ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន​ជូន​ដំណើរ​ពលករ​ជាង​១០​នាក់​ជា​សះស្បើយ​ពី​កូ​វី​ដ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សា​រ៉ាត់ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​ពលករ​ឡើង​រថយន្ត​ធ្វើ​ដំណើរ​ទៅ​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​វិញ ក្រោយ​ពី​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ហើយ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​ព្យាបាល​រហូត​ទទួល​បានការ​ជា​សះស្បើយ​ពី​ជម្ងឺ​ទាំងស្រុង ។

លោក​ជំទាវ​អភិបាលខេត្ត ក៏​បាន​នាំ​មក​នូវ​ការ​អបអរសាទរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​បងប្អូន​នា​ពេល​នេះ​ផង​ដែរ ។ ក្នុង​នាម លោក​ជំទាវ​ផ្ទាល់ ក៏​សូម​សំដែង​នូវ​ទឹកចិត្ត​ត្រេកអរ​ជាមួយ​ប្អូន​ៗ និង​បាន​ផ្តាំផ្ញើ​ទៅ​ប្អូន​ៗ​ថា ទោះបី​ពេល​នេះ​ប្អូន​ៗ​ទទួល​បានជា​សះស្បើយ​ក្តី តែ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត ដើម្បី​ជា​ការ​បង្ការ​បន្ថែម ហើយ​បើ​មាន​អាកា​រៈ​ប្រែប្រួល​ណាមួយ សូម​ប្រញាប់​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ និង​កុំ​ភ្លេច​ញ៉ាំ​ថ្នាំ​អោយ​បាន​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ផង​ដែរ ។

លោក​ជំទាវ​ក៏​បាន​បញ្ជាក់​បន្ថែម​ជូន​ប្អូន​ៗ​ទាំង​១២​នាក់​ថា ក្នុង​ដំណាក់កាល​ព្យាបាល និង​ការ​ស្នាក់​នៅ​ហូប​ចុក គឺជា​ការ​យកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រា​នី ហ៊ុន សែន ដោយ​មិន​ទុក​អោយ​បងប្អូន​ពលករ​ខ្មែរ​យើង​ណា​ម្នាក់ ជួប​ទុក្ខ​លំបាក​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ដោយ​លោក​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ។

លោក​ក៏​បាន​ចាត់​ឱ្យ​ក្រសួង សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​ការងារ​នេះ​ជា​សមរភូមិ​មុខ បន្ទាប់​មក​កងកម្លាំង និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​វីរុស​កំណាច​នេះ​ចូល​ក្នុង​មូលដ្ឋាន ។ លោក​ជំទាវ​ក៏​បាន​ស្នើ​អោយ​ប្អូន​ៗ​ទាំងអស់ បើ​មាន​សាច់ញាតិ​ដែល​ត្រូវ​ត្រឡប់​មក​ស្រុក​កំណើត​វិញ សូម​មក​តាម​សម្រួល និង​ត្រូវ​ផ្តល់​ព័ត៌មាន​ពិត ជូន​កងកម្លាំង​ការពារ និង​ក្រុម​គ្រូពេទ្យ​ជំនាញ រួច​ស្ម័គ្រចិត្ត​ចូលខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ