ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជួបគ្រោះអកុស.លលើផ្លូវដែក

1 ម៉ោង មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ មានករណីបុរសម្នាក់ដើរឆ្លងកាត់លើផ្លូវដែក ត្រូវរថភ្លើងបុកស្លាប់ ​នៅ​ថ្ងៃ​ទី​០៨​ កុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង ១២និង២០​នាទីថ្ងៃត្រង់​ លើ​ដងផ្លូវ​ដែក…

​ខេត្តព្រះសីហនុ ៖ មានករណីបុរសម្នាក់ដើរឆ្លងកាត់លើផ្លូវដែក ត្រូវរថភ្លើងបុកស្លាប់ ​នៅ​ថ្ងៃ​ទី​០៨​ កុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង ១២និង២០​នាទីថ្ងៃត្រង់​ លើ​ដងផ្លូវ​ដែក ចន្លោះ​គីឡូម៉ែត្រ​លេខ ២១៨+៤៨៥ ស្ថិត​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជនរងគ្រោះ​ឈ្មោះ កម វី​រៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (ជនរងគ្រោះមាន​​សតិ​មិន​ប្រក្រតី​) ។

តាមប្រភពព័ត៌មានបាន​ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរដោយថ្មើរជើង ក្នុងទិសដៅពីត្បូងទៅជើង លុះ​មក​ដល់​ចំណុច​ខាងលើ អ្នក​បិទ​បើក​ប៉ា​រ៉ា​ស់​ផ្លូវ​បាន​ដាក់​ប៉ា​រ៉ា​ស​បិទ​បើក ហើយ​អ្នក​ថ្មើរជើង​បាន​ដើរ​លើ​ផ្លូវដែក ខណៈ​ពេល​នោះ​មាន​រថភ្លើង ០១​ខ្សែរ (​ប្រភេទ​ដឹក​អ្នកដំណើរ​) ពណ៌​ខៀវ​លាយ​ទឹកប្រាក់ បិត​លេខ​សម្គាល់ 183-1555 ដែល​មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះ​សីហ​នុ (​ក្នុង​ទិស​ដៅ​ស្របគ្នា​) បើកបរ​ដោយ​ឈ្មោះ ហេង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ​បើកបរ​រថភ្លើង មាន​ទីលំនៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បុក​អ្នក​ថ្មើរជើង​ពីក្រោយ​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​អោយ អ្នក​ថ្មើរជើង (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) ។

បច្ចុប្បន្ន សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថភ្លើង​បាន​បន្ដ​ទៅ​ដំណើរ​ទៅ​ស្ថានីយ៍​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ