ជម្រាបជូនថា Özil បានសម្រេចចុះកុងត្រារយៈពេល៣ឆ្នាំជាមួយ Fenerbahçe ដោយរូបគេនឹងទទួលប្រាក់ឈ្នួល ៦,៧ម៉ឺនផោនក្នុង១សប្តាហ៍ ដែលតិចជាងឆ្ងាយពីប្រាក់ឈ្នួលចំនួន ៣៥ម៉ឺនផោនក្នុង១សប្តាហ៍កាលនៅជាមួយ Arsenal។
សូមរំលឹកជូនថា Mesut Özil បានផ្លាស់ពី Real Madrid មកចូលរួមជាមួយ Arsenal កាលពីឆ្នាំ២០១៣ ក្នុងតម្លៃ ៥០លានអឺរ៉ូ។ រយៈពេល៧រដូវកាលជាមួយកាំភ្លើងធំ រូបគេស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ពីការបង្ហាញខ្លួនចំនួន ២៥៤ប្រកួត។ ដោយឈ្នះពានរង្វាន់ FA Cup ៣លើក និង Community Shield ចំនួន១លើក៕ (ដកស្រង់ចេញពី Dailymail)
Whether I am here or not I will always support my Gunners 👍🏼😉 Good luck tonight! 🙌🏼 #YaGunnersYa#COYG#ARSNEW
ចែករំលែកព័តមាននេះ