ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន និង​ម៉ូតូ​វ៉ា​ក់​អើ​ជា​ជួយ​គ្នា​ផ្អើល​ទាំង​យប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥ​វ៉ា​ន់​មួយ​គ្រឿង​ចត​ឈប់​លយ​ក្បាល​ចេញ​មក​ទទឹង​ផ្លូវត្រូវ​បាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​វ៉ា​ក​អឺ ជ្រុល​ទៅ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​បោក​ក្បាល​ទៅ​នឹង​រថយន្ត​រង​របួសធ្ងន់​ទាំង​ពីរ​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥ​វ៉ា​ន់​មួយ​គ្រឿង​ចត​ឈប់​លយ​ក្បាល​ចេញ​មក​ទទឹង​ផ្លូវត្រូវ​បាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​វ៉ា​ក​អឺ ជ្រុល​ទៅ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​បោក​ក្បាល​ទៅ​នឹង​រថយន្ត​រង​របួសធ្ងន់​ទាំង​ពីរ​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ជា​រថយន្ត​កូរ៉េ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​ភ្នំពេញ 2C-9402 កំពុង​តែ​ចត​ឈប់​ដាក់​ឥ​វ៉ា​ន់​នៅ​ក្នុង ឱសថស្ថាន វិមាន​ឯករាជ្យ ។

ម៉ូតូ​រង​គ្រោះ​ម៉ាក nex ព​ណ៍​ទឹកក្រូច ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1I-5655 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​រង​របួសធ្ងន់​ទាំង​ពីរ​នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ជា​រថយន្ត​កូរ៉េ​កំពុង​តែ​ចត​ឈប់​ដាក់​ឥ​វ៉ា​ន់​នៅ​កន្លែង​ឱសថស្ថាន មួយ​ទល់មុខ និង​រោងចក្រ​ប្រាំមួយ​ជាន់​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ដោយ​ចត​លយ​ក្បាល​រថយន្ត​ចេញ​មក​ទទឹង​ផ្លូវ​ដោយ​ខ្វះ​យល់​ដឹង​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក nex ជិះ​មាន​គ្នា​ពីរ​នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​វ៉ា​ក​អឺ គេច​មិន​ផុត​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​បង្ក​ចំ​ផ្នែក​ខាងឆ្វេង​ខាង​មុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដួល​បោក​ទៅ​នឹង​រថយន្ត​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​បែកក្បាល​ហូរ​ឈាម ភ្លាម​ៗ​នោះ​ក៏​រថយន្ត​ឯកជន​សម្ភព​ស​ង្គ​ម៉ា​រី​បាន​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។

បន្ទាប់​មក​ក៏​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ដោយ​លើក​ម៉ូតូ​រង​គ្រោះ​មក​ដាក់​អែប​ខាង​កំ​អោយ​មាន​គ្រោះថ្នាក់​កើតឡើង​បន្ត​ទៀត ។ ម៉ូតូ​ជន​រង​គ្រោះ​រង​ការ​ខូចខាត​បែក​ស្តុ​ប​ខាងស្ដាំ ចំណែក​រថយន្ត​បង្ក​វិញ​រង​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ត្រង់​កាង​ខាងឆ្វេង​ដោយ​បាក់​ធ្លាក់​មក​ដី ។

ក្រោយ​ពេល​កើតហេតុ​ដោយ​មាន​តំណាង​ភាគី​ខាង​រថយន្ត​បង្ក​ចេញ​មុខ​ទៅ​សំរបសំរួល​គ្នា​បញ្ចប់​នៅ​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ