ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​បើក​ថ្នាំពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​រថយន្ត​បុក​ស្លា.ប់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​រន្ធត់​ណាស់ ដោយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​មួយ​គ្រឿង ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ទាំង​ពីរ​អ្នក​ភ្លាម​ៗ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា ២០២១…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​រន្ធត់​ណាស់ ដោយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​មួយ​គ្រឿង ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ទាំង​ពីរ​អ្នក​ភ្លាម​ៗ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា ២០២១ ចន្លោះ​បង្គោល​គីឡូ​១៣៣-១៣៤ លើ​ត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ហៀវ ស៊ី​ន ភេទ​ស្រី ស្ថិត​នៅ​ភូមិ​អណ្តូង​ជា ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​អ្នកបើកបរ​រថយន្ត​សុំា​ង​យ៉ុ​ង បាន​រត់គេច​ខ្លួន​បាត់​។

នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា​៖ គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1G-5193 បើកបរ​ដោយ​ឈ្មោះ​ស៊ុ​យ ស៊ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​អ​ញ្ចើ​ម ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) បាន​ឌុ​ប​ប្រពន្ធ​ឈ្មោះ ឆាន ចាន់​ឌី អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ឃុំ ជាមួយ​គ្នា (​ស្លាប់​នៅ​កន្លែង​ហេតុ​កើតហេតុ​)​។

ដោយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវជាតិ លុះ​មក​ដល់​ចំណុច​កើតហេតុ​នេះ​ក៏​បាន​បង្ក​ជាមួយ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-8042 មិន​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន​អ្នកបើកបរ (​រត់គេច​ខ្លួន​បាត់​)​។ នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា តាម​ការ​ពិនិត្យ​លើ​មធ្យោបាយ​រថយន្ត និង​ម៉ូតូ​គឺ​បាន​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ម៉ូតូ​ហុងដា​ឌ្រី​ម​បើកបរ​ពី​លិចទៅ​កើត ជែង​រថយន្ត​ធុន​តូច​ទៅ​បុក​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង បើកបរ​ពី​កើត​ទៅ​លិច បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​កម្រិត​ស្រាល និង​ម៉ូតូ​ខូចខាត​កម្រិត​ធ្ងន់​។

ចំពោះ​រថយន្ត​គេ​មិនដឹង​ថា​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណាមួយ​នៅឡើយ​ទេ​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បុក​ពីរ​នាក់​ប្ដី​ប្រពន្ធ​ស្លាប់​។ តាម​ការ​ពិនិត្យ​មើល​ឯកសារ​មួយ​ចំនួន​ឃើញ​ស្ត្រី​ដែល​ស្លាប់មាន​បន្សល់​ទុក​នៅ​សំបុត្រ​បើក​ថ្នាំពេទ្យ​នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ហើយ​ប្ដី​ជា​អ្នកបើកបរ​ជូន​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពុំ​ទាន់​ដល់​ផង​ក៏​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់​។ នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា សាកសព​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ដោះស្រាយ​តាម​នីតិវិធី​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ