ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! មួយប៉ប្រិចភ្នែក​បុរស​ម្នាក់​កៀប​ជាប់​នឹង​ដើម​ស្វាយចន្ទីរ​ទៅ​ចោល​ប្រពន្ធ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​ចោល​ប្រពន្ធ​និង​កូន ខណៈ​បុរស​រូប​នេះ​បើកបរ​គោ​យន្ត​កន្ត្រៃ​ដឹក​ទឹក​ជួប​គ្រោះ​ក្រឡាប់​គោ​យន្ត រួច​កៀប​ជាប់​នឹង​ដើម​ស្វាយចន្ទី ហេតុ​ការណ៍​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា ២០២១ ស្ថិត​នៅ​ក្បែ​ចំកា​របស់​ខ្លួន…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​ចោល​ប្រពន្ធ​និង​កូន ខណៈ​បុរស​រូប​នេះ​បើកបរ​គោ​យន្ត​កន្ត្រៃ​ដឹក​ទឹក​ជួប​គ្រោះ​ក្រឡាប់​គោ​យន្ត រួច​កៀប​ជាប់​នឹង​ដើម​ស្វាយចន្ទី ហេតុ​ការណ៍​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា ២០២១ ស្ថិត​នៅ​ក្បែ​ចំកា​របស់​ខ្លួន ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។

បើ​តាម​លោក​វរសេនីយ៍ទោ អ៊ូ​វ ម៉ៅ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ភា​ច ចិត្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ជា ម៉ា​លី​ន អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្ន​មក​ស្នាក់​នៅ​ធ្វើ​ចំការ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

លោក​អធិការ​បាន​បញ្ជាក់​ថា យោង​ទៅ​លើ​ការ​ស្រាវជ្រាវ​ពិនិត្យ​លើ​សព​ជន​រង​គ្រោះ និង​ទៅ​លើ​ការ​ឆ្លើយ​បំភ្លឺ​ពី​សាច់ញាតិ រួម​ទាំង​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើកបរ​គោ​យន្ត​កន្ត្រៃ​ដឹក​ទឹក​ទៅ​ចំការ ក្នុង​គោលបំណង​បាញ់ថ្នាំ​ស្វាយចន្ទី ខណៈនោះ​ពេល​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ចំការ​នោះ ក៏​មាន​អូរ​មួយ ហើយ​ជន​រង​គ្រោះ​ក៏​បើក​ឡើង​អូរ​នោះ តែ​ទៅ​មិន​រួច ទើប​ធ្វើ​ឱ្យ​គោ​យន្ត​ថយក្រោយ​វិញ រួច​ក្រឡាប់​តែ​ម្តង ចំណែក​អ្នក​បើក​គោ​យន្ត​វិញ​ត្រូវ​កៀប​ជាប់​នឹង​ដើម​ស្វាយចន្ទី បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

លោក​បន្ត​ថា ក្រោយ​ពេល​បាន​ធ្វើការ​ពិនិត្យ​រួច ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ក្រឡាប់​គោ​យន្ត រួច​កៀប​ជាប់​នឹង​ដើម​ស្វាយ​ច​ន្ចី​ប្រាកដ​មែន បន្ទាប់​ពី​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ