ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​ដៃ​ឆៅ ត្រូវ​គ្រាប់​ស្លា.ប់ ពេល​បា.ញ់តដៃ​ជាមួយ​សមត្ថកិច្ច​ចម្រុះ

3 ឆ្នាំ មុន

ខេត្តក្រចេះ​+​ស្ទឹង​ត្រែង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​តាម​ប្រមាញ់​ចាប់ខ្លួន​ខ្មាន់កាំភ្លើង ដែល​បាន​បាញ់​ស​ម្លា​.​ប់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​មួយ​រូប ដោយ​មិន​ញញើត​ដៃ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​សិទ្ធិការពារ​ខ្លួន បាញ់​សម្លា.ប់ ខណៈ​ជន​ដៃដល់​ដក​កាំភ្លើង​បាញ់​សំដៅ​មក​លើ​កងកម្លាំង…

ខេត្តក្រចេះ​+​ស្ទឹង​ត្រែង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​តាម​ប្រមាញ់​ចាប់ខ្លួន​ខ្មាន់កាំភ្លើង ដែល​បាន​បាញ់​ស​ម្លា​.​ប់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​មួយ​រូប ដោយ​មិន​ញញើត​ដៃ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​សិទ្ធិការពារ​ខ្លួន បាញ់​សម្លា.ប់ ខណៈ​ជន​ដៃដល់​ដក​កាំភ្លើង​បាញ់​សំដៅ​មក​លើ​កងកម្លាំង បម្រុង​មិន​ព្រម​ប្រគល់​ខ្លួន​តាម​សម្រួល ។

ប្រតិបត្តិការ​តាម​ប្រមាញ់​ចាប់ខ្លួន​ខ្មាន់កាំភ្លើង អស់​រយៈពេល​១៦​ថ្ងៃ ដោយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចុះ​ធ្វើការ​នេះ​យ៉ាង​ម៉ត់ចត់ និង​យកចិត្តទុកដាក់​បំផុត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ឧត្តមសេនីយ៍ឯក អ៊ិ​ន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ បើក​ការ​ស្រាវជ្រាវ​ជា​បន្ត​បន្ទាន់ និង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​កម្លាំងប្រដាប់អាវុធ​ចម្រុះ​ស្ថាប័ន នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ។

អ្នករាយការណ៍​ព័ត៌មាន​របស់​កោះសន្តិភាព​ប្រចាំ​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​មានឈ្មោះ អ៊ា ណា​រ៉េ​ន អាយុ​៣៩​ឆ្នាំ បាន​គេច​ទៅ​លាក់ខ្លួនពីខេត្តមួយ ទៅខេត្តមួយ ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​, ខេត្តមណ្ឌលគិរី​, ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់​ហើយ នៅ​វេលា​ម៉ោង ១៧​និង​៤៦​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ មក​រា ២០២១​នេះ នៅ​ចំណុច​មាត់​អូរ​ជាប់ជើង​ភ្នំ អូរ​កណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី ស្តិ​ត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។

សេចក្តីរាយការណ៍ បាន​បន្ត​ថា កំឡុង​ពេល សមត្ថកិច្ច​ឡោម​ព័ទ្ធ អោយ​ជនសង្ស័យ​ទម្លាក់អាវុធ ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ធ្វើ​តាម​ងាយ​ៗ​ឡើយ ភាព​រឹងរូស​មិន​ព្រម​ប្រគល់​ខ្លួន​ហើយ​បាន​បាញ់​មក​លើ​សមត្ថកិច្ច​ទៀត ភ្លាម​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ដោយ​បាញ់​តបត​គ្នា​ទៅ​វិញ ទៅ​មក បណ្តាល​ឲ្យ​ជនសង្ស័យ​ត្រូវ​គ្រាប់កាំភ្លើង​ស្លា.ប់ នៅ​ហ្នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ស្ទឹង​ត្រែង​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា ខ្មាន់កាំភ្លើង​មាន​ប្រដាប់​អាវុធ​ជាប់​ខ្លួន ពួន​សំងំ​លាក់ខ្លួន នៅ​ក្នុង​តំបន់​មានព្រៃ​ស្មុគស្មាញ ហើយ​ជនសង្ស័យ​បាន​រត់​ថ្មើរជើង​ឆ្លងកាត់​តាម​ព្រៃ​មក​ពី​ខេត្តរតនគិរី និង​បន្ត​ថ្មើរជើង​តាម​ព្រៃ​ឆ្លង​ចូល​ខេត្តស្ទឹងត្រែង ចុង​ក្រោយ​បំណង​ឆ្លង​ចេញ​មក​ខេត្តក្រចេះ​បន្ត​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រមាញ់​ចាប់ខ្លួន​មួយ​នេះ​ពិបាក​បំផុត ហើយ​ក៏​ត្រូវ​យកចិត្តទុកដាក់​បំផុត​ផង​ដែរ ព្រោះ​មុខសញ្ញា​ចាស់​ដែល​មាន​ល្បិច​ខ្ពស់ ត្រូវ​គេ​បញ្ជាក់​ថា ធ្លាប់​ឆ្លងកាត់​រៀនសូត្រ​ជា​កម្លាំងយោធា​បាន​យ៉ាង​ស្ទាត់ជំនាញ ដែល​មាន​អាវុធ​ជាប់​ខ្លួន​ប្រកបដោយ​គ្រោះថ្នាក់ និង​ជា​មនុស្ស​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់ និង​បាញ់​សម្លាប់​មនុស្ស​ថែម​ទៀត​នោះ ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្ថាប័ន បាន​ដាក់​ពង្រាយ​ចាំ​ស្ទាក់ ប្រមាណ​ជា​ជាង​មួ​យស​ប្តា​ហ៍ មក​ហើយ មាន​ទាំង​កម្លាំង​ជំនាញ​មក​ពី​ភ្នំពេញ កម្លាំង​នគរបាល អាវុធហត្ថ និង​យោធា ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ សរុប​ជាង​រយ​នាក់ បាន​កំណត់​គោល​មុខសញ្ញា​ច្បាប់ ដោយ​បែងចែក​កម្លាំង​ជា​០៣​ក្រុម ហ៊ុំ​ព័ទ្ធ​ជា​ស្នែងក្របី ដើម្បី​ខ្ទប់​ផ្លូវ​មិន​អោយ​ជនល្មើស​រត់គេច​ខ្លួន​ចេញពី​ចំណុច​ដូច​ខាងលើ បានជា​បន្ត​ទៀត​ទេ ។

អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ស្ទឹង​ត្រែង​វិញ បាន​បន្ត​ទៀត​ថា កម្លាំង​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ និង​ដោយ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៣២ វ​ដ​វន ចុះ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ចេញ​ដោយ​លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ា ណា​រ៉េ​ន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨២ ទើប​នៅ​វេលា​ម៉ោង​១៧​និង​៤៦​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ កម្លាំង​ចម្រុះ​ចុះ​មក​ដល់ទី​តាំង​មាត់​អូរ​ជាប់ជើង​ភ្នំ អូរ​ណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី​ស្ថិត​នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ជន​ត្រូវ​ត្រូវ​ចោទ​ឈ្មោះ អ៊ា ណា​រ៉េ​ន បាន​ប្រើ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក CZ 75B លេខ 5493V ព​ណ៍​ទឹកប្រាក់ បាញ់​មក​លើក​ម្លាំ​ចម្រុះ ពេល​នោះ​កម្លាំង​ចម្រុះ បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​វិញ បណ្តាល​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន សាកសព​ឈ្មោះ អ៊ា ណា​រ៉េ​ន ត្រូវ​បាន​នាំ​មក​ទុក​នៅ​វត្ត​អូរ​កណ្តៀរ ចំណែកឯ​វត្ថុ​តាង បាន​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​បន្ត ។

ដំណើរ​នៃ​រឿង​ឃាតកម្ម ផ្តើម​ចេញពី​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​វេលា​ម៉ោង​១២​និង​៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះសំណាក់ សាំង​ហ័​រ​ទៀន លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ ស្លៀកពាក់​ស៊ី​វិល ប្រដាប់​ដោយ​អាវុធ​ខ្លី ០១​ដើម មិន​ស្គាល់​ម៉ាក បន្សល់​ទុក​សំបក​គ្រាប់​នៅ​កន្លែង​កើតហេតុ​ចំនួន​០៩​គ្រាប់ ក្បាល​គ្រាប់​ចំនួន​០១​គ្រាប់ មធ្យោបាយ​ធ្វើ​សកម្មភាព​រថយន្ត​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-4546 មាន​ស្នាម​កំ​ពិត​ដំបូល​ផ្នែក​ខាង​មុខ​ខាងស្តាំ និង​រថយន្ត​ជន​រង​គ្រោះ​ម៉ាក FORD RAPTOR F150 ផលិត​ឆ្នាំ​២០២០ ពណ៌​ស ០១​គ្រឿង នៅ​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត ស៊ី​ណែ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៦៩ ផ្លូវ​១៦៩ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ជា​នាយ​រង​ការិយាល័យ​នគរបាល​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ជន​ដៃដល់ បាញ់​ពីក្រោយ​ខ្នង​ចំនួន​០៣​គ្រាប់ ធ្លា​យមក​មុខ និង​ថ្ងាស់​០១ គ្រាប់​ធ្លា​យមក​ក្រោយ ។

បន្ទាប់​ពី​បង្កហេតុ ក្រុម​ជនសង្ស័យ​បាន​បើករថយន្ត​គេច​ចេញពី​ក​ន្លែ​កើតហេតុ ។ សមត្ថកិច្ច​ចុះ​ធ្វើ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ដដែល សកម​ត្ថ​កិច្ច​បាន​រក​ឃើញ​រថយន្ត​ជនសង្ស័យ​ដែល​ដោះ​ស្លាក​លេខ​ចេញ យក​ទៅ​ប្លុង​ចោល នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​៤២ ភូមិ​ស្វាយ​ឧត្តម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​បាន​សាកសួរ​ម្ចាស់ផ្ទះ ហើយ​ឈាន​ទៅ​ដល់​ការ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​០១​នាក់ ជា​បក្ខពួក​ជន​ដៃដល់ ដែល​បាន​រត់គេច​ដល់​ខេត្តបាត់ដំបង ហើយ​បាន​បញ្ជូន​ជនសង្ស័យ​រូប​នេះ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២១ ។

ក្រោយ​ការ​សាកសួរ ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បាន​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ ។ ចំណែក​រូបគេ ជា​អ្នក​បើករថយន្ត​រត់គេច​ទៅ​លាក់​ទុក នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ភ្នំ​បាសិត ។ ហើយ​ឈ្មោះ រ៉េ​ន ក៏​បាន​ទូរស័ព្ទ​បក្ខពួក​ម្នាក់​ទៀត យក​ម៉ូតូ​មក​ឌុ​ប​ពួក​ខ្លួន ឆ្លងស្ពាន​ព្រែ​ក្តាម ទៅ​ផ្ទះសំណាក់​មិន​ចាំ​យីហោ​ដេក​ចំនួន ០២​យប់ ។ បន្ទាប់​មក​ពួក​គេ ក៏​បែក​គ្នា​រៀង​ៗ​ខ្លួន ហើយ​រូបគេ (​កែ ចាន់​មាន ) រត់​មក​លាក់ខ្លួន​នៅ​ក្នុង​វត្ត​មួយ​នៃ​ខណ្ឌ​ព្រែក​ព្នៅ ០១​យប់ ។ លុះដល់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២១ ខ្លួន​ក៏​បាន​បន្តដំណើរ​ទៅ​ខេត្តបាត់ដំបង ដោយ​ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​វត្ត​ទួល​តា​ឯក ខេត្តបាត់ដំបង ទើប​នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២១ ពេល​ខ្លួន​កំពុង​ដេក​នៅផ្ទះ​ជួល ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយមក យប់​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២១ ជន​ដៃដល់​បាញ់​សម្លាប់​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ជិះ​រថយន្ដ​មួយ​គ្រឿង រត់គេច​ខ្លួន​ដល់​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ជាមួយ​ភរិយា ប្អួ​ន​ថ្លៃ និង​កូន​ម្នាក់ ។ ជនសង្ស័យ​បាន​ព្យាយាម​បើករថយន្ត​បំ​បុក​របាំង ហាមឃាត់​របស់​សមត្ថកិច្ច នៅ​ក្នុងស្រុក​កោះ​ញ៉ែ​ក ដើម្បី​ការ​ទម្លាយ​ចេញពី​ការ​ឡោម​ព័ទ្ធ ។ ក្រោយ​បើករថយន្ដ​បុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច ខ្មាន់កាំភ្លើង​បាន​បន្ដ​បើករថយន្ដ​គេចខ្លួន លុះ​បើក​បាន​ប្រមាណ​១​គីឡូម៉ែត្រ ខ្មាន់កាំភ្លើង​បាន​ចុះ​ពីលើ​រថយន្ដ រត់គេច​ដោយ​ថ្មើរជើង​ចូល​ក្នុង​ព្រៃ​ជ្រៅ ដោយ​បន្សល់​ទុក​ប្រពន្ធ និង​កូន ។ ពេល​នោះ​ប្រពន្ធ និង​កូន​តូច​របស់​ខ្មាន់កាំភ្លើង ក៏​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​មក​សួរនាំ ចុង​ក្រោយ​ស្ត្រី​ទាំង​២​នាក់ ត្រូវ​តុលាការ​បាន​សម្រេច​ឲ្យ​ដោះ​លែង​វិញ​ដោយសារ​មិន​ពាក់ព័ន្ធ ។

រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២១​នេះ ខ្មាន់កាំភ្លើង​បាន​បន្ដ​រត់គេច​ខ្លួន​ពី​ខេត្តមណ្ឌលគិរី ដល់​ស្រុក​លំ​ផាត់ ខេត្តរតនគិរី ដែល​មាន​ព័ត៌មាន​ថា ខ្មាន់កាំភ្លើង​បន្លំ​ខ្លួន​ជិះ​តាម​រថយន្ត​ដឹក​ផ្លែ​ដូង ក្រោម​ការ​ព័ទ្ធ​និង​តាម​ប្រមាញ់​របស់​កម្លាំងប្រដាប់អាវុធ​ចម្រុះ​ស្ថាប័ន រួម​និង​សមត្ថកិច្ច​ខេត្តរតនគិរី ។

នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២១​នេះ ឮដំណឹង​មក​ថា ឃាតករ​បាន​រត់គេច​ខ្លួន​ពី​ខេត្តរតនគិរី ដល់​ខេត្តស្ទឹងត្រែង មាន​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ថា ជនសង្ស័យ​ជា​ឃាតករ បាន​ប្រើប្រាស់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេរី ឆ្នាំ​២០២០ ជិះ​ចូល​មក​ក្នុងភូមិ​មួយ​ឈ្មោះ​ភូមិ​ច្រប់ ក្នុងស្រុក​សេ​សាន និង​បាន​ទុក​ម៉ូតូ​នោះ​ចោល និង​គេចខ្លួន​បាត់​ថែម​ទៀត​នៅ​ពេល​ព្រឹក​ព្រលឹម ចំណែក​ម៉ូតូ​របស់​ជនសង្ស័យ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​ក្បាល​រមាស ក្នុង​ខេត្តស្ទឹងត្រែង បាន​យក​ទៅ​រក្សា​ទុកជា​វត្ថុ​តាង ។

ចាប់តាំងពី​ពេល​នោះ​មក ជាង​១​ស​ប្តា​ហ៍ បាត់ដាន​ជនសង្ស័យ សំងំ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​មិន​បន្សល់​ដាន​ឡើយ ប៉ុន្តែ​កង​សមត្ថកិច្ច​ចម្រុះ​ស្ថាប័ន ដាក់​ពង្រាយ​កម្លាំង ចាំ​ប្រមាញ់​ចាប់ ស្ទើរតែ​មិន​បាន​ដេក​ពួន ដោយ​មាន​តម្រុយ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​មួយ ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ជាប់​និង​ខេត្តក្រចេះ ចំណុច​មាត់​អូរ​ជាប់ជើង​ភ្នំ អូរ​កណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី ទើប​សមត្ថកិច្ច​ចម្រុះ​ស្ថាប័ន បាន​សហការ​គ្នា​ក្នុង​ការ​ឡោម​ព័ទ្ធ​ជា​ស្នែងក្របី បិទ​ខ្ទប់​ផ្លូវ​មិន​អោយ​ជនល្មើស​គេចខ្លួន​ទៀត នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ហើយ​សមត្ថកិច្ច​យើង​បាន​ឲ្យ​ជនសង្ស័យ​ប្រគល់​ខ្លួន​តាម​សម្រួល ប៉ុន្តែ​ខណៈ​ពេល​នោះ​ជនសង្ស័យ​រឹងរូស​មិន​ព្រម​ប្រគល់​ខ្លួន និង​បាន​បាញ់​មក​លើ​សមត្ថកិច្ច​យើង ភ្លាម​នោះ សមត្ថកិច្ច​យើង​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ដោយ​បាញ់​តបត​គ្នា​ទៅ​វិញ បណ្តាល​ឲ្យ​ជនសង្ស័យ​ត្រូវ​គ្រាប់​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ