ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ដឹក​ទឹក​កក​​បើក​សុខ​ៗ​ដាច់​ទ្រុង​ធ្លាក់​កាត់ទទឹងផ្លូវ​ ​ពេល​មាន​អ្នក​ដំណើរច្រើន​

3 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ទ្រុង​ដឹក​ទឹកកក​អនាម័យ​១​គ្រឿង ​ខណៈ​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​ដាច់​ទ្រុង​ធ្លាក់​មក​ដី​កាត់​ទទឹង​ផ្លូវ​ទាំង​កម្រោល ​ប៉ុន្តែ​​​សំណាង​ខ្លាំង​ណាស់​ដែល​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ណា​ម្នាក់​នោះ​ឡើយ ប៉ុន្តែ​អ្នកដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ទទួល​រង​ការ​ភ័យ​ព្រលឹង​ចុង​សក់​ស្ទើរ​គ្រប់​ៗ​គ្នា​។ ហេតុការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១…

​​រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ទ្រុង​ដឹក​ទឹកកក​អនាម័យ​១​គ្រឿង ​ខណៈ​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​ដាច់​ទ្រុង​ធ្លាក់​មក​ដី​កាត់​ទទឹង​ផ្លូវ​ទាំង​កម្រោល ​ប៉ុន្តែ​​​សំណាង​ខ្លាំង​ណាស់​ដែល​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ណា​ម្នាក់​នោះ​ឡើយ ប៉ុន្តែ​អ្នកដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ទទួល​រង​ការ​ភ័យ​ព្រលឹង​ចុង​សក់​ស្ទើរ​គ្រប់​ៗ​គ្នា​។

ហេតុការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ជិត​អតីត​បញ្ជរ​បង់ប្រាក់​​ផ្លូវ​ ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។​

រថយន្ត​​មួយគ្រឿង​ដែល​បើកបរ​សុខ​ៗ​ស្រាប់តែ​ដាច់​ទ្រុង​ខាងលើ​​នោះ ព​ណ៍​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2AU-4795 ជា​ប្រភេទ​រថយន្ត​ទ្រុង​ដឹក​ទឹកកក​អនាម័យ បើកបរ​ដោយ​បុរស​ម្នាក់​​មិនស្គាល់អត្តសញ្ញាណ និង​រួម​ដំណើរ​ដោយ​ព្រូ​ម្នាក់​ទៀត​ក៏មិន​ស្គាល់​អត្ត​សញ្ញាណដែរ ។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​នេះ​បាន​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​​ខាងលើ​ ស្រាប់តែ​ដាច់​ទ្រុង​ធ្លាក់​មក​ដី​ទាំង​កម្រោល ហើយ​ទ្រុង​ដែល​ដាច់​នោះ​ក៏​បាន​ក្រឡាប់​កាត់​ទទឹង​ផ្លូវ​តែ​ម្ដង​ ។ ​ស្រប​ពេល​នោះ​​ក៏​មាន​អ្នកដំណើរ​ឆ្លងកាត់​ច្រើន​ដែរ ​ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះថ្នាក់​នោះ​ទេ ព្រោះ​គ្មាន​អ្នក​នៅ​ក្បែរ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ជា​ច្រើន​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​ភ័យ​ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា​។

​​តាម​ប្រភព​​ព័ត៌មាន​​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ចុះ​ទៅ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ បន្ទាប់​មក​ឲ្យ​ម្ចាស់​ស្ទូច​លើក​ទ្រុង​រថយន្ត​នេះ​ចេញពី​កន្លែង​កើតហេតុ​យកទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ