ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះរបងខ្ពស់ប៉ុណ្ណា ក៏​ប៉ូលិស​​​លោត​​រត់​រួចដែរ​ ដើម្បីសុវត្ថិភាព​ខ្លួន​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មិន​ចាំបាច់​ថ្លែង​ក៏​ដឹង​ដែរ​ថា ព្រលឹង​នៅ​ចុង​សក់​បែប​ណា ទោះបី​មុន​នេះរបង​ខ្ពស់​ពិបាក​លោតរំលង​ក្តី តែ​ពេល​នេះ​បាន​ក្លាយទៅជា​អ្នកចេះ​ក្បាច់គុន​សម្រាល​ខ្លួន ដែល​តួកុន​ចិន​ក៏​សុំ​សរសើរ​ដែរ ។ នេះ​គឺជារឿងរ៉ាវ​ហិង្សា​ក្នុង​គ្រួសារ​មួយ​រវាង​បុរស​ជា​ប្តី​ពេល​ត្រឡប់​ពី​ភ្នំពេញ មក​ជួប​ប្រពន្ធ​នៅ​ឯ​ស្រុក​កំណើត…

ខេត្តស្វាយរៀង ៖ មិន​ចាំបាច់​ថ្លែង​ក៏​ដឹង​ដែរ​ថា ព្រលឹង​នៅ​ចុង​សក់​បែប​ណា ទោះបី​មុន​នេះរបង​ខ្ពស់​ពិបាក​លោតរំលង​ក្តី តែ​ពេល​នេះ​បាន​ក្លាយទៅជា​អ្នកចេះ​ក្បាច់គុន​សម្រាល​ខ្លួន ដែល​តួកុន​ចិន​ក៏​សុំ​សរសើរ​ដែរ ។

នេះ​គឺជារឿងរ៉ាវ​ហិង្សា​ក្នុង​គ្រួសារ​មួយ​រវាង​បុរស​ជា​ប្តី​ពេល​ត្រឡប់​ពី​ភ្នំពេញ មក​ជួប​ប្រពន្ធ​នៅ​ឯ​ស្រុក​កំណើត ស្រាប់តែ​ផ្ទុះ​ជម្លោះ​គ្នា​យ៉ាង​ខ្លាំង រហូត​បុរស​ជា​ប្តី​បាន​គំរាម​អារ​.​ក​សម្លាប់​ប្រពន្ធ​ធ្វើ​ឱ្យ​ប្រពន្ធ​ភ័យ​ក៏​រត់​ទៅ​ប្តឹង​មេ​ភូមិ ។ លោក​មេ​ភូមិ​ដែល​មាន​ស្មារតី​ការពារ​និង​ដឹង​ពី​សុខទុក្ខ​អ្នក​ភូមិ ​ក៏​មក​សួរនាំ​ដើម្បី​សម្របសម្រួល តែ​បុរស​ជា​ប្តី​កំណាច បែរជា​ទាញ​ពូថៅ​កាប់​លោក​មេ​ភូមិ​ចំនួន​៦​ពូថៅ​បណ្ដាល​ឱ្យ​រង​របួស​ស្ទើរ​ស្លាប់​ស្ទើរ​
រស់ ។

ទោះជា​បែប​ណា លោក​មេ​ភូមិ​បាន​ព្យាយាម​រត់​ចេញពី​ជន​កំណាច​ទាំង​ឈាម​ហូរ​ដាប​ខ្លួន ។ បន្ទាប់​មក ​បុរស​ខ្មោច​ចេញ​ខ្មោច​ចូល​នេះ បាន​ដុត​ម៉ូតូ​១​គ្រឿង​និង​ដុត​ផ្ទះ​ខ្លួនឯង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​មក​ធ្វើ​អន្តរាគមន៍ ជួយ​បាញ់​ទឹក​ពន្លត់​ហើយ​បាន​ដាក់​កម្លាំង​ឡោម​ព័ទ្ធ​ជនសង្ស័យ​ដើម្បី​ចាប់ខ្លួន​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ត្របែក​ប្រហោង​ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

បើ​តាម​លោក ពិន អាន អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បានឱ្យ​ដឹង​ថា ជន​កំណាច​ខាងលើ​មានឈ្មោះ កែវ ធូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ហើយ​ក៏​ទើប​ត្រឡប់​មក​ពី​ភ្នំពេញ ។ រីឯ​លោក​មេ​ភូមិ​ដែល​រង​គ្រោះ​ឈ្មោះ សួ​ស សារី ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជា​មេ​ភូមិ រស់នៅ​ក្បែរ​គ្នា​ត្រូវ​ជន​កំណាច​ព្រៃផ្សៃ​រូប​នេះ​ទាញ​យក​ពូថៅ​កាប់​ត្រូវ​៦​កន្លែង ហើយ​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ ។ ចំណែក​សមត្ថកិច្ច​ខ្លះ​ទៀត ដែល​ទៅ​ជួយ​បាន​រត់​ផ្លោះ​របង​យករួចខ្លួន​សិន ព្រោះ​បុរស​កំណាច​នេះ​ដូច​ដំរី​ចុះ​ព្រេង កាន់​ពូថៅ​នៅ​ដៃ ។

ប្រភព​បន្ត​ថា ចំណែក​សម្ភារ​ខូចខាត​រួម​មាន​ម៉ូតូ​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង ឆេះ​អស់ទាំង​ស្រុង និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ ចំណែក​ផ្ទះ​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ពន្លត់​ទាន់​ពេល ។ លោក​បន្ត​ថា មុន​កើតហេតុ​ជន​កំណាច​រូប​នេះ បាន​ធ្វេ​ី​ដំណេ​ី​រម​ក​ពី​ភ្នំពេញ​មក​លេង​ស្រុក​កំណើត​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ បន្ទាប់​ពី​មក​ដល់​ផ្ទះ ស្រាប់តែ​ជន​នេះ​បាន​រករឿង​ប្រពន្ធ​រហូត​មានការ​ឈ្លោះប្រកែក​គ្នា និង​បាន​គំរាម​រក​អារ​.​ក​សម្លាប់​ប្រពន្ធ ។

ដោយសារ​តែ​ការ​ប្រមាថ​យ៉ាង​ឃោ​ឃៅ​នេះ​បាន​ធ្វើ​ឱ្យ​ប្រពន្ធ​ភ័យ​ក៏​បាន​រត់​ចេញពីផ្ទះ ទៅ​ប្តឹង​លោក​មេ​ភូមិ​ដែល​មានផ្ទះ​នៅ​ក្បែរ​គ្នា ។ ក្រោយ មក លោក​មេ​ភូមិ​បាន​ជិះ​ម៉ូតូ​មក​ដល់ ស្រាប់តែ​បុរស​ជា​ប្តី​បាន​យក​ពូថៅ​កាប់​និង​វាយ​ត្រូវ​ក្បាល ដងខ្លួន លោក​មេ​ភូមិ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ហើយ​ក៏​បាន​យក​ដែកកេះ​ដុត​ផ្ទះ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្ដង ។

លោក​បន្ថែម​ថា រហូត​មក​ដល់​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​ទាំង​នគរ​បាល និង​កងរាជអាវុធហត្ថ​ស្រុក រួម​កម្លាំង​គ្នា​ឡោម​ព័ទ្ធ​ដោយ​ជន​កំណាច​មាន​ពូថៅ​ជាប់​ខ្លួន មិន​ព្រម​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ចាប់ តាម​សម្រួល​នោះ​ទេ ។ ចំណែក​ផ្ទះ​កំពុង​ត្រូវ​ភ្លើង​ឆេះ​ក៏​ត្រូវ​សមត្ថកិច្ច​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ពន្លត់​បាន​ទាន់​ពេលវេលា ។
ការ​​ព័ទ្ធ​ចាប់​ជន​កំណាច​នេះ​បាន​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​រសៀល បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ។

ចំណែក​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ដើម្បី​សង្គ្រោះ ។ មិន​ទាន់​មានការ​ប្រាប់​ឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ជម្លោះ​ប្តី​-​ប្រពន្ធ​ឈាន​ដល់​ផ្អើល​មនុស្ស​១​ស្រុក​បែប​នេះ​ទេ ។ ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​ថា គ្មាន​រឿង​អ្វី​ក្រៅពី​ការ​ប្រចណ្ឌ​នឹង​ប្រពន្ធ​នោះ​ទេ ដោយសារ​តែ​ជន​នេះ​ឡើង​មក​រកស៊ី​នៅ​ភ្នំពេញ​ឆ្ងាយ​ពី​ប្រពន្ធ​កូន​ដែល​នៅ​ឯ​ស្រុក​កំណើត​យូរ​ៗ​ទើប​មក​អើត​ផ្ទះ​ម្តង ៕

អត្ថបទសរសេរ ដោយ