ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​១​ថ្ងៃ​សោះ​បាត់បង់​មនុស្ស​ដល់​ទៅ​៥​នាក់ និង​របួស​១០​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ កើតឡើង​១០​លើក (​យប់​៦​លើក​) ស្លាប់​នាក់ (​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ កើតឡើង​១០​លើក (​យប់​៦​លើក​) ស្លាប់​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​ស្រាល​១០​នាក់ (​ស្រី​៤​នាក់​) នេះ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្លាប់​សរុប​៥​នាក់ ដោយ​ម៉ូតូ​ស្លាប់​៣​នាក់ រ​បូស​ធ្ងន់​៥​នាក់ របួសស្រាល​៤​នាក់ រថយន្ត​តូច​ស្លាប់​១​នាក់ របួសស្រាល​១​នាក់ ថ្មើរជើង​ស្លាប់​១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ ល្បឿន​២​លើក ស្លាប់​២​នាក់ មិន​គោរព​សិទ្ធ​៣​លើក ស្លាប់​១​នាក់ មិន​ប្រកាន់​ស្តាំ​៣​លើក ស្លាប់​១​នាក់ ប្រជែង​គ្រោះថ្នាក់​១​លើក កត្តា​យាន​១​លើក ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​មធ្យោបាយ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ៖ បាន​ត្រួតពិនិត្យ​សរុប​៦៩៨១​គ្រ រថយន្ត​ធំ​៤០៨​គ្រឿង រថយន្ត​តូច​៦១២៧​គ្រ ម៉ូតូ​៤៤០៦​គ្រ​, យាន​ល្មើស​សរុប​៨៨៥​គ្រឿង រថយន្ត​ធំ​៥០​គ្រឿង រថយន្ត​តូច​១៨៦​គ្រឿង ម៉ូតូ​៦៤៩​គ្រឿង ពិន័យ​សរុប​៨៨៥​គ្រឿង រថយន្ត​ធំ​៥០​គ្រឿង រថយន្ត​តូច​១៨៦​ករណី ម៉ូតូ​៦៤៩​ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ