាក់​ចង់បាន​ផួយ​ក្រាស់​ដណ្តប់ និង​សម្លៀក​បំពាក់​ពិសេស​អាវ​រងា​។ ហើយ​ចង់បាន​បង្គន់​តូច​មួយ​សម្រាប់​បន្ទោ​របង់​ពិបាក​ដើរទៅ​បន្ទោ​របង់​ទីវាល​ឆ្ងាយ​ខ្លាច​សត្វ​នៅ​ពេល​យប់​ពិបាក​ខ្លាំង​ណាស់​មិន​ហ៊ាន​ទៅ​សុំ​បង្គន់​ផ្ទះ​គេ​បន្ទោ​របង់​។ ដូច្នេះ​មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​សុំ​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ដោយ​ក្តី​អនុគ្រោះ មេត្តា​ជួយ​លោកយាយ​ផង​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ