ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ផ្ដើម​ចាត់វិធានការ ​ចំពោះ​អ្នក​ដែល​លួច​ឆក់ត្រី​ក្នុង​បឹង​តាកែវ​ហើយ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អ្នក​ដែល​ធ្លាប់​មក​ស្ទូចត្រី​រស់​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ នាំ​គ្នា​និយាយ​ថា បឹង​តាកែវ​ចាប់ផ្តើម​ខ្សត់​ត្រី​ពោល​គឺ​មិន​មាន​ត្រី​ច្រើន​ដូច​មុន​នោះ​ទេ ដោយសារ​មាន​អ្នក​លួច​ធ្វើ​សកម្មភាព​ចេញ​ឆក់​ត្រី​ក្នុង​បឹង​តាម​ទូក​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​ស្ទើរ​រៀងរាល់ថ្ងៃ ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្ទូចត្រី (​បបក់ត្រី​) នៅ​ក្នុង​ក្រុង​ដូន​កែវ…

ខេត្តតាកែវ ៖ អ្នក​ដែល​ធ្លាប់​មក​ស្ទូចត្រី​រស់​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ នាំ​គ្នា​និយាយ​ថា បឹង​តាកែវ​ចាប់ផ្តើម​ខ្សត់​ត្រី​ពោល​គឺ​មិន​មាន​ត្រី​ច្រើន​ដូច​មុន​នោះ​ទេ ដោយសារ​មាន​អ្នក​លួច​ធ្វើ​សកម្មភាព​ចេញ​ឆក់​ត្រី​ក្នុង​បឹង​តាម​ទូក​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​ស្ទើរ​រៀងរាល់ថ្ងៃ ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្ទូចត្រី (​បបក់ត្រី​) នៅ​ក្នុង​ក្រុង​ដូន​កែវ បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ជា​បន្ទាន់ ដើម្បី​រក្សា​ឲ្យ​បាន​ចំពោះ​ត្រី​នៅ​ក្នុង​បឹង​តាកែវ ដែល​ជា​តំបន់​អភិរក្ស​នេះ​។

លោក សៅ កុស​ល្យ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ​បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹង​ថា ក្រោយ​មានការ​លើក​ឡើង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​សកម្មភាព​លួច​ឆក់​ត្រី​ក្នុង​បឹង​តាកែវ ដែល​ជា​មូលហេតុ​ធ្វើឲ្យ​ត្រី​ក្នុង​បឹង​កាន់តែ​បាត់បង់​នោះ លោក​រួម​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ​បាន​លួច​ឃ្លាំមើល ក៏​ឃើញ​មាន​សកម្មភាព​លួច​ឆក់​ត្រី​ក្នុង​បឹង​ពិតប្រាកដ​មែន ហើយ​ក្នុង​នោះ​មន្ត្រី​ជំនាញ​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនល្មើស​ម្នាក់​រួម​ជាមួយ​វត្ថុ​តាង ហើយ​បាន​រៀបចំ​បែប​បញ្ជូន​ជនសង្ស័យ​ខាងលើ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​រួច​ហើយ កាលពីដើម​ខែមករា ឆ្នាំ​២០២១ នេះ​៕ ដោយ ៖ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ