ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចាប់​​ប្តី​ប្រពន្ធ​២​នាក់ ក្រោយ​បញ្ចប់ជីវិត​ខ្មាន់កាំភ្លើង​បា.ញ់​សម្លា.ប់​​​នាយ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី​ផ្តល់​មធ្យោបាយ​ឲ្យ​ឧក្រិដ្ឋជន​ឈ្មោះ អ៊ា ណា​រ៉េ​ន ដែល​ជា​ជន​ដៃដល់​បាញ់​សម្លា.ប់​នាយ​រង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល គឺ​លោក រ៉េ​ត…

រាជធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី​ផ្តល់​មធ្យោបាយ​ឲ្យ​ឧក្រិដ្ឋជន​ឈ្មោះ អ៊ា ណា​រ៉េ​ន ដែល​ជា​ជន​ដៃដល់​បាញ់​សម្លា.ប់​នាយ​រង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល គឺ​លោក រ៉េ​ត ស៊ី​ណែ​ត ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ទៅ​កាន់​សា​លា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ នេះ ។ គួររំលឹកថា ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​ដៃ​ឆៅ ត្រូវ​គ្រាប់​ស្លា​.​ប់ ពេល​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ចម្រុះ

ជនសង្ស័យ​​​ម្នាក់​ខាងលើ​ឈ្មោះ កាន់ ចា​ន្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សា​ទ្ប​ង់​១ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

សូម​បញ្ជាក់​ថា លទ្ធផល​ស្តី​ពី​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ឃាតកម្ម​បាញ់​សម្លា.ប់​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ក្រោយ​ពី​ជនសង្ស័យ​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ជន​ស​ង្ស​យ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន បាន​​បាត់បង់ជីវិត​​នៅ​​នឹង​កន្លែង ស្ថិត​​នៅ​ចំណុច​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។

ក្រោយ​ពី​បញ្ចប់​ប្រតិបត្តិការ​ខាងលើ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បន្ត​ការ​ស្រាវជ្រាវ​រក​ឃើញ​បក្ខ​ពួក​ខ្មាន់កាំភ្លើង​​ចំនួន​​២​នាក់​បន្ថែម​ទៀត ដែល​ជាប់​ពាក់​ពន្ធ​ក្នុង​ការ​ផ្តល់​មធ្យោបាយ​ម៉ូតូ​១​គ្រឿង ឲ្យ​ជនសង្ស័យ​ជិះ​គេចខ្លួន ដែល​ជនសង្ស័យ​២ នាក់​នោះត្រូវ​​ជា​ប្តី​ប្រពន្ធ​នឹងគ្នា​ ​ក្នុងនោះ​ម្នាក់​ឈ្មោះ កាន់ ចា​ន្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ហា​យ ធីតា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​សា​ទ្ប​ង់​១ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ប្តី​ប្រពន្ធទាំង​​២​នាក់​នោះ សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​បន្ថែម​ទៀត​រួម​មាន ៖ ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក រ៉ូ​ទ្បូ លេខ M0D 31 (14399) គ្រាប់​ចំនួន​៦​គ្រាប់ ​គ្រាប់​អាកា​៤៧ ចំនួន ២៣​គ្រាប់ និង​​ជ​ញ្ជើ​ង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ។

ក្រោយ​ពី​ឃាត់ខ្លួន ​ជនសង្ស័យ នឹង​ចាប់​យក​វត្ថុ​តាង​នោះ​មក លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ជនសង្ស័យ និ​ង​វត្ថុ​តាង​នេះ ឲ្យ​ទៅ​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។

បើ​តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទំនង​បញ្ជូន​តែបុរសជា​​ប្តី​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ ចំណែក​ប្រពន្ធ​អាច​អនុញាត​ឲ្យ​ទៅ​ផ្ទះ​វិញ ដោយសារ​ប្រពន្ធ​មិន​ជាប់​ពាក់​ព័ន្ធ និ​ង​ជា​ស្ត្រី​មានកូន​ខ្ចី​២​ខែ​ផង ។

មន្ត្រី​នគរបាល​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់​ជនសង្ស័យ​ខាងលើ​នេះ សមត្ត​កិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ ទី​១-​ជនសង្ស័យ​បាន​ផ្តល់​ម៉ូតូ​១​គ្រឿង​ជាម​ធ្យោ​យ សម្រាប់​ឲ្យ​ឧក្រិដ្ឋជន​ជិះ​គេចខ្លួន បន្ទាប់​ពី​បុក​បា​រ៉ា​ស​សមត្ត​កិច្ច ។ ទី​២-ជន​សង្ស័យ​ជា​មនុស្ស​ជាប់​ពាក់​ព័ន្ធ​រកស៊ី​ជួញដូរ​គ្រឿងញៀន​ជន​ឧ​ក្រិ​ដ្ឋ​(​អ៊ា ណា​រ៉េ​ន​) ទី​៣-ពាក់​ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។

សមត្ត​កិច្ច​បន្ត​ថា បេស​កម្ម​តាម​ប្រមាញ់​ឃាតករ​បាន​ប្រើ​អស់​រយៈពេល​១៧ ថ្ងៃ ទម្រាំ​បាន​បញ្ចប់ជីវិត​ជន​ដៃដល់​ឈ្មោះ អ៊ា ណា​រ៉េ​ន ដោយ​ជោគជ័យ ខណៈ​មានការ​ផ្ទុះអាវុធ​មក​លើ​កម្លាំង​សមត្ត​កិច្ចសហការ​ថ្នាក់​ក្រសួង​​រាជធានី-​ខេត្ត​ជា​មុន ដែល​បេស​កក​ម្ម​នោះ​ក៏​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ល្អផង​​ដែរ ។

ក្រោយ​បញ្ចប់ជីវិត​ខ្មាន់កាំភ្លើង គេ​បាន​សង្កេត​ឃើញ​នៅ​កន្លែង​លាក់ខ្លួន​របស់​ឧក្រិដ្ឋជន​មាន​ឧបករណ៍ សម្ភារៈ នឹង​ស្បៀង​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ហាក់បីដូចជា​មាន​លក្ខណៈ​គេចខ្លួន​យូ​អង្វែង ឬ​ត្រៀមប្រយុទ្ធ​ដូច​ចោរព្រៃ មាន​ដូច​ជា ៖ ​កន្ទេល​ក្រាល​ដេក ១, អង្រឹង ១, ភួយ ១, ​មុង ១, ​ស្រោមជើង ២​គូ, អាវ​ក្រណាត់​ដៃ​វែង, ​ខោជើងវែង, ​ស្រោមដៃ ២​គូ, ​អំបោះ​ដេរ​ព​ណ៌​ខ្មៅ​១​ដុំ ភ្ជាប់​ជាមួយ​ម្ជុល​១, ​កៅស៊ូ​តង់​២ សម្រាប់​ប្រក់​ធ្វើ​ជា​ដំបូល, ស្លាបព្រា​សម្រាប់​ហូប​បាយ ២, ​កូន​កន្ត្រៃ ១, ​មី៣​កញ្ចប់, ​ច្រាស នឹង​ថ្នាំដុសធ្មេញ, ​ប្រេងកូឡា ១​ដប​, ត្រីខ​២​កំប៉ុង, ថ្នាំពេទ្យ​ច្រើន​មុខ នឹង​ច្រើន​គ្រាប់, ​សាប៊ូ​កក់សក់ ២​កញ្ចប់, ​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន, ​សំបក​ទឹក​សុទ្ធ ២ នឹង​ក៏​មាន​ចំណីអាហារ​ដូច​ជា ចេក​ខ្ចី និង​នំ​បុ័ង ។

សម្ភារៈ​ទាំងអស់ខាងលើ​​នេះ​ត្រូវ​បាន​សមត្ត​កិច្ច នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ប្រមូល​ទុក​ជូន​តុលាការ​ជា​វត្ថុ​តាង​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ