ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​កា​ហ្វេ​ធ្លាក់ចុះដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ១៩

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ប្រភព​ពី​សមាគម​កាហ្វេ​វៀតណាម Việt Nam Coffee (Cocoa Association) បានឱ្យ​ដឹង​ថា កាហ្វេ​វៀតណាម…

ប្រទេស​វៀតណាម ៖ យោង​តាម​ប្រភព​ពី​សមាគម​កាហ្វេ​វៀតណាម Việt Nam Coffee (Cocoa Association) បានឱ្យ​ដឹង​ថា កាហ្វេ​វៀតណាម ដែល​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក សម្រាប់​ប្រើប្រាស់​និង​បរិភោគ​ក្នុង​ឆ្នាំ​ថ្មី​នេះ ហាក់​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់ នេះ​បើ​ប្រៀបធៀប​នឹង​ការ​នាំ​ចេញ​ដូច​គ្នា ក្នុង​អំឡុង​ឆ្នាំ ២០១៩-២០២០ នេះ​បើ​យោង​តាម​ការ ចេញផ្សាយ​របស់​សារព័ត៌មាន Viet Nam News​នៅ​ថ្ងៃ​ទី ១៨ ខែ មក​រា ឆ្នាំ ២០២១​។
តាម​រយៈ​លោក Nguyễn Viết Hải អនុប្រធាន​ជំហរ​សមាគម បាន​និយាយ​ក្នុង​សន្និសីទ បូក​សរុប​សកម្មភាព​ឧស្សាហកម្ម​កាលពី​ឆ្នាំ​មុន​ថា ក្នុង​កំឡុង​ឆ្នាំ ២០១៩ – ២០២០ ឆ្នាំ​កាហ្វេ (​ដែល​បាន​ចាប់ផ្តើម​កាលពី ខែ តុលា ឆ្នាំ ២០១៩) ការ​នាំ​ចេញ​កាហ្វេ បាន​ឈាន​ដល់ ១,៦១ លាន​តោន និង​បាន​ចំណូល​មក​វិញ​ប្រមាណ​ជា ២,៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។
សារព័ត៌មាន​ដដែល​បាន​បន្ត​ថា ទិន្នផល​ទាំង​ការ​នាំ​ចេញ និង​ចំណូល​ត្រូវ​បាន​ធ្លាក់​ចុះ​ប្រហែល ៥ ភាគរយ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ការ​នាំ​ចេញ​ផលិតផល​កាហ្វេ កែ​ច្នៃ​ក៏​បាន​ធ្លាក់​ចុះ ៨,៧ ភាគរយ ផង​ដែរ​។


ដោយសារ​តម្លៃ​កាហ្វេ​មិន​មាន​ស្ថេ​រ​ភាព បរិមាណ​គ្រាប់​កាហ្វេ ដែល​បាន​ទិញ​ពី​ប្រជា​កសិករ​សម្រាប់​ឆ្នាំ ២០២០ – ២០២១ ហៅ​ថា ឆ្នាំ​កាហ្វេ មាន​ចំនួន​តិច​ជាង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ការ​ផលិត​កាហ្វេ ក៏​បាន​ទទួល​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ ដូច​ជា ព្យុះ​ធំ​ៗ ការ​ប្រែប្រួល​អាកាសធាតុ ដែល​ធ្វើ​ឱ្យ​ដំណាំ​ប្រែ​ក្លាយជា​ចាស់​ៗ​។
លោក Lương Văn Tự ដែល​ជា​ប្រធាន​សមាគម បាន​និយាយ​ថា ទីផ្សារ​កាហ្វេ​នឹង​មានការ​ស្តារ​ឡើង​វិញ ឬ​ងើបឡើង​វិញ ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​ប្រទេស​នេះ​ត្រូវ​បាន​កាត់​បន្ថយ​ភ្ញៀវ​ទេសចរ​ទៅ​ហើយ​។ លោក​បន្ត​ថា « ដោយសារ​តែ​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​ឬ​មិន​ត្រូវ​បានឱ្យ​ជួបជុំ​គ្នា ដូចនេះ​ហាង​កាហ្វេ​ជា​ច្រើន​មិន​អាច​ដំណើរការ​បាន​ទេ ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺ​នេះ​។ ភ្ញៀវ​ទេសចរ​បរទេស ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យមក​ចូល​លេង​ក្នុង​ប្រទេស​ទៀត យើង​ដឹង​ហើយ​ថា ភ្ញៀវ​ទេសចរ​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ប្រើប្រាស់​កាហ្វេ របស់​ប្រទេស​វៀតណាម ដូច្នេះ​ការ​ប្រើប្រាស់​ក្នុងស្រុក​ក៏​បាន​ធ្លាក់​ចុះ​។

Nov. 14, 2009 – 53598290 Date 17 10 2007 Copyright Imago image broker Mrs Binh harvests red Arabica Coffee beans for the Western Highlands Agro Forestry Scientific and Technical Institute in Buon MA Thuot City in Vietnam Southeast Asia Travel Economy Country People Residents Kbdig xmk 2007 horizontal 50 50 55 50 60 55 55 60 60 Agro Old Old Age Old at Cultivation and Arabica Work Work working working working working works Asian Asians Asian Asian Asian Asia tables Asian Asia table Asia exterior Outside view exterior Outside view Outside at work s berufstätiger EMPLOYMENT EMPLOYMENT EMPLOYMENT Population Populations Population Populations Binh until Buon Business City Coffea the outside outside a a a a Indigenous Locals Native Local One single Individuals single single Harvest harvest harvesting harvesting erntender erntendes harvests for Forestry Research Research Research institution Research institute Research institutes Woman Women kind Friendly Friendly friendly for Highlands in Institute Years olds years year year year old year old probably Year Years Coffee Coffee bean Coffee beans Coffee plant Coffee plants Smiling smiling smiling lächelnder smiling smiling smile smiling smiling smiling smiling smiles Agriculture Agriculturally agricultural agricultural agricultural People MA Man People Mrs Person People Plant Plants Rain Rainy weather rain red Southeast Asia Scientific South-Eastern Asia Day Days Daylight during the day during daytime Technical Thuot rainy verregnete Verregneter Verregnetes Vietnam Vietnamese Vietnamese Vietnamese Vietnamesisches female Female female Female Western Weather Economy Science scientific Scientific Scientific scientific Weather (Credit Image: © Imago/ZUMAPRESS.com)


ការ​ខ្វះ​កុងតឺន័រ​សម្រាប់​ដឹក​ជញ្ជូន​កាហ្វេ សម្រាប់​ការ​នាំ​ចេញ​នា​ពេល​បច្ចុប្បន្ន​នេះ ក៏​កំពុង​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​ដែរ​ក្នុង​នាំ​ចេញ​កាហ្វេ​។ ខាង​ផ្នែក​ពាណិជ្ជកម្ម និង​ផ្នែក​ធុរកិច្ច​នានា ក៏​បាន​ជំរុញ ក្នុង​ការ​ពិនិត្យ​មើល​ការ​នាំ​ចេញ​តាម​ផ្លូវដែក​វិញ ប៉ុន្តែ​អ្នកខ្លះ​មិន​ចង់​ប្រើ​វិធីសាស្ត្រ​នាំ​ចេញ​ផ្សេង​ទេ​នោះ​ទេ​។
សមាគម នឹង​បន្ត​ជំរុញ​ក្នុង​ការ​ផលិត​កាហ្វេ និង​ជួយ​ខាង​ផ្នែក​ពាណិជ្ជកម្ម​នេះ ជាមួយនឹង​ឳ​កាស​ថ្មី​ក្នុង​ការ​នាំ​ចេញ ទៅ​ក្នុង​សហព័ន្ធ​អ៉ឺ​រ៉ុ​ប តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម ជាមួយនឹង កិច្ចព្រមព្រៀង​យ៉ាង​ទូលំទូលាយ និង​ភាព​រីក​ចម្រើន ដែល​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​។
មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​បាន​បង្កើន​នៃ​ការ​នាំ​ចេញ ក្នុង​តម្លៃ​មួយ​ដែល​សាក​សម​នឹង​គុណភាព​នៃ​ការ​ផលិត​កាហ្វេ ដូច​ជា​ការ​ផលិត​គ្រាប់​កាហ្វេ​ពី​ការ​លីង និង​ផលិត​ពី​ក្នុង​ដី​។ ហើយ​ក៏​អាច​អនុវត្ត​នៃ​កម្មវិធី ក្នុង​ការ​បង្កើន​ការ​ផលិត ដើម្បី​ជំរុញ​ឱ្យ​ការ​ប្រើប្រាស់​កាហ្វេ​ក្នុងស្រុក​ផង​ដែរ​។


លោក Thái Như Hiệp ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Vĩnh Hiệp Coffee បានឱ្យ​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើប្រាស់​កាហ្វេ បាន​កើតឡើង​នៅ​ជុំវិញ​ពិភពលោក មិន​ត្រឹមតែ​នៅ​វៀតណាម​នោះ​ទេ ហើយ​ប្រទេស​វៀតណាម​មានឱកាស​ជា​ច្រើន ក្នុង​ការ​បង្កើន​ចំណែក​ទីផ្សារ​ឱ្យ​កាន់តែ​ធំ ដូច​ជា​សហភាព​អ៊ឺ​រ៉ុ​ប ជប៉ុន និង​កូរ៉េ​ខាងត្បូង​ជាដើម​។
លោក Thái Như Hiệp បាន​បន្ត​ថា «​វិ​ស្ស័​យ​ឧស្សាហកម្ម​កាហ្វេ ពិតជា​ត្រូវការ​ចាំបាច់​ណាស់​ក្នុង​ការ​ផលិត​គ្រាប់​កាហ្វេ​ឱ្យ​ត្រូវ​តាម​ស្តង់ដារ ដែល​កសិករ​ត្រូវ​តែ​ចេះ រួម​ទាំង​វិធីសាស្ត្រ​នៃ​ការ​ប្រមូល​ផល និង​ការ​កែ​ច្នៃ​ជាដើម ហើយ​ត្រូវ​ប្រាកដ និង​ឆ្លើយ​តប ពី​ការ​ផលិត​ដែល​ត្រូវ​តាម​ស្តង់ដារ​របស់ EU និង​ត្រូវ​អំពី​ស្តង់ដារ​ដែល​ស្តី​អំពី​គុណភាព​ភ្នាក់ងារ​ការពារ​ដំណាំ និង​សុវត្ថិភាព​ចំណីអាហារ​»​។
ប្រទេស​វៀតណាម បាន​យកចិត្តទុកដាក់​ទៅ​បន្ថែម លើក​ការ​តាមដាន និង​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​នៃ​ការ​ប្រមូល​ផល និង​ការ​កែ​ច្នៃ​កាហ្វេ​។ ដើម្បី​កែ​លម្អ​រការ​ប្រើប្រាស់​ក្នុងស្រុក សមាគម​និង​អាជ្ញាធរ គួរតែ​ផ្សព្វផ្សាយ​ស្តង់ដារ​គុណភាព​កាហ្វេ​ឱ្យ​បាន​ច្រើន និង​គួរតែ​មានការ​ផលិត​កាហ្វេ​ដែល​លាយ​ជាមួយ​គ្រឿងផ្សំ​ផ្សេង​ទៀត និង​ជួយ​បង្កើត​ការ​ប្រកួតប្រជែង​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ