ឆ្ងល់​គ្រប់​គ្នា​! ក្រោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​មុន​ពេល​ផ្តាច់​ចង្វាក់​ប្រយុទ្ធ​ក្រុម Liverpool – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឆ្ងល់​គ្រប់​គ្នា​! ក្រោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​មុន​ពេល​ផ្តាច់​ចង្វាក់​ប្រយុទ្ធ​ក្រុម Liverpool

1 ខែ មុន

អង់គ្លេស ៖ មានការ​ជជែក​វែកញែក​គ្នា​យ៉ាងច្រើន​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ក្រោយ​បញ្ចប់​ការ​ប្រកួត​ដែល Liverpool បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​ភ្ញៀវ Manchester United កាលពី​យប់​ម្សិលមិញ​។ គ្រប់​គ្នា​ហាក់​មិន​ពេញចិត្ត​ចំពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​លើ​ទីលាន​គឺ​លោក…

អង់គ្លេស ៖ មានការ​ជជែក​វែកញែក​គ្នា​យ៉ាងច្រើន​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ក្រោយ​បញ្ចប់​ការ​ប្រកួត​ដែល Liverpool បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​ភ្ញៀវ Manchester United កាលពី​យប់​ម្សិលមិញ​។

គ្រប់​គ្នា​ហាក់​មិន​ពេញចិត្ត​ចំពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​លើ​ទីលាន​គឺ​លោក Paul Tierney ដែល​បាន​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មុន​៥​វិនាទី​ក្នុង​ម៉ោង​បន្ថែម​១​នាទី​នៅ​តង់​ទី​១ ដោយ​បាន​ផ្តាច់​ចង្វាក់​ប្រយុទ្ធ​របស់​កីឡាករ Sadio Mane បន្ទាប់​ពី​ទទួល​បានការ​បញ្ជូន​បាល់​យ៉ាង​ស្អាត​ពី​សំណាក់​មិត្ត​រួម​ក្រុម Thiago Alcântara ដែល​ជា​ឱកាស​រក​គ្រាប់​បាល់​ចុង​ម៉ោង​របស់ Liverpool​។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុម​ហង្ស​ក្រហម Liverpool គឺ​ខ្សែបម្រើ Jordan Henderson បាន​ថ្លែងប្រាប់​ទូរទស្សន៍ Sky Sports នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​«​ពួក​យើង​មិន​សប្បាយចិត្ត​ទាល់តែ​សោះ ចំពោះ​រឿង​នោះ​។ ដូចដែល​អ្នក​អាច​ធ្វើការ​ស្រមៃ​បាន​។ វា​ពិតជា​រឿង​ដ៏​ចំលែក​ណាស់​»៕