ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Özil ត្រៀម​លា​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ​ឆាប់​ៗ​ខាង​មុខ​នេះ

3 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា កីឡាករ Mesut Özil របស់​ក្រុម​កាំភ្លើង​ធំ Arsenal…

អង់គ្លេស ៖ យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា កីឡាករ Mesut Özil របស់​ក្រុម​កាំភ្លើង​ធំ Arsenal ជិត​ឈាន​ដល់​ការ​សម្រេច​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Fenerbahce នៅ​លី​គ​កំពូល​តួ​ក​គីនា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​វ័យ៣២​ឆ្នាំ​រូប​នេះ មាន​ពាក់កណ្តាល​រដូវ​កាល​ទៀត ក្នុង​កិច្ចសន្យា​​ជាមួយ Arsenal ប៉ុន្តែ​ភាគី​ទាំង​២​កំពុង​ពិភាក្សា​គ្នា​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន​ដោយ​រំពឹង​ថា នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​។ ខណៈ​ដែល Özil និង​ក្លិប Fenerbahce កាលពី​ម្សិលមិញ ​ក៏​បាន​បង្ហោះ​សារ​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​គ្នា ដែល​ត្រូវ​បាន​គេ​ជឿ​ថាកិច្ចព្រមព្រៀង​នឹង​កើតឡើង​ឆាប់​ៗ​ខាង​មុខ​នេះ​។

Özil មិន​បាន​បង្ហាញខ្លួន​សម្រាប់​ Arsenal ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២០ មក​ម្ល៉េះ ហើយ​រូ​បគេ​ក៏​ត្រូវ​បាន​អ្នកចាត់ការ Mikel Arteta ជម្រុះ​ឈ្មោះ​ចេញពី​បញ្ជី​ក្រុម​សម្រាប់​ការ​ប្រកួត​រដូវ​កាល​នេះ​ថែម​ទៀត​ផង​។

សូម​រំលឹកជូន​ថា Mesut Özil បាន​ផ្លាស់​ពី Real Madrid មក​ចូលរួម​ជាមួយ Arsenal កាលពី​ឆ្នាំ ២០១៣ ក្នុង​តម្លៃ ៥០​លាន​អឺ​រ៉ូ​។ រយៈពេល​៧​រដូវ​កាល​ជាមួយ​កាំភ្លើង​ធំ រូបគេ​ស៊ុត​បញ្ចូល​ទី​បាន ៤៤​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ២៥៤​ប្រកួត​។ ដោយ​បាន​ឈ្នះ​ពានរង្វាន់ FA Cup ៣​លើក និង Community Shield ចំនួន​១​លើក​៕