ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិកម្ម​ត្រូវ​ចង.ក្រង​បណ្តុំ​ផលិត ខណៈ​ដើមទុន និង​ទីផ្សារ​នៅ​ជា​បញ្ហា​ប្រឈមដល់​កសិករ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើមទុន​ផលិត និង​ទីផ្សារ​កសិផល​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជា​កសិករ និង​សហគមន៍​កសិកម្ម ពីព្រោះ​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ទាមទារ​ចាំបាច់ គឺ​ដើមទុន ដើម្បី​ពង្រីក​ផលិតកម្ម​ដំណាំ សត្វ ត្រី…

រាជធានី​ភ្នំពេញ ៖ ដើមទុន​ផលិត និង​ទីផ្សារ​កសិផល​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជា​កសិករ និង​សហគមន៍​កសិកម្ម ពីព្រោះ​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ទាមទារ​ចាំបាច់ គឺ​ដើមទុន ដើម្បី​ពង្រីក​ផលិតកម្ម​ដំណាំ សត្វ ត្រី និង​សិប្បកម្ម​កែ​ច្នៃ​កសិផល ធានា​បាន​ទាំង​គុណភាព និង​សុវត្ថិភាព​ផលិតផល​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ តាម​រយ​:​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដាំ​ដុះ ចិញ្ចឹម ប្រមូល​ផល កែ​ច្នៃ វេច​ខ្ចប់ និង​ថែរក្សា និង​ការ​ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​សំខាន់​ៗ មួយ​ចំនួន​ទៀត​ឱ្យ​មាន​ប្រសិទ្ធភាព ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹង​ថា ឆ្លើយ​តប​បាន​នូវ​លក្ខខណ្ឌ​ផលិត ប្រជា​កសិករ និង​សហគមន៍​កសិកម្ម ក៏​ត្រូវ​ចងក្រង​បណ្តុំ ផលិត ឬ​អាជីវកម្ម ប្រយោជន៍​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ទំនាក់ទំនង​ទីផ្សារ ទទួល​បាន​នូវ​ការ បញ្ជា​ទិញ​តាម​រយ​:​ការ​ធ្វើ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ថិរភាព​បរិមាណ​ផ្គត់ផ្គង់ និង​តម្លៃ ហើយ​ជាង​នេះ​ទៅ​ទៀត​គ្រប់​សមាជិក​បណ្តុំ​អាច​ទទួល​បានការ​បណ្តុះបណ្តាល​បច្ចេកទេស និង​ការ​ផ្សព្វផ្សាយ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ។

ឯកឧត្តម​លើក​ឡើង​ថា កន្លង​មក​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា កង្វះ​ទុន​របស់​សហ គម​ន៍​កសិកម្ម នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​និង កំពុង​អនុវត្ត​គម្រោង​សាកល្បង​ថ្មី​មួយ​ស្តី​អំពី «​ការ​បង្កើត​សហគមន៍​កសិកម្ម​គំរូ​ដែល​តម្រង់​ទិស ទៅ​លើ​ការ​ធ្វើ​ជំនួញ ហៅ​កាត់​ថា BPAC» ។

គម្រោង​នេះ​បាន​ផ្តល់​ប្រាក់​កម្ចី​សាកល្បង​ដល់ សហគមន៍​កសិកម្ម​គំរូ​ចំនួន ៦ ក្នុង​អត្រា​ការ​ប្រាក់ ២% ក្នុង​មួយ​ឆ្នាំ សម្រាប់​រយៈពេល ៥ ទៅ ១០​ឆ្នាំ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ១៤២.៩៤២​ដុល្លារ​អា​មេ​រិ​ក សម្រាប់​យក​ទៅ​ប្រកប មុខរបរ​សំខាន់​ចំនួន ៤ គឺ ១ ការ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​), ២ ទីផ្សារ​ក​សិ ផល (​ទិញ​រថយន្ត​ដឹក​បន្លែ និង​កសិផល​របស់​កសិករ​ទៅ​កាន់​ទីផ្សារ​), ៣ ការ​ប្រើប្រាស់​ឧ​ប ករ​ណ៍​កសិកម្ម​រួម​គ្នា (​ទិញ​ត្រាក់ទ័រ​សម្រាប់​ផ្តល់​សេវាកម្ម​ភ្ជួរ​រាស់​ដី​) និង ៤ ការ​ទិញ​លក់​ស្ករ ត្នោត​កំពង់ស្ពឺ ។

យោង​តាម​របាយ​ៗ​ការណ៍​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​កាលពី​ថ្ងៃ​ទី ១៨ ខែមករា ឆ្នាំ ២០២១ បាន​បង្ហាញ​ថា ផ្អែក​លើ​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ ជាក់ស្តែង​លើ​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ប្រាក់​កម្ចី​របស់​សហគមន៍​កសិកម្ម​ទាំង ៦ គិត ត្រឹម​ដើម​ខែមករា នេះ​បង្ហាញ​ថា ការ​ប្រើប្រាស់​ប្រាក់​កម្ចី​នេះ​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​គួរ ឱ្យ​កត់សម្គាល់ ៖

១ បាន​ប្រមូល​ផលិតផល​បន្លែ​របស់​សមាជិក​ទាំងអស់ យក​ទៅ​ផ្គត់ផ្គង់​ឲ្យ ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​រថយន្ត​របស់​សហគមន៍​ផ្ទាល់ គ្មាន​ការ​កកស្ទះ និង ទទួល​បាន​តម្លៃ​ខ្ពស់​ថែម​ទៀត​ផង​,

២ បាន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​) ឱ្យ ដល់​សមាជិក​បាន​ទាន់​ពេលវេលា ធានា​គុណភាព​ល្អ និង​តម្លៃ​សមរម្យ​,

៣ បាន​ផ្តល់​សេវាកម្ម ភ្ជួរ​រាស់​ដី​ជូន​សមាជិក​របស់​ខ្លួន​ដោយ​យក​តម្លៃ​សេវា​ទាប​សមរម្យ និង ៤ សមាជិក​បាន​យល់ ដឹង​ច្រើន​អំពី​ការ​ប្រើប្រាស់​ប្រាក់​កម្ចី របៀប​សន្សំ​ប្រាក់ ការ​ធ្វើ​អាជីវកម្ម​ក្នុង​រង្វង់​សមាជិក​ស ហ​គម​ន៍ អ្វី​ទៅ​ដែល​ហៅ​ថា ផលិតផល​មានគុណ​ភាព និង​តម្រូវការ​ទីផ្សារ ការ​រៀបចំ​ទុកដាក់ និង​ថែរក្សា​កសិផល​ឱ្យ​បាន​ល្អ ការងារ​រដ្ឋបាល បច្ចេកទេស និង​សេដ្ឋកិច្ច​បាន​និង​កំពុង​ជ្រាប ចូល​ក្នុង​ជួរ​សមាជិក និង​ជា​ពិសេស​បាន​និង​កំពុងធ្វើការ​កែប្រែ​កសិករ​ទៅ​ជាក​សិ​-​ធុរកិច្ច និង សហគ្រិន​ក្នុង​មូលដ្ឋាន ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ក្នុង​សម័យ តេ​ជោ ។

សូម​បញ្ជាក់​ជូន​ថា សហគមន៍​កសិកម្ម​ទាំង ៦ ដែល​ទទួល​បាន​ប្រាក់​កម្ចី​ពី​គម្រោង រួម មាន​៖ ១ សហគមន៍​កសិកម្ម​សំបូរ​មាន​ជ័យ (​ខេត្តកំពង់ចាម​) ទទួល​បាន​ចំនួន ៤០ ៧៨០​ដុ ល្លារ សម្រាប់​ប្រកប​មុខរបរ​ទីផ្សារ​បន្លែ​, ២ សហគមន៍​កសិកម្ម​ទួល​ព្រះ​វិហារ (​ខេត្តកំពង់ចាម​) ទទួល​បាន​ចំនួន ២៣ ០០១​ដុល្លារ សម្រាប់​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​ជាមួយ​ក្រុម​ស្ត្រី​, ៣ សហ គម​ន៍​កសិកម្ម​ជើង​គួ​ន​ជោគជ័យ (​ខេត្តតាកែវ​) ទទួល​បាន​ចំនួន ៣៤ ១៩៥​ដុល្លារ សម្រាប់ ប្រកប​មុខរបរ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​, ៤ សហគមន៍​កសិកម្មរ​លួសមាស (​ខេត្តតាកែវ​) ទទួល បាន​ចំនួន ២៣ ០០០​ដុល្លារ សម្រាប់​ប្រកប​មុខរបរ​ប្រើប្រាស់​រួម​គ្នា (​ទិញ​ត្រាក់ទ័រ​សម្រាប់​ផ្តល់ សេវាកម្ម​ភ្ជួរ​រាស់​ដី​), ៥ សហគមន៍​កសិកម្ម​ស្វាយ​ជ្រុំ (​ខេត្តស្វាយរៀង​) បាន​ទទួល​ចំនួន ១៧ ៩៥០​ដុល្លារ សម្រាប់​ប្រកប​មុខរបរ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​), ៦ សហគមន៍ កសិកម្ម​ស្ករត្នោត​កំពង់ស្ពឺ (​ខេត្តកំពង់ស្ពឺ​) ទទួល​បាន​ចំនួន ៤ ០១៦​ដុល្លារ សម្រាប់​ប្រកប​មុខ របរ​ធ្វើ​ទីផ្សារ​ស្ករត្នោត​កំពង់ស្ពឺ ។

គិត​មក​ត្រឹម​ដើម​ខែមករា​នេះ សហគមន៍​កសិកម្ម​ទាំង ៦ បាន​សង​ប្រាក់​ដើម និង​ការ ប្រាក់​បាន​ចំនួន ២​លើក សរុប​ចំនួន ៣២.០៨៩​ដុល្លារ​អា​មេ​រិ​ក ហើយ​សហគមន៍​កសិកម្ម​ទាំង ៦ សន្យា​ថា នឹង​សង​ប្រាក់​ដើម និង​ការ​ប្រាក់​លើក​ទី ៣ នៅ​ក្នុង​ចុង​ខែមករា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ